អាហារ ជប៉ុន មួយរាត្រីនេះត្រូវបានបញ្ចប់ដោយភាពរីករាយមិនខុសប្លែកសព្វដងដោយសារតែពួកគេមិនធ្លាប់ដែលមានបទពិសោធន៍បែបនេះឡើយកន្លងមករយៈពេលដែលនៅក្បែរគ្នាហើយសូម្បីតែ ម៉ារៀ ក៏មានអារម្មណ៍ខ្លួនឯងចំណែកតិចតួចតែនាងក៏ចាត់ទុកថាវាគ្រាន់តែជារឿងធម្មតាហើយអាចមកពីនាងគិតច្រើនពេករឺមួយក៏ខ្វល់ខ្វាយពេកទើបបានជាយល់ថាវាអញ្ចឹង។
1 សប្តាហ៍ក្រោយមក ....
អ្វីគ្រប់យ៉ាងក៏ត្រឡប់មកធម្មតាវិញហើយព័ត៌មានអាស្រូវរបស់ ជីមីន នឹង ម៉ារៀ ពេលនេះក៏សាបរលាបនៅត្រឹមតែភាពផ្អែមល្ហែមនិងព័ត៌មានបង្ហាញពីទិដ្ឋភាពស្រស់សករាយរបស់នាងនិងគេកាលពីថ្ងៃទៅភោជនីយដ្ឋានបរិភោគ ស៊ូស៊ី ដែលនាំឱ្យចាស់ទុំទាំងបួននាក់ដែលកំពុងអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវនោះសម្លឹងមើលគ្មាដោយរីរាយហើយ ម៉ាទ្រីស ជាបងប្រុសនាងក្រមុំក៏ញញឹមដែរ។
"បានឃើញកូន មីន ខ្ញុំចេះកែខ្លួនហើយស្រឡាញ់ប្រពន្ធចឹងខ្ញុំជាម្ដាយរីករាយរបស់អ្វីមកនិយាយមិនចេញតែម្ដង!"។ ម្ដាយ ជីមីន ក៏តបទៅកាន់ម្ដាយរបស់នាងក្រមុំនិងឪពុករបស់នាងក្រមុំដោយសម្លឹងមកមើលកូនប្រុសគាត់ពេញដោយក្តីស្រលាញ់ហើយនាងក្រមុំក៏មាមតែសើចបែបបង្ខំទៅវិញ។
"ក៏អរគុណកូន មីន ដូចគ្នាដែលស្រឡាញ់និងការពារ ម៉ារៀ មករហូតនេះ! ពិតជាគិតមិនខុសដែលឱ្យពួកគេរៀបការជាមួយគ្នាទេ! កូន មីន ជាកូនប្រសារល្អខ្លាំងណាស់! គេមើលថែការពារ ម៉ារៀ បានល្អខ្លាំងណាស់! មានតែ ម៉ារៀ កូនខ្ញុំទេដែលមិនសូវជាខ្វល់ខ្វាយនឹង កូន មីន សោះ! ក៏ចង់សុំទោសរដន្លងបើ ម៉ារៀ កូនខ្ញុំមិនល្អហើយធ្វើឲ្យមានរឿងអាស្រូវច្រើនផងដែរកន្លងមកនេះ! សុំទោសផង!"។ ម្តាយរបស់ ម៉ារៀ ក៏អោនមុខចុះហើយសុំទោសទើបម្ដាយ ជីមីន ក៏គ្រវីក្បាលជាមួយនិងប៉ានាយកំលោះក៏ដូចគ្នា។
"រឿងនេះក៏មានចំណែកខុសរបស់ ជីមីន ដែរគេថែប្រពន្ធមិនបានល្អបែបនេះណា! មិនអីទេ! អ្នកណាក៏មានកំហុសដែរតែគឺវាមិនអីទេឲ្យតែយើងចេះកែខ្លួនក៏គួរលើកលែងឲ្យកូនៗទៅ!"។ ម្តាយរបស់ ជីមីន ក៏តបទៅហើយសម្លឹងមើលកំលោះក្រមុំដែលអង្គុយក្បែរគ្នានៅញញឹមទៅមក។

YOU ARE READING
?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)
Romance??????????? 5 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ??????????????????????!
Start from the beginning