នៅខាងក្រោយវីឡាចម្ងាយប្រហែលជា 20 ម៉ែត្រក៏មានរថយន្តមួយសំចតរង់ចាំនាងក្រមុំដែលប្រញាប់រត់មកនេះមុននឹងនាងប្រញាប់ចូលក្នងឡាននេះដោយទឹកមុខស្មើតែម្តងដោយ។
"អូនមានរឿងអី ម៉ារៀ ! ម៉េចក៏មានទឹកមុខបែបហ្នឹង?"។ សំឡេងកក់ក្តៅដែលនាងតែងចង់ស្ដាប់ក៏សួរនាំទើប ម៉ារៀ នាងងាកមកនិងញញឹមស្ងួតដាក់គេ។
"មិនអីទេ! រឿងដដែល!"។ នាងក៏តបប៉ុណ្ណឹងហើយ ខេវេន ក៏ស្រាប់តែទាញនាងមកអោប។
"ឈ្លោះគ្នានឹងគេមែនទេ? គេរករឿងអូនទៀតហើយហេ៎?"។ ខេវេន ក៏សួរនាំទើប ម៉ារៀ នាងទម្លាក់ទឹកមុខមុននឹងជ្រប់មុខចូលដើមទ្រូងរបស់ ខេវេន ។
"បានហើយ! បងមិនចង់រំលឹកពីអ្នកដទៃមកធ្វើអោយបរិយាកាសពិសេសពួកយើងត្រូវខូចខាតនោះទេ! បងនាំអូនទៅដើរលេងទៅ ញ៉ាំអាហារឆ្ញាញ់ៗ! តើល្អទេ?"។ ខេវេន ក៏និយាយជាមួយ ម៉ារៀ ងក់ក្បាលហើយ ខេវេន ក៏ទាញទូរសព្ទមកចុចបន្តិចទើបនាងក្រមុំចងចិញ្ចើមជាច្រើន។
"បងផ្ញើសារទៅណាហ្នឹង?"។ ម៉ារៀ ក៏សួរដោយការចង់ដឹងហើយ ខេវេន ក៏ចុចសារផ្ញើនោះមុននិងលើកទូរសព្ទបង្ហាញនាងឲ្យមើលឃើញថាគេកំពុងតែធ្វើដាក់ច្បាប់នៅសាកលវិទ្យាល័យរបស់គេមួយថ្ងៃ។
"សម្រាកមួយថ្ងៃជូនព្រះនាងបងដើរលេង! ចង់ឱ្យអូនញញឹមហ្នឹងណា! អូនញញឹមកាន់តែច្រើនគឺស្អាត!"។ ខេវេន ក៏ជាមនុស្សដែលពូកែលួងលោមហើយធ្វើឲ្យចិត្តរបស់នាងក្រមុំរបស់យើងបានធូរស្បើយជានិច្ចទើប ម៉ារៀ នាងក៏ញញឹមដាក់គេយ៉ាងប្រាកដចេញពីបេះដូងតែម្ដង។
វីឡាត្រកូល ឃីថារ៉ូ ...
"អីយ៉ាកូន មីន! ឯណា ម៉ារៀ ? មិនទាន់ក្រោកពីទេទេឬ?"។ ម៉ាក់របស់នាងក្រមុំដែលក្រោកពីដំណេកមកជាមួយនឹងលោកប៉ារបស់នាងក្រមុំដែលកំពុងតែនៅតុបាយពេលនេះក៏បានងាកមកសម្លឹងនាយកំលោះដែលកំពុងតែមានទឹកមុខមិនសូវល្អនេះធ្វើឲ្យគេត្រូវឈប់ដំណើរត្រឹមតុបាយមុននឹងអង្គុយចុះហើយញញឹមដាក់គាត់។
" ម៉ារៀ ទៅទាំងព្រឹកហើយនៅថ្ងៃនេះ! ប្រាប់ថាណាត់ជួបមិត្តភក្កិតិចទៀតទៅខ្ញុំទៅទទួលនាង!!"។ ជីមីន ក៏យកលេសដោះសារជំនួសនាងខណៈម៉ាទ្រីស ក៏ដើរមកទាញកៅអីអង្គុយក្បែរគេ។

YOU ARE READING
?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)
Romance??????????? 5 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ?????????
Start from the beginning