"ក៏ល្អហើយដែរណា៎កូនៗ! ពួកយើងចាស់ៗអស់ហើយ! មិនដឹងថារាល់ថ្ងៃណាឱ្យអាចដូចឃើញពួកកូនបានទេ! ទាន់ពេលនេះពួកយើងនៅអាចនិយាយសប្បាយរីករាយជាមួយពួកកូនក៏ជួយបំពេញបំណងមួយនេះផង! ពួកយើងស្គាល់ពីស្ថានភាពគ្រួសាររវាងគ្នាច្បាស់ថាបែបណាហើយក៏មិនចង់ក្បត់សន្យាដែលសច្ចាថានឹងជាប់សាច់ឈាមជាមួយគ្នាដែរណា!"។ ប៉ារបស់ ម៉ារៀ ក៏ជាអ្នកនិយាយនាំឲ្យនាងក្រមុំក៏ងាកមកមើលគាត់ដោយកែវភ្នែកក្រហម។
"តែកូនមា-!"។ ម៉ារៀ បម្រុងតែនិយាយការពិតចេញថានាងមិនអាចទទួលការរៀបការនេះបានតែម៉ាក់នាងក៏ប្រើក្រសែភ្នែកកាចមើលនាងមុននឹងនិយាយកាត់។
"បើកូនមិនទាន់គិតច្បាស់លាស់ទេអាចសម្រាកពីការងារនាយិកាគ្រឿងសំអាងមួយរយៈសិនបានណា៎ ម៉ារៀ ! ទុកឲ្យម៉ាក់ជាអ្នកមើលក៏បានដែរល្អទេ?"។ សំដីមានអំណាចជាមួយនឹងការក្រពុនដៃតូបមកកូនស្រីធ្វើឲ្យ ម៉ារៀ គាំងសំដីនិយាយមិនចេញ។
"នេះគិតថាកុំបង្ខំកូនលឿនពេកហើយអូនសម្លាញ់! ទុកពេល 2 សប្តាហ៍ទៅចុះឱ្យពួកគេសម្រេចចិត្តទៅហើយថារឿងតំណែងក្រុមហ៊ុនពួកកូនទាំងអស់គ្នាអាចសម្រាកសិនបាន! ចាំគិតច្បាស់លាស់ចាំមកប្រាប់ដំណឹងដល់ពួកយើងក៏បាន!"។ ប៉ា ជីមីន កូននិយាយមកជាមួយសម្ដីមុតមាំធ្វើឱ្យ ជីមីន ឮហើយរន្ធត់ចិត្តមិនស្ទើរទេដែលគាត់យករឿងក្រុមហ៊ុនមកលេងសើចដាក់គេបែបនេះ។
ពេលនេះ ម៉ារៀ ហើយនឹង ជីមីន ក៏បានត្រឹម សម្លឹងមើលមុខគ្នា ដោយគ្មានអ្នកណាអាចរកប្រទេសណាមួយដើម្បីចាកចេញឆ្ងាយពីគ្នាឡើយមិនថាពួកគេប្រឹងគេចវេសយ៉ាងណាក៏ដោយ។
ហាងកាហ្វេ ...
បន្ទាប់ពីរឿងរ៉ាវអភ័ព្វបានផុតអស់មួយថ្ងៃហើយពេលនេះក៏ឃើញនាងក្រមុំក៏កំពុងអង្គុយនៅអាហាងកាហ្វេតូចមួយដែលស្អាតនិងគួរឱ្យស្រឡាញ់ហើយក្បែរខ្លួននាងពេលនេះក៏មានកំលោះរូបសង្ហាម្នាក់ដែលកំពុងតែផ្ដោតអារម្មណ៍និងកាន់ លេបថប មើលជាមួយសៀវភៅជាច្រើននៅលើតុផ្នែកច្បាប់ព្រោះគេក៏ជានិស្សិតផ្នែកច្បាប់អនុបណ្ឌិតនោះឯង ។
"ម៉ារៀ ថ្ងៃអូនចង់ទៅណា? ម៉ារៀ! ម៉ារៀ ?!"។ ខណៈពេលកំលោះនេះរវល់ធ្វើការក៏មិនភ្លេចថាមានសង្សារស្អាតក្បែរកាយទេនេះសួរនាំតែគ្មានចម្លើយពីនាងព្រោះតែនាងពេលនេះអង្គុយភ្លេចមើលទៅមុខដោយគ្មានសម្ដីតបទើបអ្នកខ្លួនដែលដៃក្រាស់អង្អែលស្មានាងតិចៗ។

YOU ARE READING
?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)
Romance??????????? 5 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ? : ?????????????????
Start from the beginning