បន្ទាប់ពី ហ្វូតាបា បានរត់ចេញទៅហើយ ជីមីន ក៏បានងាកមកចាប់អារម្មណ៍និងកែវស្រារបស់ខ្លួនមុននឹងអកមិនឈប់ហើយក៏បិទភ្នែកនឹកដល់រឿងរ៉ាវគ្រប់យ៉ាងដែលកើតមកគេសុទ្ធតែជារឿងដែលពាក់ព័ន្ធនឹង ម៉ារៀ ហើយគេក៏តែងតែលូកដៃមកចូលដោះស្រាយឲ្យនាងតែអ្វីដែលគេទទួលបានគឺជាភាពដែលត្រូវបន្ទោសមកខ្លួនទើបគេហាក់អស់សំណើចនឹងខ្លួនឯងដែលដឹងច្បាស់ថាគេមិនបានទទួលការអរគុណឬក៏ពេញចិត្តចេញពីចេតនារបស់នាងចំពោះគេទេគឺមានត្រឹមតែការស្ដីបន្ទោសជានិច្ចពី ម៉ារៀ ទើបនាយបានត្រឹមសើចហើយអង្គុយផឹកស្រាម្នាក់ឯងមិនឈប់មួយដបហើយមួយដងទៀត។
មន្ទីរពេទ្យ ....
"បងប្រុស! ខ្ញុំសុំទោសដែលមិនជឿសម្ដីបងប្រុសពីដំបូង! ខ្ញុំពិតជាខុសដែលធ្វើឲ្យគ្រួសារយើងមានរឿងរ៉ាវមកឈប់បែបនេះ! ខ្ញុំសន្យាថាខ្ញុំនឹងគោរពតាមសមកតីបងហើយនឹងម៉ាក់ប៉ា! ខ្ញុំនឹងធ្វើខ្លួនជាក្មេងដែលស្ដាប់បង្គាប់របស់គ្រួសារហើយរៀបចំខ្លួនធ្វើជាមនុស្សស្រីដែលមានការគិតជ្រៅជ្រះជាងមុនហើយនិងរៀបចំខ្លួនឲ្យសមស្របជាអ្នកមានគ្រួសារ! ខ្ញុំគិតរួចហើយថាខ្ញុំនឹងរៀបចំបើកចិត្តចំពោះ ជីមីន ! ខ្ញុំដឹងថាខ្ញុំពិតជាធ្វើបាបគេច្រើនណាស់ហើយក៏សុំទោសបងជាពិសេសណា៎! បងល្អណាស់សម្រាប់គ្រួសារយើងកន្លងមកតែខ្ញុំបែរជាខឹងគ្រប់គ្នាទៅវិញ! បងឆាប់ជាណា៎! ខ្ញុំនឹងដោះស្រាយគ្រប់យ៉ាងជូនបងវិញ! ខ្ញុំនឹងចាត់ចែងមើលថែគ្រួសារនេះ! អញ្ចឹងបងកុំបារម្ភអីណា៎!"។ ម៉ារៀ ពេលនេះបានបើកឡានរបស់ ជីមីន ដែលទុកឲ្យនាងជិះនេះមកដល់មន្ទីពេទ្យដើម្បីមកមើលសភាពរបស់បងប្រុសនាងហើយនាងបាននិយាយពាក្យនៅក្នុងចិត្តជាច្រើនមកកាន់បងប្រុសរបស់នាង ម៉ាទ្រីស ដែលពេលនេះគេងស្តូកស្តឹងនៅលើគ្រែហើយនាងក៏កាន់ដៃគេហើយនិយាយពាក្យសម្ដីទាំងនេះមកជាច្រើនមុននឹងរៀបចំទាញភួយមកដណ្តប់ឱ្យគេយ៉ាងមានរបៀបហើយក៏សម្លឹងឃើញនៅលើតុក្បែរគ្រែគេក៏របស់គេក៏មានសម្ភារៈរបស់ ម៉ាទ្រីស ទើបនាងគិតរៀបចំវាឱ្យមានរបៀបវិញ។
"រូបថតមនុស្រី? ជានរណាទៅ?"។ ពេលដែលនាងរៀបចំរបស់បងប្រុសនាងទុកនោះក៏ស្រាប់តែប្រទះឃើញរូបថតមនុស្សស្រីដែលស្ថិតនៅក្នុងឈុតនិស្សិតញញឹមស្អាតលេចចេញពីក្នុងកាបូបលុយរបស់បងប្រុសនាងធ្វើឲ្យ ម៉ារៀ មានអារម្មណ៍ថាដូចជាប្រហែលមុខនារីម្នាក់នេះខ្លាំង។

YOU ARE READING
?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)
Romance??????????? 5 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ???????????????????????
Start from the beginning