抖阴社区

????? ?? : ??????!

Start from the beginning
                                    

"អូនស្តាប់បងសិន ម៉ារៀ ! នេះអូនដឹងរឿងទាំងនេះមកពីណា? បងមិនបានដឹងទេហើយក៏មិនបានធ្វើអីឡើយ!"។ ខេវេន ក៏ប្រកែកហើយ ម៉ារៀ ក៏ពេបមាត់ហើយសម្លឹងមើលមុខគេមុននឹងនាងខាំមាត់ដោយកំហឹង។

"បងចង់កុហកដល់ពេលណា ខេវេន បេនចឺមេន ? បងមិនមែនជានិស្សិតដែលរៀនផ្នែកខាងច្បាប់នោះទេតែបងជាអ្នកជួញដូរគ្រឿងញៀនទៅវិញ! បងគិតថាអូននឹងល្ងើមួយជីវិតមែនទេ ខេវេន ?"។ ម៉ារៀ ក៏លើកដៃគក់ដើមទ្រូងគេហើយក៏ស្រែកថាឲ្យគេហើយ ខេវេន ក៏សម្លឹងនាងដោយការភាំងស្របនឹងការពិតបានលាតត្រដាងចេញមកអស់ទៅហើយនៅពេលនេះ។

"អ្នកណាជាអ្នកប្រាប់អូនពីរឿងទាំងអស់ទាំងនេះទៅ?"។ កែវភ្នែកហាក់ប្រែប្រួលទៅជាងមុនចង់ប្រាប់ន័យថាចម្លើយដែលនាងក្រមុំបាននិយាយទៅទាំងប៉ុន្មាននោះគឺសុទ្ធតែជាការពិតធ្វើឱ្យពេលនេះ ម៉ារៀ ក៏ស្រឡាំងកាំងហួសថ្លែងនិងអំពើរបស់គេ។

"យ៉ាងម៉េច? ឬក៏បងចង់រៀបចំផែនការទៅរករឿងមនុស្សដែលប្រាប់ការពិតដល់ខ្ញុំ! មិនបាច់ខំទេ ខេវេន ការពិតក៏មិនអាចលាក់បាំងអស់មួយជីវិតឡើយ! អូនមកពេលនេះគ្រាន់ចង់ប្រាប់ដឹងថាស្នេហារបស់ពួកយើង អនាគតដែលបងបានគិតថានឹងគ្រួសារជាមួយគ្នា បងប្រឹងប្រែងដើម្បីអូនហើយអូននេះខំពុះពារឧបសគ្គគ្រប់យ៉ាងដើម្បីស្នេហានេះកន្លងមក! ពេលនេះគឺវាក្លាយទៅជាផេះផង់ដោយសារបងអស់ហើយ! បងមានដឹងខ្លួនខ្លះទេ ខេវេន ...ហ៊ឹក...បងបំផ្លាញវាដូចដោខ្លួនឯងផ្ទាល់បងមានដឹងទេ?"។ ម៉ារៀ ក៏ស្រែកដាក់គេដោយទឹកភ្នែករហាមខណៈ ខេវេន ក៏សម្លឹងនាងដោយការហេងហាងក្នុងចិត្តខំប្រឹងលាក់បាំងរឿងនេះមិនចង់ឲ្យនាងដឹងលឺក៏ប៉ុន្តែពេលនេះក៏ជ្រុលដំណើរទៅហើយទើបគេលើកដៃមកចាប់ស្មានេះជាប់តែម្តង។

"អូនចង់បានន័យថាម៉េច ម៉ារៀ ?! ក្លាយជាផេះផង់បានយ៉ាងម៉េច?! បងធ្វើក៏ដើម្បីពួកយើងទេ!  ពួកគាត់ព្យាយាមបំបែកពួកយើង! បងគ្រាន់តែការពារសន្យារបស់ពួកយើង-!"។<ផាច់>មួយកំភ្លៀងដែលចេញពី ម៉ារៀ បានទះទៅមុខសង្ហារបស់នាយម្តងទៀតដែលនិយាយសំដីនេះធ្វើឲ្យនាងកាន់តែហួសចិត្តនឹងគេជាងខ្លាំង។

?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)Where stories live. Discover now