抖阴社区

????? ?? : ???????????????????????

Start from the beginning
                                    

"ឈប់ភា្លម!!!"។ សម្លេងស្រែកឃាត់ដែលជ្រៀតជ្រែកនេះក៏គ្មាននរណាក្រៅពីកំលោះជីមីនដែលបានឈរមើលរឿងនេះទាំងហួសចិត្តនោះឯងមុនចូលមកឈរកណ្តាលពួកគេ។

"បង មីន !!! នេះបងឆាប់ប្រាប់នាងទៅថាបងមិនបានស្រឡាញ់វាទេហើយបងមិនត្រូវការរៀបការជាមួយវាឡើយ! ឆាប់ប្រាប់ទៅ!"។ នារីឈុតខ្មៅក៏ឱបដៃគេហើយនាយជីមីនដែលកំពុងតែចងចិញ្ចើម សម្លឹងមុខរបស់ ម៉ារៀ ដែលជោកពេញទៅដោយទឹករហូតដល់ផ្ទៃមុខជាសំណាងដែលគ្រឿងសំអាងរបស់នាងជារបស់មានគុណភាពខ្ពស់ធន់មិនទឹកកុំអីច្បាស់ជាហូរមកប្រតេកប្រតាកជាមិនខាន។

"ហើយនេះអូនឃើញខ្លួនឯងកំពុងតែធ្វើស្អីទេ ហ្វេននី ? ម៉េចក៏ជះទឹកដាក់ ម៉ារៀ នាំឱ្យមានសើមមុខសើមមាត់បែបនេះ!? នេះមានរឿងអ្វីអោយប្រាកដទៅ? សុខៗម៉េចក៏អូនធ្វើអញ្ចឹង?"។ ជីមីន ក៏ធ្វើការសួរនាំទៅកាន់នារីម្នាក់ដែលមានឈ្មោះ ហ្វេនន៏ ហើយនាងក៏សម្លឹង ជីមីន ដោយទឹកមុខភ្ញាក់ផ្អើលនៅពេលដែលឮឈ្មោះរបស់នារីដែលនាងជះទឹកមុននេះធ្វើឲ្យនាងត្រូវប្រែជាមួមៅមកភ្ញាក់ផ្អើលវិញតែម្ដង។

"បងថាស្រីនេះមានឈ្មោះ ម៉ារៀ មែនទេ? នាង ម៉ារៀ  រាងកាម៉ាប់ជនជាតិ ជប៉ុន នឹងមែន? អ៎!!!  យល់ហើយ! បើបងមិននិយាយពីឈ្មោះវាថាខ្ញុំក៏មិនដឹងឡើយថានេះគឺជាស្រីកាធាត់នេះថាជួបនឹងស្រីកាធាត់នេះម្តងទៀត! ឥឡូវនេះក៏កែខ្លួនបានដល់កម្រិតនេះហើយហ៎! អញ្ចឹងហើយបានជា ចេះតែប្រហែលមុខ! មានដងខ្លួនទាំងនេះទៀតនិយាយទៅចំណាយលុយអស់ច្រើនម៉ឺនដុល្លារហើយទើបបានរាងកាយបែបហ្នឹង! ពិតជាភ្ញាក់ផ្អើលមិនតិចទេដែលកាលពីនៅរៀនជាមួយនាងនោះណាស់នាងមានរូបរាងអាក្រក់ខ្លាំងណាស់! ខ្លួននាងគឺធាត់ដូចជាសត្វជ្រូកអញ្ចឹង! អូយមិនធម្មតាទេនេះពេលនេះកែបានច្រើនណាស់! វាច្រើនរហូតដល់តែមាននាងនៀកធ្វើខ្លួនអស្ចារ្យបានរហូតមកទាក់សង្សារយើងទៀតផងនៀក!"។ ហ្វេននី ជាអតីតសិស្សស្រីដែលធ្លាប់រៀននៅសាលាជាមួយគ្នានិង ម៉ារៀ ដែរតែដោយសារតែម៉ារៀ កាលនោះជាក្មេងស្រីដែលមិនធ្លាប់មានមិត្តភក្កិហើយក៏មិនដែលទាក់ទងនឹងអ្នកណាព្រោះតែនាងត្រូវបានគេធ្វើបាបនឹងមើលងាយមករហូតទើបមិនបានដឹងថា ហ្វេននី ក៏ជាមនុស្សដែលធ្លាប់រៀននៅសាលាជាមួយនាងដែរ។

?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)Where stories live. Discover now