" ហ្វេននី បានហើយណា៎! អូនឯងជ្រុលពេកទេដឹង? ម៉េចគិតថាឲ្យគេឯងបែបនេះ? តោះទៅវិញ! ចាំទៅនិយាយជាមួយបងនៅក្នុងឡានសិន! មោះ!!"។ ជីមីន ខំអូសដៃនាងទៅខណៈ ហ្វេននី មិនអស់ចិត្តក៏រលាស់ដៃហើយសម្លក់ ម៉ារៀ ដែលមិនហ៊ានសម្លឹងមុខនាងកំពុងតែមានទឹកមុខភាំងជាខ្លាំងនឹងសម្ដីមុននេះ។
"អត់!!! ខ្ញុំត្រូវការឲ្យគេដឹងថាបងជារបស់ខ្ញុំ! ហើយស្រីរូបអាក្រក់ដែលប្រើប្រាស់សម្រស់ក្លែងក្លាយមកទាក់ប្រុសនៀកជាស្រីបែបណា! នេះមុននេះសម្ដីហំណាស់តើ! នាងគិតហើយថាកែសម្ផស្សរួចហើយក៏មុខមាត់របស់នាងស្អាតជាងយើងដែលជាមនុស្សដែលស្អាតពីធម្មជាតិអញ្ចឹងមែនទេ? បើនាងខ្លាំងលុបលាងគ្រឿងសម្អាងចេញឱ្យអស់ទៅ! កុំប្រាប់ឲ្យសោះថាមានស្អាតព្រោះតែរបស់អស់ហ្នឹងណាស់!! នេះយើងក៏ភ្ញាក់ផ្អើលណាស់ដែលនិយាយតាមត្រង់ទៅនោះបើមិនមានបច្ចេកវិទ្យាកែសម្ផស្សនៅទេអ្នកគ្រប់គ្នានៅទីនេះច្បាស់ជាញ៉ាំអាហារមិនចូលទេពេលដែលបានឃើញមុខនាងហ្នឹង! មុខអាក្រក់ រូបរាងដូចពាងទឹក ស្បែកមុខដល់គគ្រើមនិយាយទៅគួរឲ្យរអើម! បើនាងនៀកមិនវះកាត់រាងកាយបូមខ្លាញ់មិនដឹងថាវះកាត់បូមខ្លាញ់ចាក់អស់ប៉ុន្មានពាងទៅហើយទេទំរាំតែបានបែបនេះនិយាយទៅគួរឲ្យអស់សំណើចខ្លាំងណាស់!"។ ហ្វេននី មិនត្រឹមតែមិនឈប់បែរជាទាញការចាប់អារម្មណ៍ពីអ្នកនៅក្នុងភោជនីយដ្ឋានទាំងអស់ឱ្យសម្លឹងមើលម៉ារៀពេលនេះកំពុងកកតាប់ដៃនឹងខ្លួនប្រាណដែលទទឹកជោកហើយក៏ភ័យពេលដែលក្រសែភ្នែកគ្រប់គ្នាសម្លឹងមើលនាងហើយគ្រប់គ្នាករេក្រសែភ្នែកសំឡឹងមានពីក្បាលដល់ចុងជើងមិនឈប់ព្រមនិងសម្ដីខ្សឹបខ្សៀវ ភាគច្រើនពី ម៉ារៀ នៅពេលនេះតែម្ដង។
"ហ្វេននី !! អូនកាន់តែមិនគួរឲ្យស្រលាញ់ណាស់! បងពិតជាខឹងហើយពេលនេះ! ឆាប់សុំទោស ម៉ារៀ ភ្លាម!"។ ជីមីន ក៏មានទឹកមុខមាំជាខ្លាំងនៅពេលនេះហើយទើប ហ្វេននី នាងសម្លឹងគេហើយក៏បើកភ្នែកធំៗប្រាប់ថាគេក៏មិនព្រមចាញ់ដូចគ្នា។
"អត់!!! ហេតុអ្វីមនុស្សស្រីល្អដូចជាអូនត្រូវទៅសុំទោសស្រីរូបអាក្រក់ហើយចិត្តអាក្រក់បែបនេះទៅវិញ? ខ្ញុំមិនសុំទោស! វាទេដែលគួរសុំទោសខ្ញុំ! មិនថាវាធ្វើចរិកបែបណាក៏ដោយ តុបតែងកាយនិងមុខបែបណាក៏ដោយ កែសម្ផស្សអស់មួយតួខ្លួនទៀតក៏វានៅតែជាស្រីរូបអាក្រក់! នាងស្រីរូបអាក្រក់!!"។ ហ្វេននី ក៏ឲ្យ ម៉ារៀ ស្របនឹង ម៉ារៀ ស្លុតចិត្តជាខ្លាំងហើយវិនាទីបន្ទាប់ទៀតនាងក្រមុំយើងបានលើកដៃខ្ទប់ត្រចៀកហើយរត់ចេញពីទីនេះធ្វើឲ្យ ជីមីន មានការភ្ញាក់ផ្អើលនិងសកម្មភាពរបស់ ម៉ារៀ ជាខ្លាំង។
" ម៉ារៀ !!! ម៉ារៀ នាងកុំទៅ-! លែងបង!"។ ជីមីនឃើញបែបនេះក៏បងចង់រត់ទៅតាម ម៉ារៀ តែ ហ្វេននី ក៏ចាប់ដៃគេជាប់។
"មិនលែង! ហេតុអីបងត្រូវទៅតាមវា? វាត្រូវជាស្អីនឹងបងខ្លាំងណាស់ណាទៅ! ក្រែងបងមិនស្រ-!"។ ដៃក្រាស់របស់ ជីមីន ក៏រលាស់ចេញពីនាងមួយទំហឹងនាំឲ្យ ហ្វេននី នេះបានត្រឹមស្ងៀមជាមួយទឹកមុខមាំរបស់គេ។
"អ្នកដែលបងមិនស្រលាញ់នៅពេលនេះគឺជាអូនហ្នឹងហើយ ហ្វេននី ! ហើយមួយទៀតអូនគ្រាន់តែស្ថិតនៅក្នុងចំណោមមនុស្សស្រីដែលបងជ្រើសមកកំដរហើយបងក៏មិនមែនជាកម្មសិទ្ធិរបស់អូនទេ! ហើយ ម៉ារៀ ជាមនុស្សស្រីផ្សេងដែលមានតម្លៃខុសពីអូនហើយគេមិនមែនស្ថិតក្នុងប្រភេទដូចជាអូនឡើយ! យើងចប់គ្នាត្រឹមនេះចុះ!"។ ជីមីននិយាយដល់ទឹកមុខមាំជាទីបំផុតធ្វើឱ្យ ហ្វេននី ពេលនេះត្រឹមស្ងៀមដោយហួសចិត្តជាខ្លាំងទើបក្រោយមកនាងក៏ស្រែកដោយខឹងសម្បារមុននិងយំដោយការអន់ចិត្តថាហេតុអ្វីបានជា ជីមីន ហ៊ានធ្វើបែបនេះដាក់នាង។
( ផុសម្តងទៀតដោយសារមុននេះភ្លេចកែអក្សរណា៎ 🤣🤧 ជួយ comments and vote ច្រើនផង )

YOU ARE READING
?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)
Romance??????????? 5 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ???????????????????????
Start from the beginning