抖阴社区

????? ?? : ????????????

Start from the beginning
                                    

"យ៉ាងម៉េច? មកឌឺដងខ្ញុំមែនទេ?"។ ម៉ារៀ ក៏មើលគេដោយកែវភ្នែកខឹងហើយនាយសង្ហារនេះក៏គ្មាននរណាក្រៅពី ជីមីន ដែលសម្លឹងនាងវិញដោយមិនចាញ់គ្នា។

"បើនាងធ្វើខ្លួនឱ្យគេមើលងាយគេនឹងជាន់ឈ្លីហើយ! នេះគេថានាងធាត់ដូចជាជ្រូកស្ដាប់មើលទៅវាអាក្រក់ត្រង់ណា?"។ ជីមីន ក៏អង្គុយចោងហោងហើយនិយាយបែបនេះធ្វើឲ្យ ម៉ារៀ  ឈប់យំមុននឹងនាងលើកដៃវាសទឹកភ្នែកហើយ ងើយមុខសម្លឹងមើលគេ។

"មិនល្អត្រង់ណាចឹងរឺ? ប្រុសដូចជាលោកឯងហ្នឹងពេលគេហៅខ្លួនថាខុសខ្នាតខុសស្តង់ដាយ៉ាងម៉េចក៏ខាំមាត់ដាក់គេធ្វើអីទៅចុះ?"។ សំដីរបស់នាងក្រមុំពេលនេះស្ដាប់ទៅហាក់ខឹងកាន់តែខ្លាំងទើប ជីមីន ប្រឹងងើបឈរហើយគ្រវីក្បាលភ្ញាក់ផ្អើលនឹងនាងមុននឹងគេបានត្រឹមសម្លឹង ម៉ារៀ ដែលសម្លក់គេនោះដោយមុខរឹង។

"សម្រាប់ខ្ញុំវាជាការវាយប្រហារមួយយ៉ាងខ្លាំង! មនុស្សសាវ៉ាហើយខុសស្តង់ដារទាំងចិត្តនិងគំនិតដូចជាលោកគ្មានថ្ងៃយល់ទេ! ខុសស្តង់ដា!!!"។ ម៉ារៀ ក៏ស្រែកដាក់មុខគេមុននឹងលើកដៃច្រានដើមទ្រូង ជីមីន នាំឲ្យគេទ្រេតទៅក្រោយ 2 3 ជំហានដែលព្រោះនាងក៏មានកម្លាំងខ្លាំងគ្រាន់បើ។

"អេ!!! នែស្ដាប់ខ្ញុំនិយាយឱ្យចប់សិន! អេ៎!!! ហ៊ើយ!!! ចំមែនហើយ! នេះចំជាជ្រូកមែន!!! ខ្ញុំមិនបានន័យថានាងមានរូបរាងអាក្រក់ទេគ្រាន់តែនាងមានគំនិតដែលខ្លីនិងទន់ជ្រាយពេកនោះអី! ខ្ញុំគ្រាន់តែចង់ឲ្យនាងប្រើប្រាស់ភាពជាខ្លួនឯងទៅតតាំងនឹងគេ! ហេតុអ្វីមិនស្ដាប់គ្នាខ្លះ?!"។ ជីមីន ក៏និយាយតែម្នាក់ឯងទាំងគេក្រឡេកសម្លឹងទៅឆ្វេង តាមទៅទីតាំងដែលនាងបានរត់គេចខ្លួនទៅជាមួយសំដីស្រាលៗទាំងនេះចង់ប្រាប់មកថាគេមិនបានមើលងាយឬក៏វាយប្រហារលើរូបរាងនាងដូចជាអ្នកដទៃទេតែគេគ្រាន់តែចង់ពន្យល់នាងហើយនេះគឺជាអ្វីដែលគេធ្លាប់ធ្វើហើយវាក៏ក្លាយមកត្រឹមតែជាការចងចាំរយៈពេល 15 ឆ្នាំមុនរបស់នាយកំលោះតែប៉ុណ្ណោះ។

ត្រឡប់មកពេលនេះវិញ...

<ក្រាក>"ទ្វារបន្ទប់ទឹកត្រូវបានខណៈ ជីមីន ក៏បានងាកខ្លួនមកក្រោយបន្ទាប់ពីនឹករឭកពាក្យរឿងកាលពីមុនពីក្នុងរូបថតនេះមុននឹងដាក់រូបថតចូលតែក្នុងថតតុវិញហើយក៏ងាកមកសម្លឹងនារីដែលមានរូបរាងខុសគ្នាកាលពីមុនហាក់ដូចជាមនុស្សពីរផ្សេងគ្នា។

?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)Where stories live. Discover now