抖阴社区

????? ?? : ???????????????????????

581 26 5
                                    

"នេះសួរមួយបានទេ? មិត្តល្អគេស៊ីបានសូម្បីតែប្តីរបស់មិត្តភក្តិចឹងរឺ?"។ ដៃក្រាស់ដែលចាប់ចិចចុងចង្ការរបស់នាងពេលនេះក៏បែរជាបង្ហាញសំណួរបែបនេះមកកាន់នាងធ្វើឲ្យ ហ្វូតាបា ដែលកំពុងតែញញឹមមុននេះក៏ប្រែទឹកមុខមកជាភាំងតែម្ដង។

"បានន័យថាម៉េចហ្នឹងបង មីន ? នេះបងនិយាយសំដីមិនពិរោះទាល់តែសោះ!"។ ហ្វូតាបា ក៏តបហើយ ជីមីន ក៏ដកដៃចេញមុននិងគ្រវៀសដៃនាងដែលលើស្មាគេនោះចេញដូចគ្នាហើយនាយក៏ងាកមកកាន់កែវស្រាមុននឹងក្រលែងវាហើយគេក៏ស្នាមញញឹមចុងមាត់ហាក់កំពុងអស់សំណើចនឹងរឿងអ្វីម្យ៉ាង។

"អ៎!! នេះកំពុងតែគិតថាខ្លួនឯងជានរណាទៅនឹង ហ្វូតាបា ដែលគិតថាខ្ញុំគួរប្រើសំដីពីរោះជាមួយនាងទាំងដែលនាងមកអង្គុយនិយាយដើមភរិយាខ្ញុំឱ្យខ្ញុំស្ដាប់បែបនេះ!"។ ជីមីន ក៏អកស្រាហើយ ហ្វូតាបា ក៏បែរជាគាំងនឹងសម្តីគេទាំងម្តង។

"នជ...នេះលោកកំពុងតែដៀលខ្ញុំឬ?! ហឹស! នឹកស្មានថាចេះដឹងខ្លះ ចេះពិចារណាពីសម្ដីរបស់ខ្ញុំខ្លះ! ដឹងអីបែរជាប្រុសដែលងប់ងល់នឹងវាដែរ! តែមិនអីទេ! ម៉ារៀ នោះក៏គេល្ងង់ជឿសំដីរបស់ខ្ញុំមករហូតហើយ! ចាំមើលថាខ្ញុំនឹងអុចអាលថាលោកបានលួចទាក់ទងខ្ញុំហើយចាំមើលថា ម៉ារៀ នឹងជឿខ្ញុំឬក៏ជឿលោកទៅ?!"។ ហ្វូតាបា ក៏មិនចុះចាញ់ពេលដែលខ្លួនត្រូវ ជីមីន ថាឲ្យហើយនាយកំលោះក៏បែរជាចងចិញ្ចើមហើយបង្ហាញស្នាមញញឹមចុងមាត់ហើយក៏ទាញទូរសព្ទចេញមកបង្ហាញនាង។

"ម៉ារៀ ក៏អាចជឿនាងមែនបើគ្មានអាមួយនេះត្រូវទេ?"។ នៅក្នុងដៃក្រាស់របស់នាយកំលោះពេលនេះបានបង្ហាញពីកម្មវិធីថតសំឡេងនៅក្នុងទូរសព្ទដៃធ្វើឲ្យ ហ្វូតាបា ត្រូវចងចិញ្ចើមក៏ព្រោះតែសន្ទនារវាងនេះនឹងគេមុននេះត្រូវបាននាយកំលោះលួចថតទុកអស់ទៅហើយទើបនាងបំណងចង់កញ្ឆក់ទូរសព្ទពី ជីមីន តែគេក៏ទាញទូរសព្ទចេញ។

"ឆាប់លុបភ្លាម-អូយ!"។ ពេលដែលនាងឈោងដៃទៅនឹង ជីមីន ក៏ចាប់កដៃនាងជាប់ហើយច្របាច់ដៃនាងតែម្ដង។

"ខ្ញុំប្រមាននាងណា៎ ហ្វូតាបា ! ខ្ញុំខុសពីប្រុសដទៃដែលនាងស្គាល់ក៏ព្រោះថាបើនរណាមួយដែលមានបំណងមិនល្អមើលលើមនុស្សដែលខ្ញុំស្រលាញ់ជាពិសេសប្រពន្ធខ្ញុំមិនថាគេជាប្រុសឬក៏ស្រីក៏ដោយ! ខ្ញុំគឺគ្មានមេត្តាចំពោះគេទេ! ហើយកុំសូម្បីតែគិតថានាងចង់រកផ្លូវមកសងសឹកបានម្ដងទៀតហើយចង់បង្កើតបញ្ហាឱ្យពួកយើងព្រោះមនុស្សដូចខ្ញុំបើធ្វើឲ្យជំទាស់ចិត្ត! ត្រឹមតែម្រាមដៃរបស់ខ្ញុំមួយផ្ទាត់នាងក៏ធ្វើឲ្យនាងទៅជួបជាមួយយមរាជបានដែរណា៎ ហ្វូតាបា !"។ សម្ដីធ្ងន់ហើយមាំរបស់ ជីមីន បានធ្វើឲ្យ ហ្វូតាបា ក៏ញ័រពេញខ្លួនមុននិងនាងក៏ក្រោកឈរហើយទ្រេតខ្លួនថយចំហៀងទៅក្រោយហើយសម្លឹងគេដល់នឹកស្មានមិនដល់ថា ជីមីន ជាមនុស្សម្នាក់នេះមានភាពកំណាចដែលមិនធ្លាប់ដែលបានដឹងពីមុនសោះ។

?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)Where stories live. Discover now