抖阴社区

????? ?? : ???????????????

Start from the beginning
                                    

"នែ ជីមីន !!! លោកឯងឲ្យល្មមៗបានហើយណា! ផឹកសុីស្រវឹងជោកជាំដល់ថ្នាក់គេខលក៏ហៅមកយកទៅផ្ទះវិញ! នេះខ្ញុំមានមុខមាត់ណាស់ហើយនៅមកធ្វើរឿង-អូយ! លែងខ្ញុំមើលហើយក្រោកឡើង!! ឆាប់ប្រកាច់ទៅផ្ទះវិញឥឡូវនេះ! មក!!!"។ ម៉ារៀ ក៏ទាញគេចេញហើយអូសដៃគេទើប ជីមីន ក៏នៅក្រោកទាំងទ្រេតទ្រោតជាមួយនាង។

"អរគុណអ្ននាងច្រើនណាស់ដែលបានជួយប្រាប់!"។ ម៉ារៀ ក៏ញញឹមដាក់នារីដែលបានខលហៅនាងទើបនារីមេការនោះក៏ញញឹមដាក់នាងហើយក៏ដើរចេញទើប ម៉ារៀ ក៏គ្រាគេទាំងដោយហត់នឿយទម្រាំមកដល់ឡានមុននឹងប្រញាប់ត្រឡប់ទៅវីឡាវិញ។

ភូមិគ្រឹះ ឃីថារ៉ូ ...

"ជួយគ្រាគេផង!!!"។ ពេលដែលនាងបើកទ្វារឡានចេញហើយ ម៉ារៀ ក៏ស្រែកហៅអ្នកនៅក្នុងផ្ទះមកជួយទើបមានអ្នកបម្រើប្រុសខ្លះមកជួយគ្រានាយនេះដើម្បីឲ្យគេឡើងទៅលើគេងព្រោះតែនាយមិនអាចដើរដោយខ្លួនឯងបានព្រោះតែភាពស្រវឹងជោកជាំទៅហើយ។

បន្ទប់គេង....

"ជួយរៀបចំតែខ្ញីឲ្យខ្ញុំមួយពែងមក! សុំក្តៅតិចព្រោះតែគេស្រវឹងខ្លាំងណាស់!"។ ម៉ារៀ ក៏បញ្ជាប្រាប់អ្នកបម្រើទើបពួកគេចាកចេញទៅហើយទៅធ្វើតែតាមអ្វីដែលនាងចង់បានហើយក៏ងាកមកមើលកំលោះដែលគេងលក់នៅលើគ្រែដកដង្ហើមធំហើយនាងក៏ដើរមកទាញគេឱ្យគេងលើគ្រែអោយត្រឹមត្រូវវិញ។

"លោកទៅផឹកស្រវឹងខួបបែបនេះអញ្ចឹងខុសស្តង់ដា?"។ ម៉ារៀ ក៏រអ៊ូខណះដៃក៏ដោះស្រោមជើងរបស់គេហើយក៏ទាញស្រោមជើងគេចេញមុននឹងស្រវាទៅដោះអាវសាមីគេចេញដោយប្រលេះឡេវម្តងមួយៗធ្វើឲ្យភាពសង្ហាសាច់ដុំហាប់ណែនបង្ហាញពេញភ្នែកនាងធ្វើឲ្យក្រមុំក៏មានអាម្មណ៍ថាគេពិតជាទាក់ទាញក៏ស្រាប់តែលើកដៃចង់មកប៉ះតែក៏បញ្ឈប់វិញ។

"ហូយ!! រោគចិត្តទេដឹងនាង ម៉ារៀ ! មើលអីទៅ! គួរតែប្រញាប់យកកន្សែងជូតខ្លួនឱ្យគេល្អជាងស្អុយស្រាសឹងស្លាប់!"។ នាងក្រមុំក៏ទះមុខខ្កួនឯងតិចៗមុននឹងក្រោកឈរបតែក៏ត្រូវដៃក្រាស់កូកមកចាប់ដៃនាងធ្វឲ្យនាងត្រូវដួលជ្រមិលទ្រោមទៅលើរាងកាយរបស់គេតែម្តង។

