抖阴社区

????? ?? : ????????????????????????

Start from the beginning
                                    

"លោកឈ្មោះអីទៅ? ម៉េចក៏លោកចង់រកបង អូលីវៀ ?"។ បុគ្គលិកក៏សួរនាំបន្ថែមហើយក៏ជ្រែងហោប៉ៅញញឹមវិញ។

"អ្នកនាងអាចទុកចិត្តបានថាខ្ញុំមករកគាត់នៅក្នុងបំណងល្អទេ! រំខានអ្នកនាងជួយផ្ដល់ដំណឹងប្រាប់ទៅគាត់វិញផងថាខ្ញុំបានរកគាត់ព្រោះតែរឿងរបស់បង ម៉ាទ្រីស ឃីថារ៉ូ ! ប៉ុណ្ណឹងខ្ញុំគួរតែគាត់ច្បាស់ថាខ្ញុំជាមនុស្សដែលមិនមានបំណងអីអាក្រក់នោះទេ!"។ ជីមីន និយាយត្រឹមប៉ុណ្ណឹងដោយពេញដោយភាពជឿជាក់ទើបបុគ្គលិកទទួលស្ដាប់ហើយទើបដើរទៅរកមេការរបស់នាងឈ្មោះថា អូលីវៀ ឲ្យមកទីនេះ។

<ទឺតៗ>ងាកមកមើលរថយន្តរបស់នារីរូបស្រស់ដែលកំពុងធ្វើដំណើរតាមដងផ្លូវវិញក៏ស្រាប់តែត្រូវមនុស្សម្នាក់ស៊ីផ្លេពីក្រោយនឹងឈប់ទើបនាងក្រមុំក៏ចងចិញ្ចើមសម្លឹងទៅក្រោយតាមកញ្ចក់ហើយនាងក៏ភ្ញាក់ផ្អើលតែម្ដងពេលដឹងថារថយន្តដែលតាមនាងនោះជានរណា។

<វ៉ាវ/ងឺត>ពេលដែលរថយន្តខាងក្រោយ ម៉ារៀ ក៏ស្រាប់តែជ្រែកផ្លូវមកពីខាងមុខរបស់រថយន្តនាងតែម្ដងមុននិងបញ្ឈប់ទើបនាងក្រមុំត្រូវបង្ខំជាន់ហ្វ្រាំងឡានទាំងតក់ក្រហល់បែបនេះ។

" ម៉ារៀ ចុះមកនិយាយជាមួយបង!"។ ក៏មិនមាននរណាក្រៅពីបុរសម្នាក់ដែលក្លាយជាសង្សារចាស់របស់នាងនៅពេលនេះហើយគេក៏មិនដែលនឹងគិតដោះលែងនាងម្ដងណាឡើយហើយបុរសម្នាក់នោះគឺ ខេវេន ទើបនាងក្រមុំសម្លឹងមើលគេដោតការចងចិញ្ចើមពីក្នុងឡានវិញ។

"អត់ទេ ខេវេន ! យើងគ្មានអ្វីត្រូវនិយាយគ្មានឡើយ! ខ្ញុំមិនចង់និយាយជាមួយលោកទេ! សូមលោកបើកឡានចេញទៅ!"។ ម៉ារៀ ក៏មិនព្រមចេញពីក្នុងរថយន្តហើយនាងក៏ចុចកញ្ចក់ចុះត្រឹមតែពាក់កណ្ដាលដើម្បីនិយាយមកកាន់គេតែប៉ុណ្ណោះទើបពេលនោះ ខេវេន មិនអស់ចិត្តទើបចាប់កញ្ចក់ឡាននាងហើយក៏លូកដៃចូលទៅទៅក្នុងទ្វារឡានរបស់ ម៉ារៀ បើកគន្លឹះទ្វារឡានទើបទាញចេញមកហើយក៏ទាញនាងចេញមុននឹងរុញនាងផ្ទប់ទៅលើទ្វារឡានវិញហើយក៏ទ្រានបាតដៃឃាំងខ្លួននាងតែម្ដង។

"ហេតុអីមិនចង់និយាយជាមួយបង? អូនស្អប់បងដល់ថ្នាក់នឹងឬ? នេះអូនគិតថាចង់ចប់គ្នាជាមួយបងពិតមែនឬ ម៉ារៀ  ?"។ នាយកំលោះក៏កញ្ជ្រោលទាមទារចម្លើយពីនាងក្រមុំហើយ ម៉ារៀ ងើបមុខមើលគេដោយទឹកមុខមិនពេញចិត្ត។

"លោកកើតស្អីហ្នឹង? ទីនេះជាទីសាធារណៈ! លោកចង់ធ្វើអ្វី? ហើយនៅមានមុខមកសួរខ្ញុំថាហេតុអី្វទៀត? ហេតុផលណាទៅដែលខ្ញុំគួរតែនៅស្រឡាញ់លោកបានបើលោកធ្វើឲ្យរឿងទាំងអស់កើតឡើងនោះ!"។ ម៉ារៀ ក៏ស្រែកទៅវិញហើយ ខេវេន ក៏ខាំមាត់មុន។

"ព្រោះបងស្រលាញ់អូន ម៉ារៀ ! គ្រប់យ៉ាងមកពីបងស្រលាញ់អូន! បងមិនចង់ឱ្យអូនចាកចេញពីបងឡើយ!"។ ខេវេន ក៏ទាញដៃ ម៉ារៀ តែនាងក៏រើបម្រះពីគេ។

"លែងខ្ញុំណា៎ ខេវេន ! កុំផ្ដេសផ្ដាសឱ្យសោះ! ខ្ញុំក៏មិនត្រូវជាអ្វីនឹងលោកនោះដែរនៅពេលនេះ! ហើយខ្ញុំក្លាយជាប្រពន្ធរបស់ ជីមីន ខាវេនណូ ហើយពេលនេះ! លោកកុំមករំខានជីវិតរបស់ខ្ញុំទៀត!"។ ម៉ារៀ ក៏ថាឲ្យគេវិញដផយទឹកមុខមាំមុននឹងនាងរលាស់ដៃចេញពីគេហើយសម្លក់ ខេវេន វិញខណៈ ខេវេន បានត្រឹមឈរមើលនាងដោយភាពភ្ញាក់ផ្អើលខ្លាំងជាទីបំផុតនៅពេលនេះ។

?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)Where stories live. Discover now