抖阴社区

????? ?? : ????????????????????????????

Start from the beginning
                                    

"ខ្ញុំមិនមែនចិត្តងាយដូចលោកឯងទេ! ពិបាកធ្វើចិត្តំាស់! លោក៏ដឹងថាខ្ញុំធ្វើចិត្តមិនទាន់បានលឿនថ្នាក់នឹងទេ!"។ ម៉ារៀ ក៏និយាយពាកនេះដោយមុខស្រពោនបន្តិចតែ ជីមីន បែរជាញញឹមមសង្ហាដាក់នាងទៅវិញ។

"បងក៏មិនថាអី! គ្រានើតែបងចង់ឲ្យអូនដឹងថាមានបងនៅរង់ចាំអូនជានិច្ច! មិនត្រូវការឲ្យបំភ្លេចលឿនៗទេតែត្រូវប្រើប្រាស់ពេលវេលាទើបបានជាបងសុខចិត្តកែប្រែគ្រប់យ៉ាងហើយរង់ចាំមើលអូនជានិច្ច! ជាភារកិច្ចរបស់ប្តីពិតប្រាកដគេគួរធ្វើអីខ្លះឲ្យប្រពន្ធហើយ!"។ ជីមីន ក៏និយាយដោយទឹកមុខប្រាដកប្រជាថាគេមិនបានលេងសើចហើយ ម៉ារៀរៀ ក៏ឈរស្តាប់គេដោយភាំងបន្តិចទើបពេលនេះស្រាប់តែថយក្រោយហើយលើឪបខ្លួនមុននឹងសម្លឹងមើលគេ។

"លោកថាភារកិច្ចជាប្តីពិតប្រាកដយ៉ាងម៉េច? នែ! សុំផ្តាំឲ្យហើយណា៎! ខ្ញុំមិនត្រូវការឲ្យលោកមក...មក...ហ៊ើយ!! មិនអាចទេ!"។ សុខៗ ម៉ារៀ ក៏ធ្វើកាយវិការប្លែកៗហលយ ជីមីន ចង់ចិញ្ចើមហើយគេក៏ដើរមកជិតនាងហើយ ម៉ារៀ ក៏ថយក្រោយទៀតទើបគេមានចម្ងល់។

"នេះអូននិយាយអីបងមិនយល់ទេ! មិនអាចអីទៅ? មានរឿងអីទៅដែរមិនអាច? អូនចង់សំដៅលើរឿងអី?"។ ជីមីន ក៏សួរហើយ ម៉ារៀ ក៏សម្លឹងគេ។

"អូយ!! នៅលោកត្រូវធ្វើខ្លួនឲ្យត្រឹមត្រូវណា៎!! ហើយហៅខ្ញុំថា ម៉ារៀ ៗដូចធម្មតាទៅបានហើយ! មួយទៀតលោកកុំឈ្លានពានកន្លែងខ្ញុំ! ពួកយើងក៏គេគ្រែផ្សេងគ្នាដដែល! កុំ...កុំគិតថាយើងដូចគេងជាមួយគ្នាឲ្យសោះណា៎!"។ ម៉ារៀ ក៏តបសម្តីទាំងនេះហើយ ជីមីន សើចទើបគេក៏ញាក់ស្មា។

"បាន! ឲ្យតែប្រពន្ធត្រូវការអីក៏ប្តីធ្វើបានជានិច្ចណា៎! អូខេ! បងមិនឈ្លានពានកន្លែងរបស់អូនទេ! ជាប្តីល្អគួរតែស្តាប់ប្រពន្ធត្រូវទេ?"។ ជីមីន ក៏លោមុខទៅលេងសើចនឹងនាងទើប ម៉ារៀ ច្រានគេចេញ។

<ទឺត~ទឺត>ខណះដែលក្រមុំកម្លោះដែលនេះកំពុងតែរត់ដេញក្នុងបន្ទប់នេះមើលទៅដូចជារីករាយជាខ្លាំងណាស់់ក៏មានសម្លេងសារមួយលោតចូលក្នុងទូរស័ព្ទដៃរបស ម៉ារៀ ទើបនាងត្រូវឈប់ហើយដើរទៅរកទូរស័ព្ទរបស់នាងលើកយកមើលទើបពេលនេះនាងក៏ទ្រឹងស្ងៀមរហូតដៃចាប់ផ្តើមញ័រជាថ្មីហើយ ជីមីន មើលដឹងថានាងមានអ្វីមិនស្រួលក៏ដើរមកពីក្រោយខ្នងនាងហើយសម្លឹងមើលឃើញជាសាររបស់ ខេវេន ដែលផ្ញើចូលមកក្នុងទូរស័ព្ទដៃរបស់ប្រពន្ធគេទើប ម៉ារៀ ក៏ងាកមកសម្លឹង ជីមីន ដោយទឹកមុខស្រពោនបន្តិចហើយក៏បោះជំហានបម្រុងដើរចេញតែ ជីមីន ក៏ចាប់ដៃនាង។

