抖阴社区

????? ?? : ????????????

572 23 4
                                    

"សួស្តីលោក ខាវេនណូ ! ពួកយើងមកពីខាងបង្រ្កាបគ្រឿងញៀន! មានគេដាក់ពាក្យបណ្ដឹងមកថាទីនេះលួចជូនដូរគ្រឿងញៀនប្រភេទ កាកូនអុីន ដាក់តាមកេសទំនិញរបស់លោក! ពួកយើងបានអនុញ្ញាតដីការខាងតុលាការបង្គាប់ឲ្យឆែកឆេរ! សុំលោកអធ្យាស្រ័យផងនឹងជួយចូលរួមសហការជាមួយខាងប៉ូលីសយើងផង!"។ មានក្រុមប៉ូលីសមួយក្រុមបានធ្វើការចុះឆែកឆេរទីកន្លែងរបស់នាយកំលោះដែលឈរញញឹមយ៉ាងស្រស់ទៅវិញហើយ ជីមីន ក៏ងក់ក្បាល។

"បាទ! សូមអញ្ជើញលោកប៉ូលីស! ពលរដ្ឋល្អដូចខ្ញុំក៏មិនដែលរារាំងការងាររបស់សមត្ថកិច្ចតាំងតែពីដើមមកហើយ!"។ ជីមីន ក៏លើកដៃអញ្ជើញទៅប៉ូលីសហលយពួកគេក៏គោរពគេបន្តិចហើយធ្វើការឆែកឆេរ។

កេសទំនិញរបស់នាយកំលោះក៏ត្រូវបានហែកម្ដងមួយៗហើយខាងប៉ូលីសបានធ្វើការរុករកវត្ថុតាងតាមការចោទប្រកាន់របស់ខាងបណ្ដឹងខណៈ ជីមីន ក៏ឈរក្រពាត់ដៃសម្លឹងមើលសកម្មភាពទាំងនោះ ដោយព្រងើយទៅវិញ។

"លោកនាយ! យើងបានរកឃើញកេសមួយដែលមានម្សៅពណ៍សជាច្រើន!!!"។ ខណៈពេលដែលមានកូនប៉ូលីសមួយបានរាយការណ៍ប្រាប់ទៅដល់លោកនាយរបស់ពួកគេទើបនាំគ្នាទាញកេសនោះមកពិនិត្យហើយក៏វះកញ្ចក់ម្សៅនោះចេញរួចក៏ហិតមើលនៅពេលដែលការពិតបានបង្ហាញក៏ធ្វើឱ្យពួកគេភ្ញាក់ផ្អើលក៏ព្រោះតែនោះគឺជាម្សៅមីនោះទេទើបពួកគេនាំគ្នាចងចិញ្ចើមឆ្ងល់គ្រប់គ្នា។

"យ៉ាងម៉េចដែរលោកប៉ូលីស?! នេះគឺជាប្រភេទម្សៅ កាកូអុីន ដែលលោកប៉ូលីសបាននិយាយមុននេះមែនទេ?"។ ជីមីន ក៏សួរនាំហើយប៉ូលីសទាំងនោះក៏មើលគេដោយការរអៀសចិត្តតិចតួចព្រោះទាំងនោះសុទ្ធតែជាម្សៅមីសម្រាប់ធ្វើអាហារទៅវិញ។

"គឺ...គឺពួកយើងពិតជាទទួលបានទិន្នន័យពីនេះមែនថាមាន កាកូអុីន ជាង 3 គីឡូបានបញ្ជូនមកទីនេះ! បើមិនមានរឿងអញ្ចឹងមែនក៏ឲ្យយើងសូមទោសដែលរំខានការងាររបស់លោក ខាវេនណូ ! សុំទោសចំពោះការភ័ន្តច្រឡំទិន្នន័យ! ពួកយើងនឹងរៀបចំការអង្កេតនេះឡើងវិញតាមប្រភពអ្នកដាក់បណ្ដឹង! អញ្ចឹងហើយពួកយើងក៏ច្បាស់ដែរថាលោក ខាវេនណូ ជាមនុស្សស្អាតស្អំមិនមានលាក់គ្រឿងញៀនដូចគេបានដាក់បណ្តឹងនោះទេ!  អញ្ចឹងក៏សុំទោសហើយក៏អរគុណដែលលោក ខាវេនណូ បានចំណាយពេលវេលាដ៏សំខាន់របស់លោកមកសហការជាមួយនឹងពួកខ្ញុំហលយខ្ញុំសុំលាទៅវិញសិនហើយ!"។ ប៉ូលីសទាំងនោះក៏នាំគ្នានិយាយរៀបរាប់ជាច្រើននូវហេតុផលនិងពួកគេចាកចេញទៅហើយនាយកំលោះក៏ញញឹមវិញ។

?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)Where stories live. Discover now