"នាងក៏ដឹងដែរថាផែនការប្រែប្រួលហើយវាមិនដើរដូចអ្វីដែលយើងបានគិតនោះទេបានន័យថាកិច្ចសន្យារបស់យើងគឺមិនមានប្រសិទ្ធភាពទេ នាងដឹងឬអត់ ម៉ារៀ !"។ ជីមីន ក៏បោះសំដីមកវិញនាំឲ្យ នាងក្រមុំក៏មានទឹកមុខស្មៅហើយមានក៏យកដៃជ្រោងសក់ក្បាលដែលមានសភាពស្អាតរៀបរយជានិច្ចឱ្យក្លាយមកជារញ៉េរញ៉ៃបន្តិចព្រោះតែរឿងនេះគឺពិតជាឈឺក្បាល។
"ដោះស្រាយចេះក៏បានមិនចុះក៏មិនបានលោកចង់អោយខ្ញុំធ្វើបែបណា?"។ ម៉ារៀ ក៏សួរគេវិញហើយ ជីមីន ក៏ខាំមាត់មេីលមុខនាងនឹងគេយកកែងដៃច្រត់លើក្បាលជង្គង់របស់ខ្លួនហេីយបាតដៃទ្រចង្ការហើយសម្លឹងនាង។
"យើងធ្លាប់មិនជោគជ័យលើការ ការបោកប្រាស់ទាំងនោះម្ដងហើយម្ដងទៀត ម៉ារៀ ! ពួកគាត់ក៏បាត់បង់ទំនុកចិត្តមកលើយើងអស់ពាក់កណ្ដាលថែមទាំងកំពុងតែនិងសង្ស័យមនោសញ្ជេតនាក្លែងក្លាយរបស់ពួកយើងទៀតផងថាជាការក្លាយបន្លំភ្នែក! យើងត្រូវមានការពិតមួយណាដែលយកមកសាងទំនុកចិត្តឲ្យឪពុកម្ដាយពួកយើងទាំងសងខាងគឺពួកយើងវិញដោយពួកយើងពិតជាស្រឡាញ់គ្នាមែន!"។ ជីមីន ក៏អង្គុយចុះលើគ្រែហើយទ្រានបាតដៃលើពូកហើយសំលឹងនាងដោយមុខស្មើមុននឹង ម៉ារៀ ក៏អោនមុខចុះហើយក៏គិតខណៈទូរស៍ព្ទដៃរបស់ ម៉ារៀ ក៏មានសារមួយលោតចូលមកទើបផ្ទៃមុខដែលផូរផង់នោះក៏ស្រាប់តែប្ដូរពីមុខស្រពោនមកជាមានពន្លឺដោយគែមបបូរមាត់ក៏ញញឹមបង្ហាញពីក្តីស្រឡាញ់ទៅកាន់ម្ចាស់សារនាំឲ្យកំលោះសង្ហាដែលអង្គុយមើលមុខនាងក៏មានចិត្តលួចច្រណែនដែលគេមិនដែលធ្លាប់បាននាងញញឹមដាកសោះគ្រប់ពេលណាក៏មានតែមុខយក្សដាក់គ្នាមករហូត។
"ខ្ញុំគិតថាខ្ញុំគួរតែប្រើប្រាស់វិធីមួយដែលខ្ញុំបានគិតទុកមកយូរហើយ ជីមីន !"។ ម៉ារៀ ក៏និយាយហើយ ជីមីន ក៏ចងចិញ្ចើមពេលដែនាងតបសារដោយស្នាមញញឹម។
"បើយើងកុហកបែបនេះនវាគង់តែត្រូវបែកការនៅថ្ងៃណាមួយចឹងហើយមានតែធ្វើជាកូនអាក្រក់មួយពេលដើម្បីសម្រេចគ្រប់យ៉ាងឲ្យពួកយើងជោគជ័យទាំងអស់គ្នាចុះ! លោកក៏អាចស្នងតំណែងក្រុមហ៊ុនបានដោយមិនមានសម្ពាធហើយក៏អាចធ្វើឲ្យខ្ញុំជួបនឹងស្នេហារបស់ខ្ញុំដែរ!"។ ម៉ារៀ ក៏តបដោយមុខញញឹមស្រស់តែ ជីមីន ក៏ចងចិញ្ចើមមុននឹងគេហាក់មានចម្ងល់ថានាងគិតអ្វីទៅ។
"នាងចង់ធ្វើអីទៅចឹង?"។ នាយសង្ហាក៏ចោទសួរហើយក៏ត្រៀមចិត្តនឹងទទួលចម្លើយដែរ។
"ខ្ញុំនឹងយកកូន! ខ្ញុំត្រូវតែមានកូនហើយពេលនេះគឺខ្ញុំនឹងយកកូនជាមួយបង ខេនវេន សង្សារតែម្នាក់ដែលរង់ចាំខ្ញុំ! ខ្ញុំមិនអាចឲ្យគាត់រងទុកវេទនាបានទៀតទេ! បើខ្ញុំនឹងគាត់មានកូនជាមួយគ្នានោះម៉ាក់ប៉ាទាំងសងខាងមិនអាចរារាំងស្នេហាខ្ញុំនឹង ខេវេន បានទេរឺតែមិនអាចចងលោកឲ្យជាមួយខ្ញុំទៀតមែនអត់?"។ ចម្លើយដែលចេញពីមាត់របស់ ម៉ារៀ ធ្វើឲ្យ ជីមីន បើកភ្នែកធំៗសម្លឹងមើលនាងស្មានមិនដល់ឡើយថានាងនឹកឃើញវិធីដែលគេនឹកស្មាមិនចេញឡើយថានាងហ៊ាននឹងគិតបែបនេះទេគេស្ទើរតែមិនជឿឡើយថានាងអាចគិតបែបនេះមកបាន។
ជួយជាការចូលរួមជាការលើកទឹកចិត្តអ្នកនិពន្ធផងណា៎! អរគុណជាមុនចំពោះការឧបត្ថម្ភរបស់អ្នកគាំទ្រជាទីស្រលាញ់រាល់គ្នា! ជូនពរឲ្យជួបតែសំណាងល្អនិងជោគជ័យគ្រប់បំណងប្រាថ្នា🫶❤️
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

YOU ARE READING
?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)
Romance??????????? 5 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ? : ????????????????
Start from the beginning