6 ខែមុន ...
ទីក្រុង តូក្យូ , ប្រទេស ជប៉ុន ....
មន្ទីរពេទ្យ ....."អត់ទោសតើអ្នកជម្ងឺឈ្មោះ យ៉ូហា ឃីថារ៉ូ ស្នាក់នៅបន្ទប់មួយណាដែរទៅ?"។ នៅក្នុងមន្ទីរពេទ្យដ៏ធំក៏មានភាពមមាញឹកជាប្រចាំដូចដែលយើងរាល់គ្នាបានដឹងក៏បានឃើញក្រមុំនឹងកម្លោះដែលរត់ប្រសេកប្រសាចមកកាន់កន្លែងសួរពត៍មានដែលមានអ្នកស្លៀកឯកសណ្ឋានជាបុគ្កលិកពេទ្យឈររង់ចាំឆ្លើយតបនឹងចម្ងល់របស់អ្នកដែលមកសួរនាំ។
"ចា៎! សុំរងចាំបន្តិចយើងខ្ញុំនឹងឆែកជូនណា៎! អ៎..ចា៎នេះឃើញហើយគាត់ស្នាក់នៅបន្ទប់ វីអាយទី លេខ 8 ចា៎! នៅជាន់ខាងទី 2 នេះចា៎!"។ គ្រូពេទ្យដែលពិនិត្យពត៍មានក៏ជម្រាបប្រាប់ដល់ពួកគេហើយអ្នកស្ទុះទៅមុខគេបែរជានាងក្រមុំរូបស្អាតដែលឈរក្រោយគេទើបនាយកម្លោះរៀបនឹងងាកមកប្រាប់តែក៏ភ្ញាក់ពេលដោយឃើញនាងរត់ទៅលឿនជាងគេហើយនាយក៏ប្រញាប់អោនក្បាលអរគុណគ្រូពេទ្យមុននឹងប្រឹងទៅតាមនាង។
"នែ!!! ទៅមិនចេះចាំគ្នាទេរឺ ម៉ារៀ ?!"។ កម្លោះសង្ហានេះក៏រត់ផងស្រែកផងហើយនាងក្រមុំដែលមានសន្ទុះជើងលឿននេះក៏មានទឹកមុខតានមុននឹងងាកមកសម្លឹងគេបន្តិចហើយក៏ប្រឹងប្រែងបន្ថែមលឿនល្បឿនមិនបង្អង់។
"នេះខ្ញុំបារម្ភពីលោកប៉ារបស់ខ្ញុំស្លាប់ទៅហើយរវល់ចាំលោកធ្វើស្អី?! អ្នកឈឺជាប៉ាមិនមែនលោកឯងឯណា! បើដឹងថាមានបញ្ហាអញ្ចឹងហើយម៉េចមិនប្រឹងដើរអោយរហ័សមកនៅចាំដល់កាលណាទៀត! ចំមែន ជីមីន ខាវេនណូ !!"។ ម៉ារៀ ក៏មកដល់ជណ្ដើរប្រអប់មុននិងប្រើម្រាមដៃដែលមានបិតក្រចកជែលយ៉ាងស្អាតចុចប៊ូតុងលេខដែលនាងចង់បានហើយហើយជណ្ដើរប្រអប់ក៏បើកទើបនាំគ្នាចូលទៅក្នុងទាំងអស់គ្នា។
"យ៉ាងណាក៏ហៅគេឯងមួយម៉ាត់ដែរ! ខ្ញុំជួយនាំមកតែបែរជាមិនចេះអរគុណនៅធ្វើដូចជាមិនឃើញមនុស្សទៀតនាងនៀក!"។ មកដល់ខាងក្នុងប្រអប់ជណ្ដើរ ជីមីន ក៏ឈរក្រពាត់ដៃថាឲ្យនាងក្រមុំដែលមានទឹកមុខអន្ទះសារ។
"ពេលនេះខ្ញុំហត់អត់មានពេលទំនេរតមាត់និងឈរតវ៉ានឹងលោកទេ!"។ ម?ារៀ ក៏និយាយដោយមុខមាំហើយ ជីមីន ក៏ក្រពាត់ដៃហើយបែរទៅមកខាងដោយពេកមាត់តែពេលនោះទឹកមុខគេក៏ប្រែប្រួលពេលដែលឃើញនារីម្នាក់ដែលបែរមុខសម្លឹងគេមិនដាក់ភ្នែកនាំឲ្យកម្លោះសម្បូរស្នេហ៍ដូចជាគេត្រូវប្ដូរឥរិយាបថថ្មី។

YOU ARE READING
?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)
Romance??????????? 5 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...