"បងថ្លៃខ្ញុំសុំអង្វរបងឈប់ស្តីបន្ទោសឲ្យប្រពន្ធខ្ញុំទៅ ព្រោះថាក្នុងរឿងនេះខ្ញុំក៏មានចំណែកខុសដែរ! ខ្ញុំបានទាស់គ្នាជាមួយនិង ម៉ារៀ ខ្លាំងណាស់ហើយក៏នៅមានចរិតដែលទទួលយកមិនបានជាច្រើនទៀត! ម៉ារៀ ក៏ប្រាប់ថានាងប្រឹងធ្វើខ្លួនឲ្យល្អបំផុតហើយនាងរៀបចំទទួលយកខ្ញុំតែខ្ញុំនេះទេដែលមិនព្រមកែដើម្បីនាង! ខ្ញុំនៅតែធ្វើខ្លួនជាព្រាននារីដើរចាយស្នេហ៍ហើយធ្វើឱ្យ ម៉ារៀ តករីវឈឺចិត្តមិនតិចដងទេ! ខ្ញុំគិតថានាងមិនអីទើបមិនក្រែងចិត្តនាង! នេះក៏មកពីកំហុសរបស់ខ្ញុំដែលនាងត្រូវបានអ្នកផ្សេងឆ្លៀតឱកាសនៅពេលដែលនាងពិបាកចិត្តមកលួងលោងនាងតែប៉ុណ្ណោះ! នេះគឺជាទម្លាប់របស់មនុស្សប្រុសដែលមានចិត្តស្រឡាញ់គេបែបនោះទេបង ម៉ាទ្រីស ! ម៉ារៀ ជាមនុស្សស្រីល្អ! នាងមានទឹកចិត្តល្អហើយស្មោះសរខ្លាំងណាស់បើនាងដាក់ចិត្តស្រលាញ់ហើយនាងនឹងលះបង់គ្រប់យ៉ាងឲ្យទៅស្នេហាមិនថាមានរឿងអាក្រក់យ៉ាងណាក៏ដោយនាងមិនលែងដៃឡើយ! ចឹងមានមនុស្សប្រុសជាច្រើនដែលប្រាថ្នាចង់នៅក្បែរនាង! បើខ្ញុំខ្លួនដៃរបូត ម៉ារៀ តែបន្តិចនោះក៏ជាកំហុសរបស់ខ្ញុំដែរ! មនុស្សដែលមានកំហុសហើយមនុស្សដែលបង្កើតដើមហេតុគឺជាខ្ញុំនោះទេបងថ្លៃ! បងគួរតែជេរស្ដីខ្ញុំ!"។ ជីមីន ពេលនេះមានទឹកមុខមាំជាខ្លាំងបានអោបចង្កេះនាងជាប់ហើយនិយាយពាក្យទាំងនេះហាក់ដូចជាការពិតដែលនាយបានសាងកំហុសហើយទង្វើស្មោះត្រង់នឹងក្តីស្រលាញ់ដែលគេរៀបរាប់អម្បាញ់មិញពី ម៉ារៀ នេះគឺជាទង្វើរដែលនាងធ្វើទៅលើអ្នកផ្សេងប៉ុន្តែគេនិយាយធ្វើដូចជានាងបានសាងអោយគេអញ្ចឹងហើយ ម៉ារៀ ពេលនេះក៏នឹងឆ្ងល់មុននឹងភាំងដែលកម្លោះម្នាក់នេះនិយាយហើយសម្លឹងមើលមុខគេថាហេតុអ្វីបានជាគេជួយការពារនាងទាំងនាងនឹងគេមានរឿងជាមួយគ្នាស្ទើរតែរាល់ថ្ងៃ! ហេតុអី្វក៏គេត្រូវយកខ្លួនមកពាំងកំហុសដើម្បីនាងទៅវិញ។
"អូ! អញ្ចឹងបានន័យថា ម៉ារៀ មិនមានទំនាក់ទំនងនឹង ខេវេន ទេមែនទេ? ជីមីន ពិតជាមានស្រីធ្វើឲ្យឯងខូចចិត្តអញ្ចឹងមែនទេទើបកើតហេតុបែបហ្នឹង ម៉ារៀ ហើយគេនោះក៏តាមរញ៉េរញ៉ៃឯងមែនទេ ?"។ ម៉ាទ្រីស ក៏សួរនាំ ម៉ារៀ ដែលឈរស្ងៀមមុននឹងនាងចង់តបតដោយពិបាក។
