"ម៉ារៀ ទប់អារម្មណ៍ណា៎! កុំធ្វើអញ្ចឹងអី! ពេលនេះយើងមិនដែលកើតអីបានទេ! លឿនឡើង!"។ ជីមីន ក៏សម្លឹងមើលនាងមុននឹង ម៉ារៀ ជូតទឹកភ្នែកហើយក៏ក្តាប់ដៃអាវរបស់ ជីមីន មុននិងនាងសម្រួលអារម្មណ៍ទៅតាមអ្វីដែលគេធ្វើហើយចាប់ផ្ដើមរៀបចំខ្លួនចាកចេញទៅ។
មន្ទីពេទ្យ...
"បើតាមការពិនិត្យរបស់យើងអ្នកជំងឺឆ្លងផុតការវះកាត់តែមិនអាចធានាបានឡើយថាពេលណាគាត់អាចដឹងខ្លួននឹងមានស្ថានភាពនឹងនរឡើងវិញព្រោះតែគាត់ឡុងរបស់ខ្លាំងណាស់ អាចដឹងមិនដឹងខ្លួនជារៀងរហូតក៏ថាបានឬក៏វាសំខាន់ទៅលើកម្លាំងផ្លូវចិត្តរបស់អ្នកជំងឺខ្លួនឯងទេព្រោះថាស្ថានភាពរបស់គាត់នេះគឺមិនអាចស្ថិតនៅក្នុងការព្យាបាលឬក៏ដាក់ថ្នាំរបស់គ្រូពេទ្យបន្តទៀតឡើយក្រៅពីអាចទើបតែដាក់សារ៉ូមដើម្បីឱ្យគាត់មានកម្លាំងនិងបន្តជីវិតទៅមុខតែប៉ុណ្ណោះការដឹងខ្លួនឡើងវិញគឺសម្រេចទៅលើអ្នកជំងឺនោះទេ!"។ ត្រូវការវះកាត់និងរង់ចាំអស់ជាច្រើនម៉ោងរបស់ ម៉ាទ្រីស ដែលបានធ្វើឲ្យគ្រប់គ្នាពេលនេះសុទ្ធតែស្លុតចិត្តគ្រប់គ្នាជាពិសេស ម៉ារៀ ហើយនិងម៉ាក់ប៉ារបស់ ម៉ារៀ ដែលយំរហូតព្រោះតែមិនអាចគ្រប់គ្រងចិត្តបានតែទាំងនេះជារឿងរ៉ាវអាក្រក់បំផុតដែលកើតចំពោះបងប្រុសនាងនៅពេលនេះ។
ហើយពេលនេះគ្រប់យ៉ាងក៏ស្ថិតនៅក្នុងស្ថានភាពដែលមិនល្អទាំងអស់គឺសម្ពាធនៃគ្រួសាររបស់ ម៉ារៀ ដែលបងប្រុសរបស់នាងសុខៗក៏ទៅជួបជាមួយនឹងគ្រោះថ្នាក់ហើយក៏ប្រឈមបញ្ហាក្លាយទៅជាមនុស្សរុក្ខជាតិដែលមិនដឹងខ្លួនហើយនេះធ្វើឲ្យប៉ះពាល់ទៅដល់ ម៉ារៀ ជាខ្លាំងរួមទាំងរឿងស្នេហារបស់នាងដែលមានភាពវឹកវរខណៈដែល ជីមីន ពេលនេះក៏ជួបប្រទះនឹងបញ្ហានេះដូចគ្នាធ្វើឱ្យគេមិនអាចចូលរួមពិធីមង្គលការរបស់ ហូស៊ុក ហើយនិង ឡេវេន បានរហូតមកដល់ពេលនេះគឺត្រូវចំណាយពេលដើម្បីដោះស្រាយវិវាទនៅក្នុងគ្រួសារហើយនឹងបញ្ហាដែលកើតឡើងចំពោះពួកគេនៅពេលនេះគឺបុកមកផ្ទួនៗតែម្ដង។
2 សប្តាហ៍ក្រោយមក ...
"ពេលនេះ ម៉ាទ្រីស មិនដឹងពេលណាដឹងខ្លួនឡើយ! ហើយ ម៉ារៀ បើគិតទៅពេលនេះកូននឹង ជីមីន ក៏រៀបការបានជិតកន្លះឆ្នាំហើយថ្ងៃស្អែកចូលខែថ្មីស្មើនឹងពេលដែលពួកឯងរស់នៅជាមួយគ្នាកន្លះឆ្នាំហើយនេះតើពួកឯងកំពុងតែមានរឿងអ្វីអោយប្រាកដទៅ? ឯណាដំណឹងមានកូននោះ?"។ សុខៗ ម៉ារៀ ក៏ត្រូវបានម្ដាយនាងមកចាប់អង្គុយសួរនាំពីរឿងរ៉ាវរបស់នាងហើយនិង ជីមីន ធ្វើឲ្យនាងក្រមុំត្រូវចងចិញ្ចើមហើយសម្លឹងមើលគាត់។
"នេះហេតុអី្វក៏ប៉ាម៉ាក់បារម្ភពីរឿងរបស់ខ្ញុំទាំងដែលមាននៅមានញ្ហានៅរំព័ទ្ធបែបនេះ? រឿងរបស់បង ម៉ាទ្រីស ក៏ដោះស្រាយមិនចេញផង! នេះហេតុអីត្រូវរករឿងខ្ញុំហើយនិង ជីមីន ឲ្យយកកូន?!"។ ម៉ារៀ ក៏តបហើយលោកប៉ារបស់នាងក៏សម្លឹងនាង។
"កូនឯងកំពុងត្រៀមខ្លួនដើម្បីចង់ត្រលប់ទៅរក ខេវេន វិញមែនទេ? ប៉ាដឹង! ដឹងថាកូននៅស្រលាញ់គេតែកូនឯងមិនអាចត្រឡប់ទៅរកគេវិញជាដាច់ខាត! មិនអាចឡើយ ម៉ារៀ ! បើមិនចឹងទេប៉ានឹងសម្រេចត្រឹមមួយខែក្រោយនេះ! ប៉ាចាត់ការគ្រប់យ៉ាងហើយ ជីមីន ក៏ជួបបញ្ហាដូចគ្នា! គិតមើលទៅ ម៉ារៀ !"។ លោកប៉ារបស់នាយក៏តបដោយសម្តីដាច់ណាត់ទើប ម៉ារៀ ពេលនេះក៏ភាំងស្ងៀមគាំងការគិតគ្រប់យ៉ាងតែមកតងព្រោះមិនដឹងថាគួរដោះស្រាយបែបណា។
ត្រលប់មកបច្ចុប្បន្នកាល...
ទាំងនេះហើយជារឿងរ៉ាវដែលបានកើតឡើងក្នុងពេលកន្លងមកនេះរបស់កម្លោះនឹងនាងក្រមុំដែលកំពុងតែសម្លឹងមុខគ្នាខណៈ ជីមីន កំពុងតែនាំ ម៉ារៀ មកអង្គុយមើលស្វែងរករឿងរ៉ាវពាក់ព័ន្ធនឹងបញ្ហាទងជាមួយគ្នាក្នុងពេលទាក់ទិននឹងគ្រថ្នាក់របស់ ម៉ាទ្រីស នោះឯង។

YOU ARE READING
?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)
Romance??????????? 5 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ???????????????? 6 ???????
Start from the beginning