"កុំប្រាប់មកណាថាអៀននឹងស្នាមថើបរបស់កម្លោះសង្ហាដូចជាខ្ញុំ! ខ្ញុំក៏ដឹងថាខ្លួនខ្ញុំទាក់ទាញ! តែក៏ស្មានមិនដល់ថាទាក់ទាញទាំងនារីដូចនាងអៀន! នាងធ្វើជាមុខក្រហមដូចមិនដែលធ្លាប់ថើបគ្នាសោះចឹងខ្ញុំអស់ហើយ! ក្រែងមុននេះទើបថើបគ្នាជាមួយនឹងសង្សារអត់មានឃើញមុខក្រហមអីផងបែរជាមកក្រហមពេលមកថើបគ្នាមឹងខ្ញុំទៅវិញរឺ?!!"។ ជីមីន ក៏សួរបែបរំខាននាងហើយ ម៉ារៀ ក៏ខាំមាត់ហើយសម្លក់គេ។
"លោកកុំមានមោទនភាពខុសរបៀបពេកណា!!! ខ្ញុំថាហើយមិនបានអៀននឹងលោកឯងទេតែស្អប់ហើយខឹងហ្នឹងលោកឯងច្រើនជាងទើបបានជាមុខខ្ញុំក្រហម ! ខ្ញុំមិនចង់ប៉ះពាល់អ្វីជាមួយលោកឡើយ!!! ហូយ!!! គួរឲ្យស្អប់!!"។ ម៉ារៀ ក៏យកដៃមករូសបបូរមាត់ទៅមកខណៈ ជីមីន ក៏ចងចិញ្ចើមហើយពេកមាត់។
"នេះនាងគិតថាមានតែនាងរឺមិនចង់ប៉ះខ្ញុំ! នាងជាសង្សារគេនោះក៏ខ្ញុំមិនចង់បៀតដែរ! គិតមកថាខ្ញុំចាប់ចិត្តថើបដដែលមាត់គ្នាជាមួយសង្សារនាងណាស់ឬ! ជួលទៀតក៏មិនថើបជាលើកទីពីរដែរ! ទុកថាជាសំណាងលើលោកហើយដែលនេះបានថើបខ្ញុំប្រាប់នាងឲ្យដឹងទៅ!"។ ជីមីន បោះសម្ដីឡូយឆាយនាំឲ្យ ម៉ារៀ ក៏ត្រូវក្រពាត់ដៃហើយសម្លឹងមើលគេហាក់ហួសចិត្ត។
"ភើស!!! គួរឲ្យខ្ពើម! គួរឲ្យឆ្អើមបំផុត!!! កុំមកនិយាយធ្វើដូចជាគេឃ្លានថើបឯងគ្រប់គ្នានោះ! ជៀសផ្លូវខ្ញុំ! ខ្ញុំទៅដុសធ្មេញដុះបបូរមាត់ចេញ របស់គួរអោយខ្ពើមឲ្យអស់!"។ ម៉ារៀ ក៏ច្រានគេហើយនិយាយបែបនេះទើប ជីមីន ស្ដាប់ហើយក៏ស្រែកតបវិញ។
"នែ!!! គួរអោយខ្ពើមយ៉ាងម៉េចហា៎! នាងស្មានតែថាបបូរមាត់នាងផ្អែមណាស់ទៅហី? គ្មានរសជាតិគ្មានរសនិយម! ខ្ញុំក៏ខ្ពើមនិងចង់ប៉ះពាល់ដែរ! ឆឹស!!! ទុកឱ្យសង្សារដែលគ្មានជាតិដូចគ្នារបស់នាងថើបគ្នាទៅទើបវាត្រូវ! បបូរមាត់ខ្ញុំនេះផ្អែមហើយគឺមាននារីជាច្រើនដែលប៉ុងចង់ថើបថែមទាំងពូកែថ្នាក់ថ្នមច្រើនណាស់! ឆឹស!"។ ជីមីន ក៏តបទៅវិញមុននឹងបោះជំហានចេញទៅ។
កំលោះក្រមុំទាំងពីរនាក់ពេលនេះក៏ប្រៀបបីដូចជា ប្រេងនិងភ្លើងអញ្ចឹងដែលរាល់ពេលដែលនៅក្បែរគ្នាពួកគេគឺតែងតែមានការតបសំដីមិនឲ្យចាញ់គ្នាហើយការយកភាពស្និទ្ធស្នាលមកសម្ដែងបង្ហាញដើម្បីបិទបាំងភ្នែកម្ដាយឪពុកបងប្អូនហើយនិងក្រោយមុខមាត់របស់គ្រួសារពួកគេទាំងពីរនេះក៏ធ្វើដផយពួកគេមានភាពពិបាកជាខ្លាំងប៉ុន្តែពួកគេត្រូវតែធ្វើដោយសារតែនាងក្រមុំក៏ត្រូវការភាពទំនុកបំរុងសម្រាប់ជីវិតប្រចាំថ្ងៃរបស់នាងផងដែរនិងការងារសំខាន់របស់នាងហើយស្របនឹងនាយកំលោះដែលចូលចិត្តចំណាយជីវិតហើយ ហៃសូ ចាយវាយសប្បាយជាមួយនារីៗរបស់គេដែលប្ដូរមុខសឹងរាល់ថ្ងៃហើយក៏ព្រោះតែពួកគេមានលក្ខខណ្ឌសន្យាដើម្បីប្រយោជន៍របស់គ្នាបែបនេះទើបពេលនេះពួកគេគឺមានឈ្មោះត្រឹមតែជាប្ដីប្រពន្ធដែលចូលរួមសម្ដែងដើម្បីបំពេញបំណងនិងបំពេញមុខគ្រួសារទាំងគ្មានចិត្តឲ្យគ្នានោះទេ។
