抖阴社区

????? ?? : ?????????????

Start from the beginning
                                    

"អេ៎បង ជីមីន មកតែម្នាក់ឯងទេរឺ? ម៉ារៀ អត់មកជាមួយទេរឺ?"។ នារីម្នាក់បានដើរមកក្បែរគេហើយសួរនាំហាក់ដូចជាមនុស្សដែលធ្លាប់ស្គាល់គ្នាទើប ជីមីន ដែលកំពុងតែមានភាពស្រវឹងស្រឿងៗនេះក៏ចងចិញ្ចើមសម្លឹងមើលនាង។

"នាងគឺ ...!"។ ជីមីន ក៏មើលទៅនារីម្នាក់នោះហើយញញឹមដាក់គេរួចលើកដៃវែកសក់ដាក់ក្រោយត្រចៀករបស់ខ្លួន។

" ហ្វូតាបា ! មិត្តភក្តិជិតស្និទ្ធរបស់ ម៉ារៀ ចា៎! អូ!! នេះបង មីន ឆាប់ភ្លេចម្លេះ! នេះជាខ្ញុំជាមិត្តជិតសិទិ្ធរបស់ ម៉ារៀ ជាងគេផងណា៎! នេះបងមកតែម្នាក់ឯងចង់ឬ!  នេះ ម៉ារៀ គេធ្វើអីឲ្យបងពិបាកចិត្តមែនទេ! បើបងមិនប្រកាន់ ហ្វូតាបា ក៏កំដរបងបានណា៎!"។ មិនឲ្យ ជីមីន អញ្ជើញនាងអង្គុយមុនទេតែនេះបែរជាស្រវ៉ាទាញកៅអីហើយទម្លាក់ខ្លួនអង្គុយក្បែរគេមុននឹងនាយកំលោះក៏នៅតែសម្លឹងនាងដោយភាពងឿងឆ្ងល់ដដែល។

"ចំពោះមិត្តភក្តិរបស់ភរិយាខ្ញុំមិនសីវជាចាប់អារម្មណ៍នោះទេ! បើមិនចក៏សទោសផង!!"។ ជីមីន ក៏ងាកមកកានកែវស្រាផឹកបន្តហើយ ហ្វូតាបា ក៏ផ្អៀងខមិខសមកឹងគេ។

"នេះបើខ្ញុំបានប្តីល្អ មានសមត្ថភាពពូកែគ្រប់យ៉ាងដូចបង មីន បែបនេះ! គឺខ្ញុំនឹងមិនធ្វើអោយបងពិបាកចិត្តចឹងទេ! នាងខ្ញុំតែងតែណែនាំរបស់ ម៉ារៀ រហូតថាកុំឲ្យធ្វើអោយបង មីន ពិបាកចិត្ត! ហើយបែកគ្នាជាមួយ ខេវេន នោះទៅតែគេគិតតែពីធ្វើបាបចិត្តបងមិនឈប់ចឹងរហូត! នេះខ្ញុំអាណិតបង មីន ណាស់!"។ មិនត្រឹមតែនិយាយតែនាងក៏ដាក់ដៃលើស្មានាយកម្លោះហើយអោនខ្លួនបញ្ចេញគល់ដើមទ្រូងលេចចេញពីក្នុងអាវរបស់គេនោះបំណងឲ្យ ជីមីន គេឃើញហើយនាយក៏ញញឹមចុងមាត់ហើយគេក៏ញញឹមហើយដាក់ដៃគេលើដៃនាងវិញទើប ហ្វូតាបា ញញឹមគោតថា ជីមីន បែបលង់ស្នេហ៍នាងហើយពេលនេះ។

"ចឹងហ៎? មើលទៅនាងដូចជាមិត្តល្អនិងភរិយាខ្ញុំដល់ហើយណ៎!"។ ជីមីន ក៏តបដោយញញឹមចុងមាត់ហើយ ហ្វូតាបា ក៏កាន់តែបានចិត្តមុននឹងញញឹមទាក់ទាញបន្ថែមគិតថាអាចឲ្យ ជីមីន កាន់តែធ្លាក់ក្នុងអន្លង់ស្នេហ៌ខ្លួន។

"គឺតាមពិតទៅអូនក៏ចាប់អារម្មណ៍នឹងបង មីន ដែរ! បងគិតមើលថាបើបងនៅក្បែរប្រពន្ធដែលមិនយល់ចិត្តបងហើយធ្វើបាបបងបែបនេះបងរីករាយទេ? នេះ ហ្វូតាបា មានចិត្តមកលើបងហើយស្រលាញ់បងតាំងពីដំបូងតែស្ដាយណាស់ដែលបងរៀបការជាមួយ ម៉ារៀ ! និយាយតាមត្រង់ថា ម៉ារៀ ការពិតគេមិនស្អាតពីធម្មជាតិឡើយព្រោះសម្រនាងគឺស្អាតព្រោះកែច្នៃពីក្បាលដល់ចុងជើងនោះ! ហើយ ហ្វូតាបា ក៏ចេះតែគិតមករហូតថាបុរសល្អដូចជាបងត្រូវជួប ម៉ារៀ បានយ៉ាងម៉េច! បងអាចលះលែង ម៉ារៀ ហើយមករកអូនបានណា៎!"។ ហ្វូតាបា ក៏ចាប់ផ្ដើមបញ្ចេញចរិតរបស់ខ្លួនហើយ ជីមីន ក៏លើកដៃច្រិចចុងចង្ការនាងមុននឹងញញឹមសង្ហាដាក់នាង។

?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)Where stories live. Discover now