"លោកប៉ាអ្នកម៉ាក់អរុណសួស្តី !"។ ពេលព្រឹកព្រលឹមបានដាស់នាងក្រមុំឲ្យក្រោកពីដំណេកដោយការពិតទៅយប់មិញនេះនាងមិនព្រិចភ្នែកគេងសូម្បីតែមួយវិនាទីណាឡើយក៏ព្រោះតែនៅគិតពីមុនរឿងកាលពីយប់មិញដែលនាងបានទាស់សម្ដីគ្នាជាមួយនឹងកំលោះសង្ហារបស់យើងជាខ្លាំងហើយពេលនេះគេក៏មិនបានត្រឡប់មកវិញពេញមួយយប់តែម្ដង។
"កូននឹង មីន មានរឿងអីមែនទេ?"។ លោកប៉ារបស់នាងក៏សួរនាំនាងក៏ព្រោះតែគាត់បានសង្កេតឃើញថាមិនឃើញ ជីមីន ដូចសព្វដងទើបគាត់យល់ហើយប្រាកដជាមានរឿងអ្វីដែលមិនប្រក្រតីជាកើតឡើងជាមិនខាន។
"គឺ...គឺទាស់សំដីគ្នាតិចតួច!"។ ម៉ារៀ ក៏តបវិញដោយការមិនអាចលាក់បាំងបានទើបមានតែនិយាយការពិតមកកាន់ម្តាយឪពុកនាងទើបពេលនេះអ្នកម៉ាក់របស់នាងជាអ្នកនិយាយ។
"អញ្ចឹងហើយកូនក៏ឲ្យប្ដីកូននៅខាងក្រៅហើយមិនគិតថាទៅនិយាយគ្នាឲ្យស្រួលបួលទេឬ? តើធ្វើជាមិនដឹងអីអញ្ចឹងទៅកើតរឺ? ជាប្តីប្រពន្ធមានរឿងអីត្រូវនិយាយបានដាច់ស្រេច! មិនមែនដឹងខាងនោះគេធ្វើហីហើយយើងធ្វើជាមិនដឹងអញ្ចឹងទេ ម៉ារៀ !"។ ម៉ាក់របស់ ម៉ារៀ ក៏តបបែបនេះធ្វើឲ្យនាងក្រមុំមិនបាននិយាយក្រៅពីអោនមុខចុះទទួលស្គាល់គ្រប់យ៉ាងហើយនាងក៏បានផឹកទឹកដោះគោបន្តិចមុននឹងយកក្រដាសមកជូតមាត់ហើយញញឹមដាក់ប៉ាម៉ាក់របស់នាងក្រោយពីយល់ពីហេតុផលទាំងអស់នេះ។
"កូនអរគុណអ្នកម៉ាក់ដែលបានប្រាប់កូន! និយាយអញ្ចឹងថ្ងៃនេះកូនក៏មានពេលទំនេរ! ចាំកូនឆ្លៀតទៅមើលបងប្រុសម្នាក់នៅឯមន្ទីរពេទ្យ! ហើយកូនក៏អរគុណដល់ការទូន្មានរបស់ម៉ាក់ប៉ាផងដែរ! កូនយល់ហើយថាត្រូវដោះស្រាយបែបណានោះ!"។ នាងក្រមុំក៏អោមគោរពម៉ាក់តារបស់នាងមុននឹងទាញកាបូបហៅចាកចេញទៅដោយញញឹមស្រាលទើបពេលនោះម៉ាក់របស់ ម៉ារៀ បានងាកមកសម្លឹងមើលស្វាមីរបស់គាត់។
"បងគិតថា ម៉ារៀ នឹង ជីមីន អាចចុះសម្រុងនឹងគ្នាទេ?"។ ភរិយារបស់លោក ខាវេនណូ ក៏សួរនាំហើយគាត់ក៏ងាករកភរិយារបស់គាត់វិញ។
"សំខាន់នោះគឺមើលទៅពួកគេនោះទេ! ពួកយើងអាចបានត្រឹមជួយពីក្រោយតែប៉ុន្នឹង! រយៈពេលទាំងអស់នេះមានប៉ុន្មាននោះហើយអ្វីមិនអាចមានការអភិវឌ្ឍមើលក៏យើងមិនអាចបង្ខំទំនាក់ទំនងបែបនេះមិនបានទៀតទេអូន! បើទោះបីជារៀបការជាមួយគ្នាហើយរស់នៅជាមួយគ្នានៅគ្មានភាពពេញចិត្តវាក៏ជារឿងដែលពិបាក!"។ លោក ខាវេនណូ ក៏តបបែបមុខស្មើនឹងស្រពោនបន្តិចដោយលើកដៃអោបស្មាភរិយារបស់គាត់ជាមួយនឹងទឹកមុខពិបាកចិត្តជាមួយនឹងរឿងកូនទាំងពីរដូចគ្នាដែរតាមចិត្តរបស់គាត់ជាមនុស្សចាស់គឺចង់ឲ្យគេចុះសម្រុងនឹងគ្នាណាស់តែបើសិនជាពួកគេមិនត្រូវគ្នាក៏មិនអាចធ្វើបានក្រៅពីសម្របទៅតាមនោះទេ។

YOU ARE READING
?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)
Romance??????????? 5 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...