"នេះ ម៉ារៀ ទៅជួបគេរឺ?"។ ជីមីន នេះក៏សម្លឹងនាងហើយ ម៉ារៀ ក៏ងាកមកមើលគេមុននឹងប្រើទឹកមុខមាំទាំ។

"ខ្ញុំជួបគេលើកនេះគឺនិយាយគ្នាឲ្យដាច់ស្រេចពីទំនាក់ទំនងរបសខ្ញុំនឹងគេនោះអី ជីមីន ! បែបនេះក៏ដើម្បីប្រាកដថាទំនាក់ទំនាក់រវាងខ្ញុំហើយនឹងលោកអាចឈានទៅមុនជាមួយគ្នាដោយគ្មានអារម្មណ៍ទាស់ទាល់ដែរត្រូវទេ?"។ ម៉ារៀ ក៏តបមកគេដោយញញឹមតិចៗហើយ ជីមីន ក៏ហាក់មានចិត្តត្រជាក់ពេលលឺពាក្យនេះ។

"ចឹងខ្ញុំជូននាងទៅបានទេ?"។ ជីមីន ក៏កាន់ដៃនាងតែ ម៉ារៀ ក៏ក្រវីក្បាល។

"ទេ! រឿងនេះគឺជារឿងរបស់ខ្ញុំនឹង ខេវេន ! ចឹងក៏គួរតែបញ្ចប់ដោយត្រឹមតែមនុស្សពីរនាក់ផងដែរ! លោកទៅមើលបង ម៉ាទ្រីស សិនទៅចុះ! ពេលរួចរាល់ចាំខ្ញុំខលហៅលោកក៏បាន!"។ ម៉ារៀ ក៏វាសដៃគេចេញបន្តិចមុននឹងរៀបចំខ្លួនឲ្យស្អាតបាតទើបចាកចេញហើយ ជីមីន ក៏សម្លឹងនាងពីក្រោយខ្នងមុននឹងគេដកដង្ហើមធំដែលប្រកែកនឹងនាងមិនបាន។

មុខបន្ទប់ជួលរបស់ ខេវេន ...

ពេលនេះរាងស្តើងរបស់នាងក្រមុំបានធ្វើដំណើរមកដល់មុខកន្លែងស្នាក់របស់ ខេវេន ហើយនាងក៏ឈរមុនមាត់ទ្វារគេមុននឹងលើកដៃគក់ទ្វារបន្តិចហើយពេលនេះបុរសម្នាក់ក៏ចេញមកញញឹមដាក់នាង។

"អូនមកហើយរឺ ម៉ារៀ ? មោះ!! ចូលមកក្នុងមកណា៎! បងពិតជានឹកអូនណាស់-ម៉ារៀ?"។ ពេលដែល ខេវេន លាដៃបំណងថានាងនឹងចូលមកក្នុងដូចសព្វដងតែបែរជានាងនៅទ្រឹងមុននឹងរលាស់ដៃចេញពីគេហើយនាងមានទឹកមុខមាំមុននឹងកាន់កាបូបជាប់ហើយសម្លឹងមើលគេដោយមិនមែនមជកាយដូចសព្វដង។

"យើងនិយាយគ្នាត្រង់នេះទៅបានហើយ ខេវេន !"។ ទឹកមុខនាងបានប្រាប់មកគេថានាងកំពុងតែមានរឿងមិនស្រួលក្នុងចិត្តទើប ខេវេន ក៏ញញឹមដាក់នាងហាក់មិនអស់ពីក្នុងចិត្ត។

"មានរឿងអីបានជាអូនធ្វើមុខមិនស្រស់ចឹង? ចូលក្នុងនិយាយគ្នាសិនមិនបានទេរឺ ម៉ារៀ ?"។ ខេវេន ក៏សួរនាងទៀតហើយ ម៉ារៀ ក៏សម្លឹងគេដោយដោយកែវភ្នែកមុតតែម្តង។

"បងនិយាយមកថាកន្លងមកបងកុហកខ្ញុំអ្វីខ្លះ ខេវេន ? ហេតុអីបងបោកប្រាស់ភាពស្មោះត្រង់របស់ខ្ញុំបែបនេះ?"។ ម៉ារៀ ក៏ចោទសួរចឹងដាក់គេធ្វើឲ្យ ខេវេន ចងចិញ្ចើមទើបក៏សម្លឹងនាងដោយធ្ចើជាមិនយល់រឿងអ្វីសោះ។

?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)Where stories live. Discover now