抖阴社区

????? ?? : ???????????????????

Start from the beginning
                                    

ក្រុមហ៊ុនបច្ចេកវិទ្យាត្រកូល ខាវេនណូ ...

រាងស្តើងរបស់នារីស្អាតម្នាក់ដើរបោះជំហានចូលទៅមកកន្លែងធ្វើការរបស់ស្វាមីនាងហើយក៏មានបុគ្គលិកចាំរាក់ទាក់។

"សួស្តីអ្នកនាង! អញ្ជើញមលរកលោកនាយកមែនទេ?"។ បុគ្គលិកទៅទីនោះក៏សួរហើយនាងក្រមុំក៏ងក់ក្បាលទៅបុគ្គលិកហើយគេក៏នាំផ្លូវនាង។

បើទោះជានាងមាននាមជាភរិយារបស់គេពិតមែនក៏ប៉ុន្តែនាងមិនដែលធ្លាប់មកទីនេះនោះទេហើយនេះក៏ជាលើកទីមួយដែលនាងមករកស្វាមីរបស់ខ្លួនឯងដោយផ្ទាល់នៅទីនេះហើយនាងក៏បានក្រឡេកមើលរចនាសម្ព័ន្ធនៅក្នុងក្រុមហ៊ុននេះតាំងតែពីផ្លូវចូលរហូតមកដល់កន្លែងធ្វើការនានាឃើញបុគ្គលិកជាច្រើនមានភាពមមាញឹកជាមួយនឹងការធ្វើកិច្ចការងារការរៀបចំដោយក្រុមហ៊ុនគឺមានបែបបទស្តង់ដាខ្ពស់បំផុតដែលគ្រាន់តែមើលក៏ដឹងថាអ្នកគ្រប់គ្រងនៅទីនេះគឺមានភាពហ្មត់ចត់ជាមួយនឹងការងារដល់កម្រិតណាហើយ។

"អ៎! លោក តូម៉ា នេះខ្ញុំបាននាំអ្នកនាងមកជួបនឹងចៅហ្វាយ!!"។ ពេលទៅដល់ក្នុងបន្ទប់នាយក ហើយនោះបុគ្គលិកនាំផ្លូវក៏គោរព តូម៉ដែលជាជំនួយការសំខាន់ជាងគេរបស់នាយកំលោះហើយ តូម៉ា ក៏ប្រញាប់អោនក្បាលគោរពនាងក៏ព្រោះតែដឹងថា ម៉ារៀ គឺជាភរិយារបស់ ជីមីនជាចៅហ្វាយគេ។

"អឺ.. សួស្តីអ្នកនាងខ្ញុំ តូម៉ា ជំនួយការផ្ទាល់ខ្លួនរបស់លោកប្រុសពេលនេះនឹងគាត់កំពុងតែសម្រាកខាងក្នុងបាទ!"។ តូម៉ា ក៏រាក់ទាកើហើយ ម៉ារៀ ញញឹមដោយភាពសមរម្យបន្តិច។

"អ៎!! អឺចា៎! ខ្ញុំដឹងហើយ! នេះខ្ញុំសុំចូលទៅក្នុងតើបានទេ?"។ ម៉ារៀ ក៏និយាយដោយសំដីគួរសមហើយពេលនោះបុគ្គលិកក៏អោនក្បាលគោរពដើរចេញទៅពេញអសើការសូម្បី តូម៉ា ទើបពួកគេចេញអសើហើយនាងតម្រង់ទៅដល់មាត់ទ្វារដៃកាន់គន្លឹះទ្វារមុននិងដកដង្ហើមសម្រួលអារម្មណ៍ ទើបចាប់ផ្ដើមមួលគន្កឹះទ្វារដើម្បីចូលទៅក្នុង។

រាងកាយសង្ហាដែលប្រះកាយគេងលើសាឡុងរបស់គេជាមួយជើងគងលើគ្នាហើយដៃក៏យកមកទ្រក្បាលធ្វើជាខ្នើយគេងបិទភ្នែកមើលទៅហាក់ដូចជាមានភាពនឿយហត់ខ្លាំងណាស់ដែលត្រូវលង់លក់នៅក្នុងការិយាល័យបែបនេះទើប ម៉ារៀ មិនមាត់ករអីហើយនាងក៏គិតថាគេកំពុងតែគេងលក់ទើបមានបំណងថាមិនចង់រំខានហើយបម្រុងដើរចេញទៅវិញ។

"ម៉េចក៏មិនហៅបង?"។ សំឡេងរបស់បុរសម្នាក់ដែលច្បាស់ថាអម្បាញ់មិញគេលក់តែពេលនេះប្រហែលជាតបនឹងនាងហើយពេលនោះ ម៉ារៀ ដែលប្រុងចាកចេញនោះក៏ងាកសម្លឹងមើលគេឃើញ ជីមីន ដែលកំពុងតែអង្គុយពត់ខ្លួនសម្លឹងមើលនាង។

