抖阴社区

????? ? : ??????????????????

Start from the beginning
                                    

គេក៏លួចជេរខ្លួនឯងខ្លះដែលព្រោះកាលពីយប់មុនដែលគេមកលេងកម្សាន្តនៅក្លឹបនេះក៏ព្រោះតែម្ដាយឪពុកគេបានបង្ខំឱ្យគេធ្វើការភ្ជាប់ពាក្យរៀបការជាមួយ ម៉ារៀ ជាកំហិតរហូតថ្នាក់ចង់យកក្រុមហ៊ុនប្រគល់ឲ្យប្អូនប្រុសរបស់គេទៀតបើនាយកំលោះនៅតែប្រកែកហើយ ជីមីន ក៏មិនព្រមរៀបការតែនាយកំលោះប្រកាន់ដាច់ខាតថាមិនព្រមរៀបការហើយបោះបង់ភាពយុវវ័យគេជាមួយ ម៉ារៀ ទើបរត់មករកកំចាយអារម្មណ៍ពេលនេះគិតហើយក៏ស្ដាយក្រោយដែលធ្វើឲ្យប៉ាគេត្រូវចូលមន្ទីរពេទ្យបែបនេះ។

"សួស្តីលោក! ត្រូវការអ្វីដែរ?"។ មកដល់ខាងក្រោយកន្លែងគិតសេវាកម្ម ជីមីន រូតកាបូបយកកាតទើបអ្នកបម្រើសេវានៅសណ្ឋាគារនេះយល់ហើយគេក៏យកទៅអូសកាតគិតលុយតែស្រាប់តែចងចិញ្ចើមដាក់គេមុននឹងបុគ្គលិកក៏ញញឹមដាក់គេហើយសម្លឹង ជីមីន ដោយការអេះអុញទើបនាយកំលោះដែលត្រូវប្រញាប់នេះក៏ច្រត់ចង្កេះមើលមុខគេ។

"កើតស្អី? ម៉េចមិនប្រញាប់គិតលុយឲ្យរហ័សទៅ?"។ ជីមីន តបតទៅគេដោយអារម្មណ៍មិនល្អទើបថាឲ្យគេហើយបុគ្គលិកនោះក៏ហុចកាតនេះអោយគេវិញ។

"គឺថាក្នុងកាតហ្នឹងបានមានទឹកប្រាក់គ្រប់គ្រាន់ទេលោក! តើអាចគិតលុយជាសាច់ប្រាក់វិញបានទេ?"។ គ្រាន់តែលឺសំដីបុគ្គលិកនិយាយបែបនេះ ជីមីន ក៏ចងចិញ្ចើមមុននឹងនឹកដល់រឿងម្យ៉ាងហើយក៏លើកដៃមកខ្ទប់មុខមុននិងដកដង្ហើមទើបសម្រួលទឹកមុខញញឹមដាក់គេវិញ។

"គឺទម្លាប់ខ្ញុំមិនដែលកាន់សាច់ប្រាក់ទេចាយតែកាត! អញ្ចឹងពេលនេះខ្ញុំសុំបញ្ចាំរថយន្ត ហ្វឺរឺរីស ពណ៌ខ្មៅមួយគ្រឿងនៅទីនោះសិនណា! នេះសោរឡានរបស់ខ្ញុំ! យប់បន្តិចខ្ញុំនឹងមកទីនេះគិតថ្លៃសណ្ឋាគារហើយ! ពេលនេះខ្ញុំមានធុរៈទៅសិនហើយ!"។ ជីមីន ក៏ទុករថយន្តថ្លៃឲ្យទៅបុគ្គលិកដែលឈរស្រឡាំងកាំងមិនទាន់បានអនុញ្ញាតហើយគេក៏ស្រែកឃាត់ទើបសន្តិសុខនៅទីនោះ រហ័សរត់មកឃាត់គេ។

"ឈប់-អឹស!"។ សន្តិសុខក៏ស្ទុះមកឃាត់ដំណើរគេតែ ជីមីន ក៏ត្រូវគេចខ្លួនហើយក៏យកជើងទាត់ដំណើររត់របស់សន្តិសុខធ្វើឲ្យគេផ្កាប់មុខដោយខ្លួនឯងហើយនាយសង្ហាក៏ងាកក្រោយឱនក្បាលជាការសុំទោសព្រោះគេពិតជាគ្មានចេតនាពិតមែនតែគេមានការសំខាន់ទើបមិនអាចបង្អង់បាន។

?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)Where stories live. Discover now