"យ៉ាងម៉េចហើយ? បានធូរស្រាលខ្លះទេ?"។ បន្ទាប់ពីនាងក្រមុំបានឈរសម្រក់ទឹកភ្នែកមកជាច្រើនតំណមកមិនឈប់ឈរថ្នាក់ជោកអាវរបស់ ជីមីន លើដើមទ្រូងប្រាំហត្ថគឺជាបរបស់គេនោះព្រោះតែនាយមិនបានធ្វើអ្វីក្រៅពីឲ្យនាងជ្រប់មុខយំលើដើមទ្រូងគេអស់រយៈពេលជាយូរទៅហើយពេលនេះក៏នៅតែភាពស្ងៀមស្ងាត់ទើបនាងក៏ដកខ្លួនចេញពី ជីមីន ហើយទឹកមុខនាងពេលនេះធឹងស្មើតែម្ដង។
"នែ! លោកមើលថែមនុស្សខ្ញុំកំពុងតែជាប់ផុងក្នុងសុបិន្តអាក្រក់មួយណាហើយមែនទេ ជីមីន ? លឿនឡើង! នាំខ្ញុំចាកចេញពីវាភ្លាមទៅ! ខ្ញុំមានអារម្មណ៍ថាឈឺណាស់ ជីមីន ! ខ្ញុំមានអារម្មណ៍ថាវាឈឺដូចជាជិតស្លាប់អញ្ចឹង!"។ ម៉ារៀ លែងយំតែនាងក៏មានតែទឹកមុខដែលស្រពោនជាខ្លាំងដែល ជីមីន បានឃើញមុននឹងនាងនិយាយពាក្យទាំងនេះមកធ្វើឲ្យនាយកាន់តែអាណិតនាងលើសដើម។
" ម៉ារៀ ! កុំធ្វើចិត្តឲ្យទន់ជ្រាយបានទេ! មានរឿងជាច្រើនទៀតដែលត្រូវឆ្លងកាត់ទៅមុខទៀត ម៉ារៀ !គ្រួសារយើង អនាគតយើងខាងមុខទៀតដែលរង់ចាំយើងឲ្យទៅសម្រេចបំណងរៀងខ្លួនឯង! រឺនាងភ្លេចអស់ហើយ? ជីវិតមិនមែនមានពេលខ្លីបែបហ្នឹងឬក៏មានរឿងត្រឹមតែប៉ុណ្ណឹងនោះទេ ម៉ារៀ !"។ ជីមីន ក៏និយាយហើយលើកទឹកចិត្តនាងទើបគេបានដឹងថានាងជាមនុស្សដែលឆាប់បាក់ទឹកចិត្តកម្រិតណាហើយ ម៉ារៀ ក៏បែរជាសើចចំអកខ្លួនឯងទៅវិញ។
"លោកប្រាប់ឱ្យខ្ញុំធ្វើផ្លូវចិត្តឲ្យរឹងមាំមករហូត! លោកមានដឹងទេថាផ្លូវចិត្តខ្ញុំទៅនេះកំពុងតែជួបបញ្ហាខ្លាំងក្លាប៉ុន្មាននៅពេលនេះ? ខ្ញុំកើតមកជាមួយរូបរាងមិនស្អាត! មុខមាត់របស់ខ្ញុំគឺជាភាពវាយប្រហារទីមួយនៅក្នុងជីវិតរបស់ខ្ញុំ! ខ្ញុំត្រូវបានគេមើលងាយហើយសើចចំអកក៏ព្រោះតែកើតមកជាមួយរូបរាងដែលមិនស្អាតហើយខ្ញុំក៏ត្រូវគេធ្វើបាបព្រោះតែខ្ញុំមានមុខអាក្រក់! ពេលនោះលោកក៏ដឹងហើយមែនទេ? មាននរណាខ្លះដែលធ្លាប់សម្លឹងមើលខ្ញុំខ្លះពេលដែលខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលមានរូបរាងអាក្រក់? មនុស្សប្រុសម្នាក