抖阴社区

????? ?? : ??????????

Start from the beginning
                                    

"ស៊ាំញ៊ាំ!!! ហឹស!!"។ ម៉ារឿ ក៏ជ្រួញច្រមុះដាក់គេហើយ ជីមីន ក៏សម្លឹងនាងដោយហួសចិត្តម្ដងទៀតមុននឹងគេពេបមាត់ហើយបោះជំហានតាមនាងទៀត។

"សួស្តីអ្នកនាងតូច សួស្ដីលោកប្រុសតូច!  បន្ទប់របស់អ្នកទាំងពីរយើងបានរៀបចំរួចហើយបាទ!"។  មកដល់ខាងលើបន្ទប់ក៏ឃើញជាងរៀបចំបន្ទប់រួចរាល់ហើយ ម៉ារៀ ក៏ភាំងបន្តិចមុននឹងបោះជំហានចូលទឹកមើលហើយក៏ឃើញថាពេលនេះបន្ទប់នាងត្រូវពេញដោយឥវ៉ាន់របស់ប្រុសម្នាក់នេះហើយថែមទាំងគ្រែនាងត្រូវបានផ្លាស់មកជាទំហំដែលធំជាងមុនទើបនាងក្រមុំឈ្លីថ្ងាស ណាស់ហើយគិតថាឪពុកម្ដាយរបស់នាងពិតជាលេងមែនទែនហើយ។

<គ្រាំង>"ហេ៎!!! នែច-ចូលមកធ្វើស្អីហា៎?"។ ខណៈ ម៉ារៀ កំពុងតែភាំងនឹងទិដ្ឋភាពនេះស្រាប់តែសំឡេងបិទទ្វារលាន់បន្ទប់នេះនាំឲ្យនាងក្រមុំ ម៉ារៀ ត្រូវងាកមកសម្លក់រាងសង្ហារដែលបោះជំហានចូលមកទើប ជីមីន ក៏សម្លឹងនាងដោយញញឹមចុងមាត់។

"នែ! កំពុងតែឈរស្រម៉ៃទាំងថ្ងៃហើយមែនទេថាខ្ញុំនឹងប៉ះពាល់នាងនឹងហ៎? នែ!!! ងើបពីសុបិន្តឡើងមកជ្រូក!"។ ជីមីន ក៏ដើរទៅជិតនាងហើយយកដៃទៅទាញច្របាច់មុខនាងបន្តិចនិយាយដាក់បែបនេះ ម៉ារៀ មានអារម្មណ៍ថាឈឺតិចតួចក៏វាសដៃគេចេញមួយទំហឹងហើយក៏ឈអង្អែលមុខដោយសម្លក់គេឈប់។

"ស្មោកគ្រោក!!! នរណាគេគិតបែបហ្នឹងនោះ?! មានតែប្រុសអាក្រក់ដែលមានតែរឿងកខ្វក់ អស់នេះក្នុងខ្លួនដូចជាលោកឯងទេទើបដេក ដើរ អង្គុយ ឈរក៏នឹកតែរឿងមួយមុខហ្នឹង! ល្មោភ!!!"។ ម៉ារៀ ក៏ដៀមដាមគេហើយក្រព័ទ្ធដៃពេបមាត់ទើបតម្រង់ទៅតុសំអាងរបស់នាងហើយដាក់កាបូបចុះហើយអង្គុយលើកៅអីរីឯ ជីមីន ក៏ងាកមកចង ចិញ្ចើមហើយសម្លឹងនាង។

"នេះនាងចាប់អារម្មណ៍នឹងខ្ញុំដល់ថ្នាក់ហ្នឹងហ៎ជ្រូកបានជាដឹងថាខ្ញុំដេក ដើរ ឈរ អង្គុយក៏នឹកតែរឿងមួយហ្នឹងអញ្ចឹង?! នេះបើចាប់អារម្មណ៍ចង់សាកខ្ញុំក៏មិនប្រកាន់ដែរណា៎! យ៉ាងណាៗរួចរាល់ហើយចាំមុជទឹកសរុបតែម្តងក៏-អូយ!!!! ក្បាលខ្ញុំពកអស់ ហើយ! នេះប្រគ្រៀវជ្រូកកាច់នាងមែនទេបានជាយកដបមកក្បាលខ្ញុំអញ្ចឹងហា៎?! នេះជាក្បាលមនុស្សណាស់មិនមែនថ្មទេ!"។ ជីមីន ដែលឈរបេះបួយ ហើយដៃស្រវាប្រលេះឡេវអាវខ្លួនឯងម្ដង 1 គ្រាប់នេះគាត់ដើរតម្រង់មករកនាងក្រមុំជាមួយនឹងសម្ដីលេងសើចក៏បែរជាត្រូវមួយដបម្សៅហុយសម្រាប់ផាត់មុខរបស់នាងក្រមុំមួយដបចំកណ្ដាលក្បាលតែម្ដងហើយ ម៉ារៀ ងាកមកក្រពាត់ដៃសម្លឹងមើលគេដោយសមចិត្ត។

?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)Where stories live. Discover now