"គឺ-គឺ-!"។ ម៉ារៀ បម្រុងនឹងឆ្លើយតបតែ ជីមីន ក៏និយាយកាត់ទៀត។
"ម៉ារៀ នាងគ្មានកម្លាំងចិត្តឯណានិយាយទៀតអីបងថ្លៃព្រោះរឿងកន្លងមកខ្ញុំធ្វើឱ្យនាងពិបាកចិត្តខ្លាំងណាស់គួរតែ-អឹស!"។<ផាច់> ជីមីន ដែលចេញមុខមកទទួលកំហុសជំនួសនាងក៏អោនមុខចុះនិយាយការពារ ម៉ារៀ ទាំងដែលសំដីទាំងនោះមិនសាកសមអោយគេទទួលកំហុសនោះទេប៉ុន្តែ ជីមីន ក៏សុខចិត្តទូលរែកកំហុសខណៈពេលនោះធ្វើឲ្យគេត្រូវទ្រេតដួលទៅលើគ្រែតែម្ដងបន្ទាប់ពីមានបាតដៃក្រាស់ស្រវាទៅលើមុខគេទើប ម៉ារៀ ស្លន់ស្លោស្ទុះទៅគ្រាគេហើយនាងងាកមកមើល ម៉ាទ្រីស ដោយហួសចិត្ត ។
"បងប្រុសឆ្កួតហើយមែនទេ! ជីមីន..ជីមីន លោក-!!!"។ ម៉ារៀ លើកដៃមកស្ទាបមុខគេហើយកាន់តែភ្ញាក់ផ្អើលទេដែលឃើញឈាមជ្រាបតាមគេមាត់មុននឹងប្រើមេដៃជូតមាត់ឲ្យនាយទើបនាងងាកមកថាឲ្យបងប្រុសនាងតែ ជីមីន ក៏លើកដៃមកសង្កត់បបូរមាត់របស់ ម៉ារៀ វិញមុននឹងខ្សឹបតិចៗចូលក្នុងត្រចៀកនាងប្រាប់ថាគេមិនអីទេហើយនេះគឺជាតួនាទីដែលគេត្រូវដើរតួជំនួសជាប្ដីដែលត្រូវការពារភរិយាដើម្បីសំដែងឲ្យបានសាកសមហើយវាក៏ជាតួនាទីដែលគេគួរតែធ្វើពេលនេះទើប ម៉ារៀ បានត្រឹមតែនៅស្ងៀមមើលមុខគេ។
"មួយកំភ្លៀងនេះវ៉ៃឯងជំនួសឱ្យការទទួលកំហុសដែលឯងនិយាយថាអីធ្វើឲ្យ ម៉ារៀ ឈឺចាប់ ហើយបើវាជាការពិតមែននោះឯងគួរតែទទួលកំហុសដោយការដឹងខុសបើគ្រាន់តែការពារគេនោះវាច្បាស់ណាស់ថាឯងជួយ ម៉ារៀ ឱ្យដើរផ្លូវខុសហើយឯងក៏ក្លាយជាអ្នកទួលរែកកំហុសដោយអយុត្តិធម៌បំផុតណា ជីមីន ដែលចេញមករងជំនួសគេហើយ!"។ ម៉ាទ្រីស និយាយបែបនេះមុននឹងបោះជំហានចេញដោយសំឡេងស្មើហើយនិងកែវភ្នែករឹងហើយពេលនេះនាងក្រមុំនិង ជីមីន ក៏សម្លឹងមើលមុខគ្នាដោយស្រពាប់ស្រពោនជាខ្លាំងហើយ ម៉ារៀ ក៏សង្កេតឃើញពន្លឺនៃការអន់ចិត្តបូករួមជាមួយនឹងខ្លួនឯងមានភាពរអៀសចិត្តជាខ្លាំងនៅខណៈពេលនេះតាមរយៈទឹកភ្នែកដែលស្រក់ចុះមកលើមុខផ្ទៃរលោងរបស់នាងក្រមុំហ្នឹងហើយ។

YOU ARE READING
?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)
Romance??????????? 5 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ???????????
Start from the beginning