និយាយមកដល់ក្រមុំរូបស្អាតនិងកំលោះសង្ហាដែលជានិស្សិតច្បាប់ផ្នែកអនុបណ្ឌិតនេះបានកំពុងតែបណ្ដើរគ្នាយ៉ាងត្រសងចុះពីលើភោជនីយដ្ឋានដោយមាននាយកំលោះជាអ្នកអោបចង្កេះនាងក្រមុំមើលទៅពេញដោយភាពកក់ក្តៅជាទីបំផុតហើយទឹកមុខខាងស្រីក៏មានក្តីសុខបំផុតដែលពេលដែលបាននៅក្បែរគេ។
"អញ្ចឹងបងជូនអូនត្រឹមនេះចុះណា៎ ម៉ារៀ ! យប់ហើយទៅវិញឆាប់សម្រាកផងណា៎! កុំគិតច្រើនពីសម្ដីអ្នកដទៃណា៎អូន! ត្រូវចងចាំជានិច្ចថា ម៉ារៀ របស់បងទោះមិនធ្វើខ្លួនក៏អូននៅតែស្អាតព្រោះអូនមានបេះដូងដ៏ស្រស់ស្អាតមួយនេះហើយបងស្រលាញ់អូនគឺមិនគិតពីរូបសម្រស់ទេ ម៉ារៀ ! បងមិនខ្វល់ឡើយថាគេនិយាយបែបណាសំខាន់បងចង់ឲ្យអូនដឹងថាបងស្រលាញ់អូនជានិច្ច! អូនកុំយករឿងអត់ប្រយោជន៍ផងចិត្តណា៎! ចឹងឆាប់ទៅសម្រាកចុះ ប៊េប៊ី បងស្រលាញ់អូនណា៎!"។ ខេវេន តែងតែមានភាពផ្អែមល្ហែមឲ្យនាងជានិច្ចទើបធ្វើឲ្យ ម៉ារៀ ពិបាកហាមចិត្តមិនអោយបាក់ចិត្តលើគេណាស់ហើយនាងក៏ស្ទុះមកអោប ខេវេន ភ្លាមៗ។
"អុយ៎!"។ ខណៈនាងកំពុងនាងក្រមុំកំពុងឱបរឹត ខេវេន នោះស្រាប់តែនាយកំលោះ ខេវេន ក៏បញ្ចេញសំឡេងហាក់ដូចជានាងក្រមុំបាត់ប៉ះទង្កិចត្រង់ចំណុចដែលគេមានរបួសអញ្ចឹងទើប ម៉ារៀ ចងចិញ្ចើម។
"បងកើតអីនឹង ខេវេន ?"។ នាងក្រមុំក៏ឱបគេហើយកូនរត់មុខសួរតែ ខេវេន ក៏ញញឹមស្រស់ហើយក្រវីក្បាលមុននឹងទៅមកឱបរឹតបន្ថែមវិញ។
"បងគ្រាន់តែភ្ញាក់នឹងណា៎! មិនអីទេ!"។ ខេវេន តបហើយ ម៉ារៀ ក៏ញញឹមតបនាងនៅតែឱបគេយ៉ាងណែន។
"អូនមិនចង់ទៅវិញសោះ! អូនមានអារម្មណ៍ថាពេលនៅជាមួយបងពេលវេលាដើរលឿនខ្លាំងណាស់!"។ នាងក្រមុំក៏ក្រវីក្បាលមិនចង់ចាកចេញឡើយព្រោះនាងមិនចង់ជួបនឹងរឿងរ៉ាវឈឺចាប់ដែលកំពុងតែកើតមានឡើងនេះទេ។
"បងក៏ចឹង! បងនឹកអូនខ្លាំងណាស់! បងសន្យាថាបងនឹងនាំអូនមកនៅជាមួយបងទាល់តែបាន! ពួកយើងនឹងនៅក្បែរគ្នាហើយគ្មានថ្ងៃបែកគ្នាឡើយ!"។ ខេវេន ក៏ក្រសោបមុខនាងទើប ម៉ារៀ ហាក់នឹករលឹកដល់ស្នេហារបស់នាងនឹង ខេវេន ហេតុអីពិបាកម្លេះបើគ្រាន់តែចង់នៅក្បែរមនុស្សដែលខ្លួនស្រលាញ់។

YOU ARE READING
?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)
Romance??????????? 5 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...