"អេ៎!!! ធ្វើអីនឹង?"។ ម៉ារៀ ក៏ស្លន់ស្លោរខណៈមើលមកមនុស្សដែលទាញនាងគេបែរជាមិនបើកភ្នែកតែស្រវាចាប់ដៃនាងយ៉ាងជាប់។

"នាងធ្វើបាបចិត្តខ្ញុំខ្លាំងណាស់ ម៉ារៀ !ហេតុអ្វីបានជានាងមិនមើលឃើញពីភាពឈឺចាប់របស់ខ្ញុំខ្លះ? ដឹងទេថាខ្ញុំឈឺ!"។ ម៉ារៀ ក៏ទ្រឹងសម្លឹងគេដោយទឹកមុខស្រពោនតិចៗ។

"ខ្ញុំ...ខ្ញុំសុំទោស! ការពិតខ្ញុំគ្មានបំណងចឹងទេ! ដឹងថាលោកមានបំណងជួយខ្ញុំហើយខ្ញុំគួរតែនិយាយថាអរគុណតែខ្ញុំបែរជាធ្វើឲ្យលោកអន់ចិត្តហើយបើលោកផឹកស្រាព្រោះតែរឿងមួយនេះឲ្យខ្ញុំសុំទោសផង!"។ ម៉ារៀ តបនឹងអ្វីដែលមនុស្សស្រវឹងនិយាយហើយពេលនោះកែវភ្នែកមុតក៏សម្លឹងមើលនាង។

"តែខ្ញុំម៉េចនឹងអាចខឹងនឹងនាងបានទៅ! បើខ្ញុំស្រលាញ់នាងនោះ ម៉ារៀ !"។ សំដីបែបជាក់លាក់បានរបូតចេញពីមាត់របស់គេនៅពេលនេះនាំឲ្យ ម៉ារៀ ភាំងស្មារតីទាំងការគិតទ្រឹងស្ងៀមនឹកស្មានមិនដល់ថានាងអាចលឺគេនិយាយសមកតីទាំងនេះឡើយ។

ជីមីន ក៏សម្លឹងមើលមនុស្សស្រីម្នាក់ដែលនៅពីលើរាងកាយរបស់គេយ៉ាងជាប់ចិត្តទាំងពេលនេះគេបានសារភាពគ្រប់យ៉ាងចេញមកហើយជាអ្វីដែលគេចង់និយាយយូរហើយហើយគេពិតជាមានអារម្មណ៍បែបនេះពិតមែនក៏ចង់ឲ្យនាងដឹងថាគេមិនបានគិតលើនាងគ្រាន់តែជាភរិយាសម្ដែងតែគេទុកនាងជាស្នេហាហើយកាលមុននោះទាស់ត្រង់ថាគេមិនចង់ធ្វើឆ្អឹងទទឹងករតែពេលនេះគេក៏មិនលែងដៃនាងទៀតឡើយ។

<អ៊ុប> បបូរមាតក្រាស់ក៏ស្ទុះមកលេបត្របាក់បបូរមាត់តូចនោះម្តងទៀហើយពេលនេះគេក៏លើកដៃមកសង្កត់រាងកាយរបស់ ម៉ារៀ ឲ្យកប់ចើងកានតែជ្រៅលើគេជាងមុនហើយអ្វីដែលគេបានធ្វើលើសពីផ្អឹបបបូរមាត់គឺគេបែរជាចាប់ផ្តើមបឺតបបូរមាត់លើក្រោមរបដ់នាងឆ្លាស់ទៅមកហើយក៏ស្រវាមកខាំទងត្រចៀករបស់នាងបនកតិចមុននឹងគេក៏ងើបមកសម្លឹងនាងហើយ ម៉ារៀ ក៏សម្ឹងមើលគេដូចគ្នា។

<តុក តុក>"អ្នកនាងតែខ្ញីមកហើយចា៎"។ កំពុងអណ្តែងអណ្តូង ម៉ារៀ ស្ទើរតែភ្លេចខ្លួនទៅហើយទើបពេលដែលមានសម្លេងស្រែកហៅនាងក៏ច្រាន ជីមីន ទៅម្ខាងមុននឹងសម្លឹងមើលគេដោយដង្ហើមញាប់ៗហើយក៏គិតថានាងកំពុងតែត្រូវគេពង្វក់ទេដឹង។

?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)Where stories live. Discover now