រយៈពេល 5 ខែ កន្លងផុតនៃការរស់នៅក្បែរគ្នាក៏នៅតែរក្សាភាពបែបនេះមិនផ្លាស់ប្ដូរឡើងរវាងគ្នាហើយពេលនេះក៏ឃើញថានាងក្រមុំដែរអង្គុយនៅនិងតុសំអាងពេលនេះកំពុងតែរៀបចំខ្លួនបានយ៉ាងល្អស្អាតងាកមកខាងឆ្វេងខាងស្ដាំដើម្បីរៀបចំខ្លួនឱ្យស័ក្កិសមមិនឱ្យទាស់ហើយក៏ទាញកាបូបដាក់គ្រឿងសំអាងដែលមានតម្លៃថ្លៃបម្រុងចាកចេញទៅខណៈនាយកំលោះម្នាក់ទៀតដែលនៅក្នុងបន្ទប់នេះកំពុងគេងលើគ្រែមួយទៀតនោះ ពួកគេបានកែច្នៃចេញមកពីភាពវៃឆ្លាតរបស់នាយកំលោះដែលបានធ្វើការលួចកែគ្រែមួយទៀតដាក់នៅពីក្រោមរបស់គ្រែនាងក្រមុំដើម្បីដកចេញហើយដេកផ្សេងគ្នានោះកំពុងតែសម្លឹងមើលនាងពីចម្ងាយហើយនេះគឺជាអ្វីដែលពួកគេប្រើប្រាស់ជីវិតរស់ក្បែរគ្នានៅក្នុងបន្ទប់ជាមួយគ្នាប៉ុន្តែមិនដែលប៉ះពាល់ដោយសារតែពួកគេគឺគេងគ្រែផ្សេងគ្នាតែប៉ុណ្ណោះ។
រួចបម្រុងទៅណាទៀតហើយហ្នឹង គមាទៀបើយនឹង?"។ ជីមីនក៏សួរនាំទាំងមុខមួយព្រោះពេលនេះក៏នៅព្រលឹងទើបម៉ារាងនេះបុកញញឹម ជីំិន កសញេនាំទាំងងប់ងុយព្រឡនាេះកីណ្រឹកើហយទើប មើរផលិត វាកនកញញឹម។
"ខ្ញុំនឹង ខេវេន ទៅញ៉ាំអាហារពេលព្រឹកជាមួយគ្នា! រំខានលោកជួយប្រាប់បង ម៉ាទ្រីស ផងថាខ្ញុំរវល់ជាប់ណាត់នឹងមិត្តភក្កិបន្តិចណា៎!!! បាយ៎ បាយ៎! អ៎ហើយមួយទៀតកុំភ្លេចរុញគ្រែរបស់លោកចូលក្រោមគ្រែខ្ញុំវិញផងបើអ្នកបម្រើមកចូលសម្អាតបន្ទប់ឃើញបែបនេះបែកការណ៍ជាមិនខាន!"។ ម៉ារៀ ក៏ចង្អុលទៅគ្រែនោះដែលជាមាននាយកំពុងតែគេងងនោះទើបកំលោះយើងញីភ្នែក។
"នេះខ្ញុំយល់សាច់ការជាងនាងទៅទៀត ម៉ារៀ ! នេះគឺជារឿងដែលខ្ញុំលួចធ្វើពេលរៀបចំមកទីនេះតាំងពីដំបូងមានរឿងអ្វីដែលខ្ញុំត្រូវផ្លាត់នោះ! ហើយនេះនាងទៅញ៉ាំអីនៅកន្លែងណា! ប្រាប់ទីតាំងនឹងពេលវេលាមកស្រួលខ្ញុំទៅទទួលនាងមកវិញ!"។ ជីមីន ក៏សួរនាំ ម៉ារៀ ហើយនាងក៏ងាកមកមើលគេដោយញញឹមតិចៗ។
"ខ្ញុំគិតថាមិនចាំបាច់ទេ! ថ្ងៃនេះគឺជាខួបស្នេហារបស់ខ្ញុំ! ខេវេន គេនឹងធានាជូនខ្ញុំមកវិញ! ពួកយើងក៏បានរៀបចំគ្រប់យ៉ាងរួចអស់ហើយ! ពួកយើងនឹងធ្វើការណាត់គ្នាហើយដើរលេងជាមួយគ្នាពេញមួយថ្ងៃ! មិនបាច់រំខានលោកទេ!"។ ម៉ារៀ ក៏បោះជំហានទៅកាន់ទ្វារតែបន្ទាប់មកមានដៃក្រាស់មួយនោះក៏ឈោងមកចាប់គន្លឹះទ្វារជាប់ជាមុនរួចបិទទៅវិញធ្វើឲ្យ ម៉ារៀ នាងឆ្ងល់ហើយក៏ងាកក្រោយមកចងចិញ្ចើមដាក់គេនៅពេលនេះហើយក៏ឃើញមុខសង្ហាដែលកំពុងស្ថិតនៅជិតផ្ទៃមុខរបស់នាងកំពុងតែមានចម្ងល់ថាគេកំពុងតែធ្វើអ្វីឱ្យច្បាស់ជាមួយនឹងគេនៅពេលនេះ។

YOU ARE READING
?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)
Romance??????????? 5 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ???????????
Start from the beginning