"អញ្ចឹងដែលខ្ញុំខំបារម្ភពីប្រពន្ធរបស់ខ្ញុំឬក៏ខ្ញុំមានកុំហិសដែរ? ខ្ញុំដេក អង្គិយ ឈរបារម្ភពីប្រពន្ធ ខ្ញុំគ្រប់ពេលវេលាទាំងអស់ទើបដាច់ចិត្តខំទៅតាមក្រែងលោថាមានអ្វីកើតឡើងហើយពេលមកដល់រឿងដែរមិនគួរសមបែបនេះ! ឃើញគេបំពានប្រពន្ធរបស់ខ្លួនឯងក៏ខំចូលទៅជួយ!! តើនេះជាអ្វីដែលខ្ញុំគួរទទួលបានមកពីស្រីម្នាក់ដែលមាននាមថាជាប្រពន្ធរបស់ខ្ញុំមែនទេ? មនុស្សស្រីដែលមាននាមជាប្រពន្ធរបស់ខ្ញុំក៏ត្រូវស្តីឲ្យប្ដីខ្លួនឯងដើម្បីការពារប្រុសដទៃចឹងហ៎? ហឹស!!! បាន! ពេលនេះខ្ញុំលែងលូកដៃរឿងនាងទៀតហើយមិនថាមានអ្វីកើតឡើងក៏ដោយ! កុំអោយថាខ្ញុំមិនគោរពសម្ដីភរិយាខ្លួនឯង! នេះសោរឡាន!! បើកឡានទៅវិញចុះ!"។<គ្រាំង>ពេលនេះ ជីមីន តបដោយចិត្តខឹងហើយក៏ចុះពីឡានហើយហុចសោឲ្យនាងហើយទាញទ្វារបិទធ្វើអោយអ្នកអង្គុយនៅខាងក្នុងត្រូវញាក់ខ្លួនព្រោះគេបិទទ្វារខ្លាំងៗអស់មួយទំហឹងតែនាងបានត្រឹមតែអង្គុយអោនមុខចុះពិចារណាដល់ពាក្យសម្តីនាងដែលនិយាយទៅកាន់ ជីមីន មិញថាមិនត្រឹមត្រូវមែនព្រោះតែគេខំការពារនាងតែនាងបែរជាដើម្បីសង្សារចាស់ក៏ឈ្លោះនឹងគេ។
បាររាត្រី...
ពេលនេះនាយសង្ហាកំពុងដើរមកអង្គុយញ៉ាំស្រាតែម្នាក់ឯងយ៉ាងកំសត់គិតតែពីអកស្រាមួយកែវហើយមួយកែវទៀតមិនខ្វល់ពីក្រសែភ្នែកស្រីជុំវិញខ្លួនដែលកំពុងសម្លឹងមើលគេឡើយព្រោះតាំងតែពីគេមកទីនេះនាយកំលោះគឺមានភាពទាក់ទាញតាំងពីក្បាលដល់ចុងជើងដែលធ្វើឱ្យក្លាយជាទីចាប់អារម្មណ៍របស់នារីៗបានយ៉ាងរហ័សតែគេក៏មិនខ្វល់អីព្រោះតែគេពេលនេះកំពុងតែខូចចិត្តជាខ្លាំងដែលខំការពារភរិយាតែភរិយារបស់ខ្លួនបែរជាបន្ទោសខ្លួនឯងដោយមិនយល់ហេតុផលអីសោះ។
"ហឹស...នេះយើងទៅជាថោកទាបថ្នាក់នេះរឺ? នេះយើងប្រៀបមិនស្មើនឹងមនុស្សបាតសង្គមម្នាក់ផងឬ ? ហាស...ហាស...ហាស...! ជីមីន ខាវេនណូ យើងក៏ប្រែក្លាយទៅជាមនុស្សអន់ចឹងរឺ? នេះនាងពិតជាមិនយល់ពីចិត្តរបស់ខ្ញុំសូម្បីតែចុងក្រចកទេរឺ ម៉ារៀ ?"។ ជីមីន ក៏លើកកែវវ វីស្គី ក្រលែងទៅមកជាមួយទឹកមុខមាំតែម្ដងហើយពេលនោះក៏មាននារីម្នាក់បានដើរសំដៅទៅរកគេ។

YOU ARE READING
?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)
Romance??????????? 5 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ?????????????
Start from the beginning