抖阴社区

????? ? : ?????????

Start from the beginning
                                    

"បង ម៉ាទ្រីស ! ហេតុអ្វីក៏បងគិតបែបនេះ? ខេវេន មានអីមិនល្អទៅ? គេមិនមានលុយដូចជាគ្រួសារគេនោះមែនតែគេជាមនុស្សល្អនិងស្រឡាញ់ខ្ញុំណាស់! មានត្រឹមលុយហើយមិនយល់ចិត្តពីមនុស្សដែលខ្លួនស្រលាញ់ដដែលតើរៀបការធ្វើអី? ឬអ្នករាល់គ្នាគិតថា ជីមីន នឹងជាមនុស្សល្អ? គេមិនបានមួយចំណិត ខេវេន ផង!"។ ម៉ារៀ ក៏តវ៉ានឹងអ្នកផ្ទះជាមួយទឹកភ្នែកហើយ ម៉ាទ្រីស ក៏មិនឈរក្បែរលោកប៉ាហើយគេចោលក្រសែភ្នែកទៅទៅមើល ម៉ារៀ នឹង ខេវេន ។

"ស្នេហាធ្វើឲ្យមនុស្សយើងខ្វាក់ភ្នែកណា៎ ម៉ារៀ ! គេល្អនៅចំពោះមុខឯងតែក្រោយក្នុងឯងគេធ្វើអ្វីខ្លះអោយបានដឹងទេ? យ៉ាងណាមនុស្ស ជីមីន គេចូលចិត្តសប្បាយពិតមែនតែក្រោយរៀបការគេនឹងមិនខិលខិចនោះទេ! ពួកយើងជ្រើសរើសមនុស្សដែល្អសម្រាប់ឯង! ដូច្នេះហើយឯងកុំដើម្បីអ្នកដទៃមកនាក់ហើយជំទាស់នឹងអ្នកផ្ទះអីបានទេ ម៉ារៀ ?"។ ម៉ាទ្រីស ក៏តបវិញហើយ ម៉ារៀ ក៏ហួសចិត្តក្រវីក្បាលសម្លឹងពួកគេ។

"ម៉េចក៏អ្នកគ្រប់គ្នា-!"។ ម៉ារៀ បម្រុងតវ៉ាទៀតតែ ចវេន ក ស្រវាចាប់ដៃនាងទាយមកបន្តិចមុននឹងក្រវីក្បាលហើយ មាត់ កូនងាកសម្លឹងមកមើលគេហើយ ចេវ។ ញញឹមហើយលើកដៃទៅជូតទឹកភ្នែកអោយនាងដោយទន់ភ្លន់។

"បងប្រុសអូនគាត់និយាយត្រូវ ម៉ារៀ ! បងគ្មានលទ្ធភាពឬក៏ចំណុចណាមួយដែលអាចឈរស្មើនឹងអូនបានទេនៅពេលនេះ! ហើយអូនកុំព្រោះតែបងឈ្លោះគ្នាជាមួយសាច់ញាតិអីណា៎! មារៀ បងជា ក្មេងល្អមើលរហូតត្រូវចេះស្តាប់បង្គាប់ណា៎! បងសន្យាថាថ្ងៃណាមួយដែលបងមួយដែលបងអាចដើរដល់ចំណុចល្អនិងខ្ពស់ពុងបងនឹងត្រឡប់វិលវិញហើយធ្វើឱ្យគ្រួសារអូនទទួលស្គាល់បងដោយពេញចិត្ត! ខ្ញុំ ខេវេន សន្យាថានឹងត្រលប់មកវិញមកម្ដងទៀតក្នុងនាមជាបុគ្គលដែលមានមុខមាត់អាចល្មមឲ្យគ្រប់គ្នាទុកចិត្តផ្ញើ ម៉ារៀ ឲ្យខ្ញុំមើលថែមួយជីវិត! ខ្ញុំសន្យាដោយចិត្តជាកូនប្រុសថាខ្ញុំមិនបោះបង់ហើយខ្ញុំពិតជាស្រឡាញ់ ម៉ារៀ ខ្លាំងណាស់!"។ ខេវេន ក៏និយាយដោយទឹកមុខមាំតែប៉ារបស់ ម៉ារៀ ក៏មានទឹកមុខស្មើទៅវិញ។

"ខ្ញុំមិនត្រូវការសន្យារបស់ឯងទេ ខេវេន ! មិនថាឯងល្អបែបណាខ្ញុំមិនព្រមឡើយ! សុំទោសហើយក៏អរគុណដែលមើលថែ ម៉ារៀ កន្លងមក! បើអស់ការហើយក៏ចេញទៅចុះ!"។ ម៉ាទ្រីស ក៏និយាយជំនួសប៉ាម៉ាក់របស់គេដោយសំដីមុតទើប ខេវេន ក៏បានត្រឹមអោនមុខចុះហើយឱនគោរពគ្រប់គ្នាមុននឹងនាយក៏ងាកមកញញឹមដាក់ ម៉ារៀ ហើយក៏លើកដៃជូតទឹកភ្នែកឲ្យនាងម្ដងទៀតហើយបោះជំហានចេញទៅ។

" ខេវេន ! ខេវេន បងកុំ-អាយ៎ហើយ! បង ម៉ាទ្រីត លែងខ្ញុំណា៎! លែង!!!"។ ម៉ារៀ យំរហេមរហាមគិតចង់ទៅតាមគេ ម៉ាទ្រីស ក៏ចាប់ដៃប្អូនស្រីជាប់ជាមួយកែវភ្នែកមុត។

"បើឯងនៅតែរឹងរូសបែបនេះ ម៉ារៀ ក្រោយការសម្រេចចិត្ត 2 សប្តាហ៍នេះចប់! ម៉ាក់និងដកហូតគ្រប់យ៉ាងពីឯងហើយណា៎! មិនថាលុយកាក់ឬជាតំណែងនាយិកាគ្រឿងសំអាងរបស់ឯងនោះទេម៉ាក់និងដកហូតទាំងអស់មិនទុកឲ្យឯងសល់សូម្បីតែមួយសេន! ចាំមើលថាឯងមានអ្វីទៅជួប ចេវេន ឯងទៅ?"។ ម្ដាយនាងក្រមុំក៏ជាអ្នកនិយាយជំនួសទើប ម៉ារៀ ត្រូវទន់ខ្លួនភ្លាមៗហើយនាងក៏យំមិនព្រមឈប់ព្រោះតែមិនដឹងថាពេលនេះនាងគិតរកផ្លូវចេញពីការគាបសង្កត់នេះបានដោយរបៀបណា។

?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)Where stories live. Discover now