់ដែលទទួលខ្ញុំនិងជួយការពារខ្ញុំក្នុងពេលដែលអាក្រក់ជាងគេបំផុតនោះលោកដឹងថាគេជាអ្នកណាទេ? ខ្ញុំធ្លាប់បាក់ទឹកចិត្តថ្នាក់ចង់ទៅលោតទឹកសម្លាប់ខ្លួននៅក្នុងសមុទ្រ! ខ្ញុំបានគិតបែបនេះពេលដែលខ្ញុំរៀនចប់សកលវិទ្យាល័យហើយវាក៏ជាពេលវេលាដែលខ្ញុំទ្រាំនឹងជំងឺផ្លូវចិត្តទាំងនេះយូរណាស់មកហើយ! ខ្ញុំបានសម្រេចចិត្តហោះទៅ អូគីណាវ៉ា ដើម្បីតែលោតទឹកសម្លាប់ខ្លួនតែលោកដឹងទេថានរណាដែលព្រមប្រថុយជីវិតទៅជួយស្រង់ខ្ញុំចេញពីសមុទ្រមញវិញនោះ? គឺ ខេវេន !! ខ្ញុំបានជួបគេហើយគេជាមនុស្សដែលផ្ដល់កម្លាំងចិត្តឱ្យខ្ញុំមករហូតហើយគេក៏ជាមនុស្សល្អហើយតាមក៏លើកសរសើរអំពីភាពស្រស់ស្អាតដែលមិនប្រកាន់រូបរាងហើយគេក៏ព្រមនិយាយទទួលរ៉ាប់រងផ្លូវចិត្តរបស់ខ្ញុំគឺជាមនុស្សម្នាក់ដែលនិយាយថាគេស្រឡាញ់ភាពស្អាតនៅក្នុងខ្លួនរបស់ខ្ញុំ! គេជាមនុស្សដែលនៅក្បែរហើយលើកទឹកចិត្តខ្ញុំ! ជាមនុស្សតែម្នាក់ដែលធ្វើឲ្យខ្ញុំបោះបង់គំនិតឆ្កួតៗទាំងនោះចោលទើបខ្ញុំមានកម្លាំងចិត្តព្យាយាមទៅកែប្រែខ្លួនឲ្យក្លាយមកដូចជាសព្វថ្ងៃនេះ! ហើយគេតែងតែគាំទ្រនិងមិនដែលប្រកែកជាមួយអ្វីដែលខ្ញុំធ្វើព្រោះតែគេមានតែពាក្យមួយម៉ាត់ថាគេមានសុភមង្គលបំផ្តពេលខ្ញុំរីករាយ! គេស្រលាញ់ខ្ញុំខ្លាំងណាស់ហើយគេស្រលាញ់ខ្ញុំជាខ្ញុំ! មិនថាខ្ញុំចង់ធ្វើអ្វីគេក៏មានតែពាក្យថាគាំទ្រតែពេលនេះហេតុអី្វក៏វាទៅជាអញ្ចឹង...ហុឹក..?! លោកនិយាយមើល!!! ក្នុងពេលដែលមនុស្សដែលជាអ្នកជួយយើងតែម្នាក់គត់ពេលនេះគេប្រែក្លាយទៅជាមនុស្សម្នាក់ដែលធ្វើអោយយើងឈឺចាប់ទៅវិញ! តើខ្ញុំគួរធ្វើបែបណាទៅ?"។ ម៉ារៀ ក៏សួរដោយគ្មានកម្លាំងមុននឹងនាងបែរខ្នងហើយយកដៃមកខ្ទប់មុខហាក់អស់សំណើចដោយឈឺចាប់ដូចក្នុងឆាកជីវិតនាងដូចរឿងកំប្លែងយ៉ាងចឹង។

YOU ARE READING
?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)
Romance??????????? 5 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...