"បើអូនព្រមត្រឡប់មកនៅក្បែរបងវិញ! រឿងអ្វីក៏ដោយបងសន្យាដែលធ្វើគ្រប់យ៉ាង! ឲ្យតែអូនព្រមមកនៅក្បែរបងម្ដងទៀត! ទៅវិញជាមួយបងទៅណា ម៉ារៀ !"។ គេវិញក៏ព្រមតាមសំណើហើយអង្វរនាងទើប ម៉ារៀ នាងញញឹមចុងមាត់តែក៏ក្រវីក្បាលមុននឹងសម្លឹងគេ។
"សុំទោស ចេវេន ! ខ្ញុំមិនអាចបោះបង់ស្វាមីដែលល្អជាមួយខ្ញុំចោលបានទេ! គេមិនបានខុសហើយគេក៏លះបង់ច្រើនមកលើគ្រួសារខ្ញុំ! ជាពិសេសមកលើខ្ញុំនឹងនៅក្បែរខ្ញុំនៅពេលខ្ញុំមានពេលដែលពិបាកបំផុត!"។ ម៉ារៀ ក៏និយាយបែបនេះធ្វើឲ្យ ខេវេន ប្រែជាស្រឡាំង។
"ទេ!!! បងមិនព្រម! អត់ទេ! អូនត្រូវតែទៅវិញជាមួយបង!!"។ ពេលនេះ ខេវេន ស្ទុះទៅអោបនាងពីក្រោយហើយក៏អូសទាញនាងទើបនាងក្រមុំប្រទាញប្រទោងជាមួយនឹងគេផង រើខ្លួនពីគេផងតែមើលទៅ ខេវេន ហាក់ចុះចាញ់ក៏នៅតែក្រសោបនាងជាប់មិនព្រមដោះលែង។
<ឌឹក>"លែងប្រពន្ធយើងភ្លាមអាចង្រៃ!!"។ ខណៈនោះមិនដឹងជាមានកម្លាំងជើងស្ទុះមកពីខាងណាដែលធាក់ ខេវេន នាំឲ្យគេត្រូវខ្ទាតទៀតទៅម្ខាងទៅដូចជាសំឡីហើយ ម៉ារៀ ក៏ត្រូវដៃក្រាស់របស់បុរសម្នាក់ដែលធាក់ ខេវេន វិញនោះទាញយកឪបនៅក្នុងរង្វង់ដៃជំនួសវិញ។
" មីន !!!"។ ម៉ារៀ ក៏ងាកមុខមើលឃើញថា ជីមីន ដែលពេលនេះគេសម្លក់ ខេវេន ចង់ស្ទុះទៅរកគេវិញដើម្បីថែមមួយដៃទៀត។
"ឯងថ្លើមធំណាស់! ហ៊ានចាប់ប្រពន្ធគេទាំងកណ្តាលថ្ងៃត្រង់បែបហ្នឹងទេ? ហឹក!!"។ នាយកម្លោះក៏ថាឲ្យគេមុននឹងទាញកអាវរបស់ ខេវេន វិញហើយក៏ដាល់នាយមួយដៃហើយមួយដៃទៀតធ្វើឱ្យគេខ្ទាតឈាមនាំឱ្យ ម៉ារៀ ដែលនៅឈរមើលនោះក៏ចូលទៅឃាត់ ជីមីន។
"ប្រពន្ធឯងហេ៎? តែនាងជាមនុស្សស្រីរបស់យើង! យើងមិនឲ្យនាងទៅឯងទេ! អេស!!"។ ខេវេន មិនចុះចាញ់ក៏ធាក់ ជីមីន ធ្វើឲ្យគេដួលមុននឹងសង្រ្គប់មក ជីមីន តែនាយកំលោះក៏ក្រឡាប់ពីលើគេវិញហើយក៏ដាល់គេមិនឈប់ឈរហើយក៏ប្រតែប្រតប់គ្នាទៅវិញទៅមក។
" ខេវេន ឯងឈប់ភ្លាមណា៎!"។ សំឡេងរបស់មនុស្សស្រីម្នាក់មិនដឹងជាបន្លឺមកពីខាងណាទើបគ្រប់គ្នាឈប់វៃហើយ ម៉ារៀ ក៏ងាកមកសម្លឹងនាងដូចគ្នា។
ទឹកមុខស្រទន់តែមានភាពម៉ឺងម៉ាត់របស់គេមើលទៅហ្មត់ចត់ជាខ្លាំងមុននឹងនាងក្រមុំម្នាក់នោះ ក៏បានរត់មកបោះជំហានឈរក្បែរ ម៉ារៀ ហើយសម្លឹងទៅ ខេវេន វិញដោយទឹកមុខកាខតែម្ដង។
