5 ខែក្រោយមក ...
បន្ទាប់ពីរឿងរ៉ាវជាច្រើនបានឆ្លងកាត់ជីវិតរបស់នាយកម្លោះ ជីមីន នឹងក្រមុំ ម៉ារៀ ក៏បានឃើញថាពេលនេះវាកន្លងផុតមកជាង 3 ខែទៅហើយក៏ជាពេលវេលានៃការកំណត់ចុងក្រោយនៃកិច្ចសន្យាការរៀបអាពាហ៍ពិពាហ៍រវាងនាយហើយនឹងនាងផងដែរ។
តែប្រហែលជាមានមនុស្សម្នាក់ដែលបានមិនចាប់អារម្មណ៍នោះទេថានេះជាពេលចុងងក្រោយនៃកិច្ចសន្យាតាមរយៈនេះក៏ព្រោះតែគេរវល់នឹងការងាររបស់គេជាខ្លាំងក្រោយពេលនាងបានដាក់ខ្លួនមកលើការងារច្រើនច្រើនជាងមុនធ្វើឲ្យគេបានធូរស្រាលចិត្តនឹងរសាយពីរឿងអាក្រក់នោះអស់។
ក្រុមហ៊ុនគ្រឿងសម្អាង អ៊ិមខេ ....
"សួស្តី ម៉ារៀ !"។ កញ្ញារូបស្អាតដែលមានសម្លៀកបំពាក់សុីវិល័យហើយស្ទាយទានសម័យជាមួយវែនតាខ្មៅហើយនោះក៏គ្មាននរណាក្រៅពីតារាសម្តែងល្បីឈ្មោះ ឡេវេន ដែលបណ្តលរកូនស្រីនាងដែលបានវ័យជិត 2 ខួបនោះមកជាមួយ។
"សួស្តីអ្នកនាង ឡេវេន ! នេះមកភ្លាមក៏ជះភាពចែងចាំងតែម្តង! ហេតុតែគេជាតារាល្បីគេចឹងមែន!"។ ម៉ារៀ និយាយហើយក៏សម្លឹងទៅខាងក្រោយក៏ឃើញអ្នកកាសែតដែលកំពុងតែនៅតាមផ្តិចរូបភាពហលយក៏ទើបសង្កេតឃលញ ហូស៊ុក ដែលដើរចេញពីហ្វូងអ្នកកាសែតដោយក្រវីក្បាល។
"ទម្រាំចូលមកបានសឹងដាច់ខ្យល់ទៅហើយ! នេះក៏បានលាឈប់ពីការថតកុនមកយូរពេលហើយនៅតែមានប្រជាប្រិយភាពមិនព្រមថយ!"។ ហូស៊ុក ក៏និយាយទើប ឡេវេន សើច។
"ប៉ាៗ! តាមម៉ាក់ៗរហូតនឹងព្រោះប៉ាៗខ្លាចពូៗដទៃមករញ៉េរញៃម៉ាក់ៗ! ដូចថ្ងៃមុនគ្រាតែពូមួយនោះមកសំភាសន៍ម៉ាក់បន្តិចគាត់សង្រ្គឺតធ្មេញដូចខ្លាចឹង! ហិហិហិ!"។ កូនស្រីរបស់គេលួចនិយាយដើមប៉ាគេធ្វើឲ្យ ឡេវេន ក៏សើចហើយ ហូស៊ុក ខាំមាត់ដាក់កូនរបៀបក្នាញ់បន្តិចហើយ ម៉ារៀ ក៏ញញឹមតាមគ្រួសារគេ។
"នេះ ហ្វ៊ែររី ពូកែសម្តីណាស់! គួរឲ្យស្រលាញ់មែនទែន!"។ ម៉ារៀ លើកដៃមកអង្អែលសក់របស់ ហ៊ែ្វររី លូកាស្រ្តូ កូនស្រីរបស់ ឡេវេន នឹង ហូស៊ុក ដោយស្នាមញញឹមតែមើលទៅហាកសោកសៅព្រោះនាងនឹកដល់កូនខ្លួនឯងដែលបានបាត់បង់នោះទើប ឡេវេន ដឹងដានាងគិតអីហើយក៏ដាក់ដៃលើដៃ ម៉ារៀ ។

YOU ARE READING
?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)
Romance??????????? 5 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...