抖阴社区

????? ?? : ??????????????????????!

Start from the beginning
                                    

"តែពេលខ្លះបងក៏ចង់ប្រាប់ទៅប្អូនថ្លៃដែរណា! កុំព្រោះតែស្រឡាញ់ប្រពន្ធក៏ជួយលាក់បាំងរឿងមិនគួរសមរបស់គេអី! នាងច្រមក់នេះក្បាលខូចខ្លាំងណាស់! បើកាន់ជើងគឺនឹងកាន់តែឡើងចានហើយ! អញ្ចឹងបងក៏មានការត្រូវដោះស្រាយដែលណា៎! លាសិនហើយលោកប៉ាអ្នកម៉ាក់ លោកពូអ្នកមីង!"។ ម៉ាទ្រីស កំលោះសង្ហាជាបងប្រុសបង្កើតរបស់ ម៉ារៀ ក៏ចាកចេញទៅទើប ម៉ារៀ បានត្រឹមតែអោនមុខចុះពេលដែលប្រុសនិយាយត្រូវចំណុចបែបនេះហើយ ជីមីន ក៏សម្លឹងនាងហើយគេក៏សើច។

"ធ្វើមុខអីចឹង?! បងថ្លៃនិយាយលេងតើ! អូនកុំធ្វើមុខចឹងមើលម៉ាក់ប៉ាគាត់នឹងពិបាកចិត្តតាមហើយណា៎!"។ ជីមីន ក៏ឪបស្មានាងហើយ ម៉ារៀ ក៏ញញឹមស្រស់ដូចគេនាំឲ្យចាស់ទុំក៏រីករាយហើយពេលនោះប៉ារបស់នាងក្រមុំក៏សម្លឹងមកមើលពួកគេ។

"នេះពួកយើងគិតគ្នាហើយថាពេលណាដែលកូនចាប់ផ្ដើមពរពោះយើងនឹងប្រគល់ទ្រព្យសម្បត្តិរួមទាំងសិទ្ធិកាន់កាប់នានាទៅឲ្យកូន! អញ្ចឹងសម្រេចថាពួកឯងគិតយកកូនកាលណាហ្នឹង? ត្រូវចាំមើលថាផុតពេលកន្លះឆ្នាំក្រោយនេះបើពួកកូនមិនទាន់មានកូនទៀតគគឹសម្រេចតាមផែនការចាស់របស់ពួកយើងនោះហើយ! គឺយើងនឹងដកសិទិ្ធគ្រប់យ៉ាងមកវិញ! ពួកយើងមិនលេងសើចទេ!"។ លោកប៉ារបស់ ម៉ារៀ ក៏និយាយដោយដាច់ណាត់ធ្វើឲ្យ ម៉ារៀ ដែលនៅក្នុងពេលនេះមានទឹកមុខទ្រឹងស្មើតែ ជីមីន ក៏ញញឹមមុននឹងចាប់ដៃនាង។

"កុំភ័យប៉ា! ពួកយើងនឹងប្រឹងប្រែង! គ្រាន់តែថាមិនមែនឆាប់នេះទេ! ទុកចិត្តចុះថាបើសិនជាចង់បានគឺប្រាកដជាមានភ្លាមតែម្ដង! មែនទេអូន?"។ ជីមីន ក៏និយាយជាមួយប៉ារបសនាងក្រមុំវិញហើយងាកមកញញឹមដាក់នាងទើបនាងក៏តបដោយទឹកមុខទើសទាល់។

ក្លឹបកម្សាន្ត ...

ភ្លើងពណ៌បានជះបំភ្លឺលើរាងកាយរបស់មនុស្សប្រុសស្រីដែលមកកម្សាន្ដនៅទីនេះភាគច្រើនកំពុងតែរាំរេក្រលែងខ្លួនទៅវិញទៅមក អ្នកខ្លះទៀតក៏អង្គុយញ៉ាំស្រាខណៈពេលនេះក៏មានត្រឹមតែកម្លោះសង្ហាម្នាក់ដែលចម្លែកខុសពីដែលគេតែងតែមកម្នាក់ឯងហើយក្នុងដៃក៏មានកាន់រូបថតនារីម្នាក់ដែលនឹងស្លៀកពាក់បែបឈុតជានិស្សិតមើលទៅដូចជារូបថតដែលមានរយៈកាលយូរឆ្នាំហើយ។

"តើពេលនេះអូននៅទីណាទៅ អូលី ?! ច្រើនឆ្នាំហើយតើអូនគិតពីបងខ្លះទេ? បងចង់ដឹងពីសិខទុក្ខអូន! បងនឹកអូនណាស់! អូនដាច់ចិត្តទុកឲ្យបងនៅឯការចឹងរឺ?"។ ម៉ារៀ កំលោះសង្ហាម្នាក់នេះ បាននិយាយតិចៗទៅកាន់រូបថតនារីម្នាក់ដែលជានារីសំខាន់របស់គេតែមិនមានវត្តមាននាងទៀតទេនៅពេលនេះទោះបីគេស្វែងរកនាងបែបណាទើបនៅក្នុងចិត្តគេក៏ឈឺចាប់ហើយនឹករលឹកនាងជាខ្លាំងទើបនាយលើកសុរាក្រេបដោយស្រវឹងតិចៗ។

ខណៈនេះកែវភ្នែកមុតរបស់ ម៉ាទ្រីស បានប្រាប់ឲ្យឃើញនាយបុរសម្នាក់ដែលគេត្រូវចាប់អារម្មណ៍ភ្លាមក្រោយពីបានឃើញមាននារីជាច្រើនដើរតាមគេនោះធ្វើនាយ ម៉ាទ្រីស មុននឹងគេហាក់ខឹងទើបទាញទូរស័ព្ទថតរូបរបស់មនុស្សប្រុសម្នាក់នោះតែម្ដង។

"ហឹស! ត្រឹមប៉ិននឹងយើងក៏ការពារ ម៉ារៀ បានហើយ! ដូចយើងគិតហើយថាឯងជាមិនល្អមែនហើយពេលនេះយើងមានភស្តុតាងហើយចាំមើលថាឯងាកិយយ៉ាងម៉េច?"។ ម៉ាទ្រីស ក៏ស្ទុះដើរមុខមកស្កាត់ចំពោះមុខបុរសហៃសូដែកពេលនេះគេស្លៀកពាក់សមនឹងរូបរាងសង្ហាបែបកាចសាហាវនេះយ៉ាងខ្លាំងកំពុងសម្លឹងមើល ម៉ាទ្រីស ដែលដើរចេញមករកគេដោយទឹកមុខខឹងសម្បារមុននឹងគេក៏មែមជាញញឹមចុងមាត់ទៅវិញហាក់មិនរអា។

?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)Where stories live. Discover now