<ឌឹក>មិនបង្អង់ពេលវេលាយូរ ជីមីន ក៏ដាល់ ខេវេញ មួយដៃទៀតមុននឹងគេងើបចេញមកហើយ ម៉ារៀ ក៏ភ្ញាក់ផ្អើលមុននឹង ជីមីន ហើយនាងក៏ងាកមកមើលមនុស្សស្រីម្នាក់ដែលសម្លឹងទៅ ខេវេន ។
"អូនមិនអីទេឬ?"។ ជីមីន ក៏សួរនាំ ម៉ារៀ តែ ម៉ារៀ មិនបានមើលគេឡើយព្រោះតែរវល់តែមើលមុខស្រីម្នាក់ដែលកំពុងសម្លឹង ខេវេន នៅពេលនេះ។
"ម៉េចក៏បងមកទីនេះ?"។ ខេវេន ក៏ក្រោកឈរទាំងសភាពពិបាកមុននឹងចងចិញ្ចើមហើយមនុស្សស្រីម្នាក់នោះក៏សម្លឹងគេវិញ។
"បងមកជាមួយនឹងលោក ខាវេនណូ ! ម៉ាទ្រីស ឈឺហើយ! បងចង់ទៅរកគេ! ផ្ដល់កម្លាំងចិត្តអោយគេ!"។ នារីម្នាក់នោះក៏តបមកកាន់ ខេវេន ទើបពេលនោះ ខេវេន ក៏ធ្វើទឹកមុខហាក់ស្រឡាំងកាំងនិងសម្តីនាងតែម្ដង។
"អ្នកនាងត្រូវជាអ្វីនឹង ខេវេន "?។ ម៉ារៀ សួរនាំពេលដែលលឺនារីម្នាក់នេះនិយាយទាក់ទងនឹងបងប្រុសនាងទើបនារីម្នាក់នេះមកសម្លឹង ម៉ារៀ ដោយញញឹម។
"ខ្ញុំគឺជាបងស្រីបង្កើតរបស់ ខេវេន បេនចឺមែន! អូលីវៀ បេនចឺមែន ! គឺជាប្អូនស្រីរបស់ ម៉ាទ្រីស មែនទេ?"។ អូលីវៀ បងស្រីរបស់ ខេវេន ក៏សួរនាំទើប ម៉ារៀ នាងងក់ក្បាលតែក៏ស្រឡាំងកាំងនៅពេលដែលរឿងរ៉ាវក៏ទៅជាបែបនេះ។
"បងចង់ទៅជាមួយពួកគេមែនទេ?"។ ខេវេន ក៏សូមបងស្រីគេហើយ អូលីវៀ ក៏ងក់ក្បាល។
"ទេ! ខ្ញុំមិនព្រមអោយបងទៅទេ!"។ ខេវេន ក៏ស្ទុះទៅចាប់ដៃបងស្រីរបស់គេនាំ ជីមីន ចងចិញ្ចើម។
"ខ្ញុំពឹងបងស្រី អូលីវៀ ហើគ្រប់យ៉ាងគឺត្រូវបានសម្រេចរួចទៅហើយ! មិនមែនឯងមានសិទ្ធិសម្រេចជំនួសគាត់នោះទេ!"។ ជីមីន ក៏ចេញមកនិយាយហើយ អូលីវៀ ក៏ទាញដៃ ខេវេម ចេញមុននិងស្រវាមកចាប់ដៃប្អូនគេវិញ។
"ខេវេន បងត្រូវតែទៅមើល ម៉ាទ្រីស ! គេឈឺហើយ! បងក៏ចង់ដឹងសុខទុក្ខរបស់គាត់ដែរ!"។ អូលីវៀ ក៏និយាយដោយទឹកមុខស្រពោនខណៈ ខេវេន បែជាញញឹមចុងមាត់មុននឹងសម្លឹងមើល ម៉ារៀ ដែលមិនមាត់ក។
"រឺក៏បងភ្លេចហើយថាបងដើរចេញពី ម៉ាទ្រីស ដើយសារតែអ្វី? មិនមែនដោយសារតែគេធ្លាប់ក្បត់បងទេរឺ?"។ សម្តីនេះធ្វើឲ្យ ម៉ារៀ ក៏ភ្ញាក់ផ្អើលហើយ ជីមីន ក៏ភាំងខណៈ អូលីវៀ អោនមកខចុះដផយស្រពោនខុសពី ខេវេន ដែលសម្លឹងមើល អូលីវៀ ដោយមុខមាំ។

YOU ARE READING
?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)
Romance??????????? 5 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ?????????? ?????
Start from the beginning