抖阴社区

????? ?? : ????????????????????????

Start from the beginning
                                    

"អញ្ចឹងបានន័យថាគាត់អាចជាសង្សារចាស់របស់បងប្រុសមែនទេ?"។ នាងក្រមុំក៏សួរនាំហើយម៉ាក់នាងងក់ក្បាល។

"ប្រហែលហើយ ម៉ារៀ ព្រោះតាំងពីពេលនោះមកម៉ាក់មិនដែលបានជួបគេសូម្បីតែម្ដងទេហើយ ម៉ាទ្រីស ក៏លែងរម្លឹកពីនាងសូម្បីតែម្តងណាឡើយ!"។ ម៉ាក់របស់នាងក៏ប្រាប់ហើយ ម៉ារៀ ក៏យល់ពីសាច់រឿងខ្លះហើយ។

"បើពួកកូនទៅមើល ម៉ាទ្រីស ម៉ាក់សុំផ្ញើរបស់ខ្លះផង! នេះគឺជារបស់ដាក់នៅក្នុងបន្ទប់ឱ្យមានក្លិនស្រស់ស្រាយ! អាចាស់ដែលម៉ាក់យកទៅដាក់នោះគឺប្រហែលជាអស់ក្លិនហើយកូនជួយប្ដូរផង! ហើយមួយវិញទៀតគឺកុំភ្លេចទៅបំពេញបែបបទនៅមន្ទីរពេទ្យផងគេស្នើសុំឱ្យយើងបំពេញបន្ថែមណា៎!"។ ម៉ាក់នាងក្រមុំក៏រៀបរាប់ទើប ម៉ារៀងក់ក្បាលហើយពួកគេក៏រៀបចំចាកចេញទៅជាមួយគ្នា។

"អឺ...មីន ខ្ញុំគិតថា មីន គួរតែរកបងស្រីម្នាក់នេះទៅ! ចាំខ្ញុំជាអ្នកទៅមើលបងប្រុសនៅមន្ទីរពេទ្យនិងរៀបចំបំពេញបែបបទទៅចុះណា៎!"។ ម៉ារៀ ក៏ចាត់ចែងការងារដើម្បីកុំឲ្យវាយឺតពេលវេលាតែ ជីមីន ហាក់ដូចជាមានភាពបារម្ភពីនាង។

"តែចាំបងជូនអូនទៅពេទ្យមុនក៏បានណា៎!"។ ជីមីន ក៏នៅតែចង់ជូនដំណើរនាងទៅដល់ទីកន្លែងដោយខ្លួនឯងក៏ប៉ុន្តែ ម៉ារៀ ក៏ញញឹមមុននឹងកាន់ដៃគេ។

"មិនអីទេ មីន ! ការងារត្រូវទៅធ្វើចុះ! ចាំជួបគ្នានៅមន្ទីរពេទ្យណា៎!"។ ម៉ារៀ ក៏ញញឹមដាក់គេមុននឹងនាងក៏ដើរទៅកាន់រថយន្តផ្ទាល់ខ្លួនរបស់ខ្លួនឯងហើយ ជីមីន ក៏ឃាត់នាងមិនទាន់ទើបនាយបានត្រឹមតែក្រវីក្បាលហើយកដើរទៅកាន់រថយន្តរបស់ខ្លួនឯងវិញ។

បារ...

"អត់ទោសលោក! ខាងបាររបស់យើងមិនទាន់បើកទេនៅពេលព្រឹកបែបនេះ!"។ ពេលដែលរថយន្តទំនើបរបស់ាយសង្ហាបានចូលមកក៏មានបុគ្គលិកចេញមកទទួលហើយ ជីមីន ក៏ញញឹមមុននឹងគេក៏ដោះវ៉ែនតាខ្មៅបង្ហាញភាពសង្ហាតែម្ដង។

"បាទខ្ញុំដឹង! តែខ្ញុំចង់រកមនុស្សម្នាក់ៗគឺមេការហាងនេះណា៎!"។ ជីមីន តបដោយការញញឹមហាក់ប្រាកដក្នុងចិត្តថាគេមករកមនុស្សត្រូវគោលដៅទើបបុគ្គលិកដែលបានលឺគេសួរនេះក៏លើកចិញ្ចើមងឿងឆ្ងល់តែម្តង។

?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)Where stories live. Discover now