抖阴社区

????? ?? : ??????????

Start from the beginning
                                    

"បើតាមចិត្តចឹងខ្ញុំចង់គប់មួយដបទឹកជូតមុខដែលធ្វើពីថ្មមួយនេះឱ្យចំកណ្ដាលក្បាលលោកជាថ្ងៃដំបូងស្វាគមន៍អ្នកដែលពូកែគិតឆ្កួតៗបែបនេះផងតែពេលនេះយកអាស្រាលៗសិនទៅ! និយាយគ្នាឲ្យហើយណាស់ខុសស្តង់ដា!!! រវាងពួកយើងមានកិច្ចសន្យាហើយ! ក្រៅពីប្រយោជន៍ក្រុមហ៊ុនរបស់ពួកយើងគឺគ្មានអីទៀតទេ! រឿងរបស់នរណាម្នាក់នោះជាអ្នកធ្វើ!"។ ម៉ារៀ ក៏តបជាមួយគេដោយមុខមាំហើយ ជីមីន ឈរអង្អែលក្បាលហើយសម្លក់នាងមុននឹងដើរទៅម្ខាងហើយស្រវាយកវ៉ាលីរបស់គេហើយក៏រ៉ូតយកក្រដាសមួយសន្លឹកចេញមក។

"ខ្ញុំក៏មិនទុកចិត្តនាងដូចគ្នាដែរ! នេះក្រដាសកិច្ចសន្យាមានលក្ខខណ្ឌរួចជាស្រេច! អាចស៊ីញ៉េឬផ្តិតមេដៃឲ្យខ្ញុំបន្តិចផង! អ្នកណាទៅដឹងថាថ្ងៃក្រោយជ្រូកដូចនាងក៏បានបាក់ចិត្តមកស្រលាញ់ប្រុសស្អាតដូចជាខ្ញុំហើយមកសុំតោងទាមខ្ញុំនោះរឿងមិនកាន់តែធំទៅហើយទេហី?!!"។ ជីមីន ក៏ឈរនិយាយយ៉ាងឡូយខណៈ ម៉ារៀ ស្ដាប់ហើយហាក់ហួសថ្លែងនឹងកម្លោះដូចជាគេយ៉ាងខ្លាំងមុននឹងស្រវាយកក្រដាសនោះមកអានដល់ចំណុចខ្លះនាំអោយនាងមិនសុខចិត្ត។

"ស្អីគេ?! នេះពេលដែលខ្ញុំណាត់នឹង ខេវេន ខ្ញុំក៏ត្រូវជម្រាបប្រាប់លោកឲ្យដឹងហើយតាមកំដរខ្ញុំដែរឬ? វាជាពេលវេលាផ្ទាល់ខ្លួនរបស់ខ្ញុំហេតុអីត្រូវឲ្យលោកដឹងនោះ?"។ ម៉ារៀ ក៏កាន់ក្រដាសនេះមកសួរខណៈកម្លោះសង្ហាដែលឈរដោះសម្លៀកបំពាក់ក៏ងាកមុខមកមើលនាងនាំឲ្យ ម៉ារៀ ក៏ភ្លឹកពេលដែលឃើញកាយសង្ហាដែលមានសាច់ដុំ 6 កង់លើក្បាលពោះរាបស្មើរបស់គេដែលបង្ហាញពីក្នុងអាវសាមីដែលត្រូវប្រលេះឡេវអស់នោះថែមទាំងបញ្ចេញសាច់ដុំដើមទ្រូងគួរឱ្យចង់កើយលើនោះនៅចំពោះមុខនាងនៅពេលនេះកំពុងតែបង្ហាញចំពោះមុខនាងតែម្ដង។

"នែ! នេះហៀរទឹកមាត់ដល់ការ៉ូលូវហើយជ្រូក!!! ។ ម្រាមដៃចង្អុលរបស់ ជីមីន ក៏ដាក់មកលើថ្ងាសរបស់ ម៉ារៀ ហើយរុញបន្តិចហៅសតិនាងដែលភ្លឹកសម្លឹងរាងកាយដ៏សែនសង្ហារបស់គេនេះឱ្យវិលមកវិញទើប ម៉ារៀ រហ័សងាកមុខងាកឆ្វេងស្ដាំមុននឹងនាងអៀនប្រៀននិងគេហើយកំពុងធ្វើជាខឹងដាក់គេ។

"ហ៊ើយ!! នេះឆ្កួតទេហ៎បានជាមកដោះខោអាវក្នុងបន្ទប់ខ្ញុំបែបនេះ?! ឡប់សតិមែនទេ?"។ មុខក្រហមដូចផ្លែប៉ោមរបស់ស្រីស្រស់ពេលនេះក៏បានស្ដីឲ្យគេហើយ ជីមីន បែរជាធ្វើមុខធម្មតាមុននឹងគេបែរជាមិនខ្វល់ហើយដោះអាវសាមីចេញទាំងអស់បង្ហាញរាងកាយអាក្រាតខាងលើនេះពេញភ្នែកនាងទើប ម៉ារៀ ក៏លើកដៃបិទភ្នែកតែម្តង។

"ហាយ៎!!!! អារោគចិត្! ហាយ៎!!!! ខុសស្តង់ដារហើយរោគចិត្តទៀត!!! ហាយ៎!!!'។ ម៉ារៀ ស្រែកផងជេរផងហើយលើកជើងធាក់គេផងទើប ជីមីន ក៏ស្ទុះចូលមកស្រវាចាប់ទាញដៃនាងដែលបាំងភ្នែកចេញ។

"នេះគ្រាន់តែខ្ញុំដោះអាវតែប៉ុណ្ណឹងសោះនាងក៏ស្រែកឡើងរង្គើផ្ទះដែរ! មិនមែននាងមិនធ្លាប់ឃើញរាងកាយអាក្រាតរបស់មនុស្សប្រុសឯណាហី! ធ្វើដូចជាឯងអៀនប្រៀនទាំងការពិតទៅធ្លាប់ស្ទាបផងក៏មិនដឹង! កុំមកធ្វើញិកញក់នោះជ្រូក! ខ្ញុំមិនទំនេរឈ្លោះទេហើយលក្ខខណ្ឌក្នុងនេះគឺមិនអាចកែប្រែឡើយព្រោះវាសុទ្ធតែជាប្រយោជន៍នឹងអាចមានប្រសិទ្ធភាពការពារចាស់ទុំទាំងសងខាងបាន! បើថានាងមិនយល់ព្រមហើយមានបញ្ហាអីទៅថ្ងៃមុខសូមដោះស្រាយខ្លួនឯងទៅ! ខ្ញុំទៅងូតទឹកហើយ!"។ ជីមីន ក៏លែងដៃនាងក្រមុំមុននឹងស្រវាដោះខ្សែក្រវ៉ាត់ហើយក៏ប្រលេះឡេវខោហើយក៏ទាញខោបោះទៅម្ខាងនៅសល់ត្រឹមតែខោខ្លី បុកស័រ មួយនៅនឹងខ្លួនទើបគេដើរទៅបន្ទប់ទឹកហើយក៏ងាកក្រោយអស់សំណើចនឹងនាងក្រមុំដែលឈរខ្ទប់មុខខ្ទប់មាត់ហើយខឹងនឹងគេនោះឯង។

?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)Where stories live. Discover now