抖阴社区

????? ?? : ???????????????? 6 ???????

Start from the beginning
                                    

<ក្រាក>"អាឡូ! នរណាគេនឹង?"។ ជាលេខទូរស័ព្ទដែលនាយកំលោះក៏ចុចលើកស្របនិង ម៉ារៀ ដែលដើរចេញពីក្នុងបន្ទប់ទឹកស្លៀកឈុតឃ្លុំហើយកំពុងតែជូតសក់និងសម្លឹងមើលមុខគេដែលកំពុងនិយាយទូរសព្ទ។

( យើងខលពីខាងមនកទីរពេទ្យចង់សួរថានេះជាសាច់ញាតិរបស់លោក ម៉ាទ្រីស ឃីតាថារ៉ូ មែនទេ?)។ គ្រាន់តែលឺសម្តីនេះភ្លាម ជីមីន ក៏ភាំងសម្លឹងមើលមុខ ម៉ារៀ ដែលមើលមុខគេហើយនាយក៏ទាញទូរសព្ទចេញពីត្រចៀកមុននឹងចុច ស្ពីកឃ័រ ឲ្យឮចេញមកខាងក្រៅដើម្បីស្ដាប់ទាំងអស់គ្នា។

"បាទ! មែនហើយ! ខ្ញុំគឺជាប្អូនថ្លៃរបស់គាត់! គាត់មានរឿងអី?"។ គ្រាន់តែលឺសំដីបែបនេះភ្លាម ម៉ារៀ ក៏ចងចិញ្ចើមដោយមានអារម្មណ៍ថាបេះដូងនេះហាក់ដើរខុសចង្វាក់។

( អញ្ចឹងពួកយើងសូមធ្វើការជំរាបរឿងមួយនឹងបន្ទាន់ផងដែរ! នៅពេលនេះលោក ម៉ាទ្រីសជួបនឹងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរខ្លាំងណាស់ពេលនេះ! គាត់បាត់បង់ឈាមច្រើនខ្លាំងណាស់! ហើយស្មាខាងស្ដាំរបស់គាត់ក៏ត្រូវបានរងគ្រាប់កាំភ្លើងមួយគ្រាប់ដែលធ្វើឱ្យគាត់ត្រូវធ្វើការវះកាត់យកគ្រាប់ចេញជាបន្ទាន់! បើសិនជាសាច់ញាតិអនុញ្ញាតឲ្យពួកយើងធ្វើការវះកាត់គ្រូពេទ្យនឹងចាត់ចែងធ្វើនៅពេលនេះព្រោះវាភាពបន្ទាន់ខ្លាំងណាស់! ប៉ុន្តែពួកយើងត្រូវការអោយខាងសាច់ញាតិមានការធានាទៅលើកិច្ចសន្យានឹងមកស៊ីញ៉េនៅពេលនេះតែម្ដងព្រោះបើសិនជាមានរឿងអ្វីពួកយើងមិនទទួលខុសត្រូវនោះទេ! អញ្ចឹងសាច់ញាតិអាចទទួលមកសុីញ៉េពេលនេះបានដែរឬទេ?)។ ខាងមន្ទីរពេទ្យក៏និយាយបែបនេះពីរឿងវះកាត់យកគករាប់កាំភ្លើងចេញពីក្នុងស្មារបស់ ម៉ាទ្រីស ដែលត្រូវការមានកិច្ចព្រមព្រៀងពីស្ថានសាច់ញាតិ ហើយពេលនេះ ម៉ារៀ ក៏ស្រាប់តែជ្រុះកន្សែងជូតសក់ពីដៃតែម្ដងហើយក៏លើកដៃខ្ទប់មាត់និងកែវភ្នែកក៏រលីងរលោងហើយសម្លឹងមើលនាយកំលោះដែលពេលនេះក៏គេមានទឹកមុខស្លេកស្លាំងតិចតួចដូចគ្នា។

"ម៉ារៀ ទប់ស្មារតីសិនណា៎! ខ្ញុំព្រម! វះកាត់ឱ្យគាត់ចុះ! 10 នាទីទៀតពួកយើងនឹងទៅចុះកិច្ចសន្យា! អរគុណគ្រូពេទ្យ!"។  ជីមីន ក៏ប្រញាប់ចាកចេញទៅហើយក៏ស្រាប់តែនាយក៏មកត្រកង ម៉ារៀ នៅក្នុងរង្វង់ដៃគេដោយសារតែនាងសឹងតែដួលនៅលើដីទៅហើយ។

?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)Where stories live. Discover now