"គឺ.. គឺខ្ញុំឃើញ មីន នៅគេងមិនចង់រំខាន!"។ ម៉ារៀ ក៏តបបែបនេះហើយ ជីមីន គេក៏ញញញឹមស្រាលៗ។

"គ្រាន់តែតម្រេតខ្លួនតែបន្តិចទេ! អូនមានការអីរឺបានជាមករកបងដល់ក្រុមហ៊ុន?"។ ជីមីន ក៏តែមកហើយ ម៉ារៀ មើលគេដោយនៅបារម្ភតិចតួចខ្លាចថាគេនៅខឹងនឹងនាងមិនទាន់បាត់។

"គឺ..គឺ..ចង់សួរថាលោកទៅណាយប់មិញ?"។ ម៉ារៀ មិនដឹងជាចាប់ផ្ដើមពីខាងណាមកមុនក៏និយាយបែបនេះហើយ ជីមីន ក៏មើលនាងដោយមុខស្មើ។

"បងគេងនៅក្រុមហ៊ុន! ចង់ច្បាស់ថាបងកុហកអត់ឲ្យសន្តិសុខឆែកកាមេរ៉ាក៏បាន! ក្រែងលោថាបងនិយាយទៅអូនមិនជឿ!"។ ជីមីន ក៏តបមកវិញបែបនេះហើយនាងក្រមុំក៏ភ្ញាក់ផ្អើលពេលលឺចឹង។

"ម៉េចក៏ចឹង? នេះម៉េចក៏ មីន គេងទៅវិញ?"។ ម៉ារៀ ក៏ភ្ញាក់ផ្អើលនេះបែបនេះហើយ ជីមីន ក៏ញញឺមស្រាល។

"អឺម!! បងគិតថាអូនក៏មិនចង់ឃើញមុខបងដែរ! អញ្ចឹងពីពេលនេះទៅបងមិនគេនៅផ្ទះទេ! បើអូនការអីអូនអាចឱ្យផ្ញើ តូម៉ា បាន! អូ!! ប្រហែលជាអូនបានស្គាល់គេហើយ! លើកក្រោយបើមានការងារអីអាចប្រាប់គេរឺក៏ខលហៅបងក៏បានដែរ! មានការអីចាំបាច់បងនិងត្រឡប់ទៅវិញមិនឱ្យពិបាកអូនទេ ចឹង!"។ នាងក្រមុំក៏ស្រឡាំងកាំងទៅនឹងទង្វើជាមួយនឹងសម្តីគេហើយបន្ទាប់មកពីគេក៏មិមដើរមករកនាងតែតម្រង់ទៅតុធ្វើការអង្គុយមើលឯកសារហើយ ម៉ារៀ ពេលនេះកាន់តែមានអារម្មណ៍ថាទើសទាល់ជាទីពេលនាយកំលោះធកវចឹងដាក់នាង។

"ម៉េចក៏និយាយបែបនេះ! មីន មានផ្ទះដែលត្រូវទៅ! ហេតុអ្វីត្រូវមកគេដូចជាមនុស្សគ្មានគ្រួសារនោះ?"។ ម៉ារៀ ក៏សួរគេដោយទឹកមុខស្រងូតស្រងាត់។

"បងគិតថាអូននឹងប្រហែលជាមិនចង់មានទំនាក់ទំនងជាមួយបងអីនោះទេ! ទើបបងត្រូវធ្វើសមករេចចិត្តនៅឆ្ងាយពីអូនរឿង! ជៀសវាងធ្វើរឿងដែលអូនមិនពេញចិត្ត! អញ្ចឹងអូនក៏ត្រូវទៅវិញឥឡូវនេះហើយមែនទេ ម៉ារៀ ?! ចាំបងហៅ តូម៉ា ឲ្យជូនអូនទៅវិញ!"។ ជីមីន ក៏កករោកឈរហើយនិយាយពាក្យសម្ដីនេះដាក់នាងមុននឹងគេក៏ដើរដើរកាត់មុខនាងដោយមិនអើពើជាមួយនឹង ម៉ារៀ ដែលធ្វើឱ្យនាងកាន់តែមានអារម្មណ៍ថាមិនស្រួលចិត្តជាមួយនឹងរឿងទាំងអស់នេះហើយខំះពេលនោះ ជីមីន ក៏មូលគន្លឹះទ្វារនោះនាងប្រុងដើរចេញទៅក៏ស្រាប់តែមានដៃស្រលូននិងស្ទុះមកឪបនាងពីក្រោយយ៉ាងណែនហើយនោះគឺ ម៉ារៀ នាងមានអារម្មណ៍ខ្លាចហើយក៏មិនចង់ឲ្យធ្វើបែបនឹងដាក់នាងទេ។

?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)Where stories live. Discover now