"បង-បងប្រុស!!!"។ ម៉ារៀ ក៏ងាកមកមើលកំលោះដែលខឹងសម្បារនឹងនាងជាខ្លាំងនៅពេលនេះព្រោះតែសាច់រឿងរបស់នាងកំពុងតែល្បីពេញបណ្ដាញសង្គមហើយត្រូវបាន ម៉ាទ្រីស ដឹងការពិតអស់ទៅហើយ។
"មានអីចង់លាក់បាំងនឹងបងហើយនិងប៉ាម៉ាក់ទេ ម៉ារៀ ? ឯងធ្វើបែបហ្នឹងល្អភ្នែកហើយឬ ម៉ារៀ ឃីថារ៉ូ ! អូទេ! ពេលនេះគឺ ម៉ារៀ ខាវេនណូ ហើយ ព្រោះឯងពេលនេះកំពុងតែប្រើប្រាស់ត្រកូលស្វាមីរបស់ឯងណា ម៉ារៀ ហើយនេះមានអ្វីកើតឡើងទៅ?"។ ម៉ាទ្រីស ក៏ដេញដោលសួរនាងក្រមុំដោយលើកទូរសព្ទដោយកាយវិការច្រងេងច្រងាងជាខ្លាំងហើយ ម៉ារៀ ពេលនេះក៏កាន់តែភ័យដៃអស់ទៅហើយទើប ជីមីន ដែលនៅក្បែរនេះក៏ចងចិញ្ចឹមបន្តិចហើយសម្លឹងមើល ម៉ារៀ ហើយក៏លួចលេបទឹកមាត់ព្រោះតែខ្លួនឃើញច្បាស់ថា ម៉ាទ្រីស គេកាចបែបណា។
"មែន!!! ខ្ញុំបោ-!"។ ម៉ារៀ ពេលនេះក៏ជ្រាបទឹកភ្នែកចេញមកពីកែវភ្នែករបស់នាងដោយភាពឈឺចង់និយាយការពិតត្បិតនឹងទ្រាំមកយូរហើយតែពេលនោះក៏មានដៃក្រាស់លូកចាប់ដៃស្ដើងរបស់នាងពីក្រោយធ្វើឲ្យនាងត្រូវទ្រឹងហើយងាកមើលគេដែលប្រឹងហើយខ្លួនអង្គុយទើប ម៉ារៀ ក៏ជួយគ្រាគេឡើងហើយដាក់ខ្នើយកល់ខ្នងឲ្យនាយកម្លោះម្នាក់នេះទាំងឆ្ងល់ថាពេលនេះគេចង់ធ្វើអីទៅ។
"បងថ្លៃកុំបន្ទោសប្រពន្ធខ្ញុំអី! រឿងគ្រប់យ៉ាងមកពីខ្ញុំទេ! បើខ្ញុំមិនធ្វើឲ្យ ម៉ារៀ ឈឺចិត្តនឹងខឹងក៏មិននាងរឿងបែបនឹងកើតឡើងដែរ! ខ្ញុំទេជាអ្នកបណ្ដោយឱ្យអ្នកដទៃមានឱកាស! ខ្ញុំថែប្រពន្ធមិនបានល្អនេះជាកំហុសរបស់ខ្ញុំ!"។ ជីមីន ក៏និយាយបែបនេះធ្វើឱ្យ ម៉ារៀ ចងចិញ្ចើមហើយ ម៉ាទ្រីស ក៏បាញ់ក្រសែភ្នែកមុតសម្លឹងគេ។
"បានន័យថាម៉េចទៅ ជីមីន ? នាងឯងគិតថារឿង នេះវាសមទេដែលឈ្លោះគ្នាប្ដីប្រពន្ធហើយរត់ទៅរកអ្នកដទៃមកលួងលោម! រត់រកអ្នកណាមិនថាទេបែរជារត់រកមនុស្សដែលធ្លាប់មានស្នេហាបំបែកមិនបានទៀត! នេះជារឿងកំប្លែងឡប់សតិអីទៅ បងមិនយល់! មិនយល់ថាឯងកំពុងតែគិតស្អី! ជាពិសេសគឺឯងតែម្តងនិង ម៉ារៀ មានមើលខ្លួនឯងថាជានរណាហើយទេនៅពេលនេះ?! ឯងមានប្ដីហើយរៀបការរួចហើយ! អ្នកជំនួញមួយភាគធំ បានដឹងហើយពេលនេះ! វាល្អខ្លាំងណាស់ហើយ! រឿងរ៉ាវរបស់កូនស្រីម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាងល្បីនៅ ជប៉ុន បានបណ្ដើរប្រុសសាហាយផិតក្បត់ស្វាមីហើយនាយកំលោះផ្នែកខាងក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ ជីមីន ខាវេនណូ នោះក៏ក្លាយជាជនរងគ្រោះដែលត្រូវភរិយារបស់ខ្លួនពាក់ស្នែងឲ្យ !"។ ម៉ាទ្រីស រៀបរាប់ដោយការខឹងសម្បារចំពោះអ្វីដែលបានកើតឡើងហើយនាងក្រមុំក៏ស្រក់ទឹកភ្នែកមកដោយទប់មិនបានរីឯ ជីមីន ឃើញបែបនេះក៏យកដៃម្ខាងមកអោបចង្កេះនាង។

YOU ARE READING
?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)
Romance??????????? 5 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...