抖阴社区

????? ?? : ???????????????????????

Start from the beginning
                                    

"អធ្យាស្រ័យផង! អ្នកជំងឺដល់ម៉ោងប្ដូរសារ៉ូមនិងសម្អាតខ្លួនហើយ!"។ គ្រូពេទ្យដែលបានមករៀបចំឲ្យ ម៉ាទ្រីស ក៏បើកទ្វារនិយាយបែបនេះទៅ ម៉ារៀ ទើប ម៉ារៀ រៀបចំគ្រប់យ៉ាងហើយដាក់រូបថតមនុស្សស្រីម្នាក់នេះចូលកាបូបយួរដៃរបស់ខ្លួនហើយនាងក៏ងាកមកញញឹមដាក់គេ។

"ចា៎! អញ្ចឹងខ្ញុំគាត់ទៅវិញហើយហើយសូមគ្រូពេទ្យជួយមើលថែគាត់អោយបានល្អផង!"។<រុឺង រុឺង> ម៉ារៀ ក៏ងាកមកគួរសមដាក់គ្រូពេទ្យមុននឹងចាកចេញទៅហើយទូរសព្ទដៃរបស់នាងក៏រោទិ៍ឡើងតែម្ដង។

"អាឡូ ជីមីន ! លោកនៅឯណា?"។ ពេលបានឃើញលេខមួយខលចូលមកនោះគឺជាលេខរបស់នាយកំលោះទើប ម៉ារៀ ក៏ទទួលភ្លាមៗហើយក៏សួរនាំតែអ្វីដែលនាងបានឮពីទូរសព្ទមកវិញវាធ្វើឱ្យមានស្ងៀមតែម្ដង។

( សួស្តីចា៎! តើអ្នកនាងគឺជាភរិយារបស់ម្ចាស់ទូរសព្ទនេះមែនទេ? )។ សំលេងដែលតបពីទូរស័ព្ទរបស់ ជីមីន ជាសម្លេងមនុស្សស្រីធ្វើអោយនាងមានអារម្មណ៍ថាបេះដូងហាក់ដូចជាលោតញាប់តែម្តង។

"ច-ចា៎! ហើយចុះអ្នកនាងជានរណាបានជាលើកទូរសព្ទរបស់ប្ដីខ្ញុំ?"។ ជាលើកទីមួយដែលប្រើប្រាស់សព្វនាមមួយនេះហើយនាងក៏មានអារម្មណ៍ថាមិនស្រណុកចិត្តទាំងដែលកាន់ទូរសព្ទក្តាប់យ៉ាងណែន។

( ចា៎! នាងខ្ញុំជាមេការនៅបាររាត្រីដែលគាត់បានមកពិសារនេះចា៎! សុំទោសដែលយកទូរសព្ទរបស់គាត់ព្រោះថាខាងយើងមិនអាចឱ្យគាតើទៅវិញដោយភាពស្រវឹងជោកជាំបានទេហើយគាត់ក៏គេងលក់នៅទីនេះបាត់ទៅហើយ អញ្ចឹងគឺសុំរំខានសួរថាតើអ្នកនាងអាចមកទទួលស្វាមីបានទេ! នាងខ្ញុំនឹងផ្ញើទីតាំងជូន!)។ នារីដែលតបមកជាមួយនឹងសម្ដីទន់ភ្លន់នឹងគួរសមទើប ម៉ារៀ ស្ដាប់ហើយក៏មានអារម្មណ៍ថាធូរចិត្តនិងស្រាលខ្លួន។

"អ៎! ចា៎ៗ! និយាយមកខ្ញុំនឹងទៅទទួលគេពេលនេះ!"។ នាងក្រមុំក៏រៀបចំចាកចេញពេលទទួលបានដំណឹងនេះដើម្បីទៅយក ជីមីន មកវិញ។

បាររាត្រី....

"លោក..លោកហ៎ា! នេះជាទឹកក្តៅអ៊ុនៗ! ផឹកបន្តិចទៅណា៎! អាចនឹងជួយបន្ធូរភាពស្រវឹងខ្លះៗ!"។ នារីជាមេការដែលបានខលទៅរក ម៉ារៀ មិញក៏បានដាក់ទូរសព្ទចុះហើយទុកឱ្យគេវិញមុននឹងហុចទឹកក្តៅឧណ្ហៗឱ្យតែនាយកំលោះដែលគេងផ្កាប់មុខនៅលើតុពេលនោះហើយគេក៏ងើបមុខមកសម្លឹងនាងដោយព្រឹមៗព្រោះតែភាពស្រវឹងជោកជាំ។

"បង អូលី !!! មានអ្នកនាងម្នាក់ប្រាប់ថាគាត់មកទទួលស្វាមីរបស់គាត់ទៅវិញ?"។ បុគ្គលិកក៏បានមករកអ្នកនាងមេការម្នាក់នេះទើបនារីដែរហុចទឹកនេះឲ្យគេក៏ញញឹមហើយដើរទៅតាមការហៅរបស់បុគ្គលិកហើយពេលនោះក៏បានបង្ហាញធ្វើរូបរាងស្ដើងរបស់នារីម្នាក់ដើរមកសម្លឹងនាយកំលោះដោយការភ្ញាក់ផ្អើល។

?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)Where stories live. Discover now