ភូមិគ្រឹះ ឃីថារ៉ូ ...
"ប៉ាម៉ាក់! កូនមានរឿងចង់និយាយជាមួយអ្នកទាំងពីរ!"។ ងាកមកនិយាយពីនារីរូបស្រស់ម្នាក់នេះវិញថ្ងៃនេះនាងក៏ព្រលែងភាពក្លាហានទាំងប៉ុន្មានបស់ចំហៀងមកទីនេះដើម្បីរកអ្នកមានគុណទាំងកាន់ដៃក្រាស់របស់កំលោះម្នាក់ដែលស្លៀកពាក់និស្សិតផ្នែកច្បាប់យ៉ាងសុភាពរាបសារចូលមកជាមួយនាំឲ្យឪពុកម្ដាយនាងដែលកំពុងនិយាយគ្នាសើចមិញនេះក៏ប្ដូរទឹកមុខ។
"ជម្រាបសួរលោកពូអ្នកមីង! ខ្ញុំ ខេវេន បេនចឺមែន ជាមិត្តប្រុសរបស់ ម៉ារៀ ! រីករាយដែលបានជួយអ្នកទាំងពីរ!"។ ខេវេន ក៏ប្រឹងនិយាយយ៉ាងគួរសមនិងស្នាមញញឹមដែលស្រស់បំព្រមទៅទាំងទឹកមុខធម្មតាធ្វើឲ្យម៉ាក់ប៉ា ម៉ារៀ ក៏ហាក់មិនមានការរំភើបនឹងវត្តមានគេមុននឹងពួកគាត់រេក្រសែភ្នែកទៅមើល ម៉ារៀ ។
"ចង់និយាយអី? នាំគេមកជួបតែម៉ាក់ចង់ឲ្យប៉ានិងម៉ាក់ប្រាប់គេត្រង់រឿងកូនត្រូវរៀបការនឹង ជីមីន មែនទេ? ក៏ល្អចឹង! ឯងក៏ដឹងថាកូនខ្ញុំត្រូវរៀបការជាមួយអ្នកផ្សេងហើយ! ជាអនាគតដែលខ្ញុំរកឲ្យ! អញ្ចឹងគួរតែឈប់ទាក់ទងគ្នានឹង ម៉ារៀ ទៅ!"។ ប៉ា របស់ ម៉ារៀ និយាយបែបនេះធ្វើឲ្យ ម៉ារៀ ក៏បើកភ្នែកធំៗសម្លឹងម្ដាយនឹងពុកនាង។
"ប៉ាម៉េចក៏និយាយអញ្ចឹង! កូនមកថ្ងៃនេះក៏ដើម្បីបញ្ជាក់អ្នកទាំង 2 ថាកូនមិនអាចទទួលយកការរៀបការនោះបានទេព្រោះកូនទាំងពីរស្រឡាញ់គ្នាហើយកូនគ្មានថ្ងៃដើម្បីបញ្ជាក់ប្រាប់អ្នកទាំងពីរថាកូនមិនអាចទទួលយកការៀបការនោះបានទេព្រោះកូនស្រលាញ់គ្នាជាមួយ ខេវេន ហើយ! កូនស្គាល់គ្នាយូរហើយក៏យល់ចិត្តគ្នា! ប៉ាហើយដឹងម៉ាក់ម៉េចមិនអាចបង្ខំកូនដញចកាលពីសម័យមុនបានទៅ?"។ ម៉ារៀ ក៏តបហើយ ខេវេន ពេលនេះក៏បានត្រឹមអោនមុខចុះដោយសោកសៅ។
"បងក៏សុំជំទាស់និងគំនិតឯងដែរ ម៉ារៀ ! បងមិនពេញចិត្តឲ្យឯងទាក់ទងនឹងកំលោះនិស្សិតគ្មានលទ្ធភាពនេះទេ!"។ សម្ដីរបស់គ្រលររបស់ ម៉ាទ្រីស បងប្រុសបង្កើតរបស់ ម៉ារៀ ក៏តបមកខណៈគេបោះជំហានចូលមកនាំឲ្យនាងក្រមុំក៏ងាកមើលបងគេជាមួយដំណក់ទឹកភ្នែកហូរ។

YOU ARE READING
?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)
Romance??????????? 5 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ? : ?????????
Start from the beginning