抖阴社区

????? ?? : ????????????????

Start from the beginning
                                    

<ព្រូស>តែមិនដឹងថានាងកើតអ្វីពេលនេះទេដែលវិនាទីបន្ទាប់រាងកាយនាងក៏ដឹងដល់ភាពវិលមុខហើយក៏ងងឹតមុខជាខ្លាំងឈរលែងនឹងទើប ជុងហ្គុក ចាប់ដៃនាងហើយពេលហើយដែលនាងក៏សន្លប់ទើប ជុងហ្គិក ក៏បញ្ជាកូនចៅដែលនៅសេសសល់ឲ្យជួយនាងទៅហើយទុកឲ្យ ហ្វេម ដែលត្រលប់ពីយកឡានជួយចាត់ចែងរឿងសាកសព ខេវេន តាមក្រោយ។

3 ថ្ងៃក្រោយមក ....

មន្ទីរពេទ្យ...

"ម៉ារៀ កូនញ៊ាំអីបន្តិចទៅបានទេ!"។ រឿងរ៉ាវហាក់រសាត់រហ័សគួរសមបើគិតមកគឺបាន 3 ថ្ងៃទៅហើយរីឯដំណឹងស្លាប់របស់ ខេវេន ក៏បានដឹងដល់បងស្រីគេហើយនាងក៏មិនមានការដឹងសម្បាររឺគុំគួនគ្រាន់តែខូចចិត្តបន្តិចថ្នាក់នាងពេលនេះត្រូវបាត់បងសមាជិកគ្រួសារអស់ទៅហើយតែនាងក៏យល់ថាវាសនាប្អូនាងក៏ច្បាស់ណាស់គេចមិនផុតទេពីរឿងអាក្រក់ទាំងនេះហើយនាងក៏មិនបន្ទោសនរណាឡើយនេះគឺជាព្រហ្មលិខិតនឹងផ្លូវដែលប្អូននាងជ្រើសរើសដើរដោយខ្លួនឯងហើយបើមើល ជីមីន វិញគេបានត្រឹមគេងស្តូកស្តឹងនឹងជាមួយបង់រុំក្បាលហើយ ម៉ារៀ ពេលនេះក៏អង្គុយដោយមានទឹកមុខនៅស្លេកស្លាំងក្បែរ ជីមីន ដោយមិនមាត់ករគិតរកទឹកឬរកអីញ៊ាំបន្តិចសោះ។

"...."។ ទឹកមុខស្រពោនហើយកែវភ្នែកដក់ទឹកភ្នែកជាប់ជានិច្ចទើបនាងក៏ស្រវាដៃមកលាន់ដៃត្រជាក់របស់ ជីមីន សម្លឹងមើលគេមិនឈប់ហើយទឹកមកមិនឈប់។

" ម៉ារៀ ! កូនពេលនេះធ្វើចឹងគឺមិនត្រូវទេដឹងទេ? ! កូនក៏កំពុងតែមានកូនមិនចឹងហេ៎? កូនមិនបានមានត្រឹមតែខ្លួនឯងម្នាក់នោះទេនៅពេលនេះ! ចុះបើប្រុស មីន ដឹងថាកូនមិនមើលថែកូនរបស់គេមិនបានល្អនោះតើកូនគប្បីដឹងមនុស្សប្រុសដែលខំលះបង់ដើម្បីកូនខ្លះទេ?"។ សម្ដីនេះធ្វើឲ្យ ម៉ារៀ ងាកមុខមកសម្លឹងមើលនារីជាម្ដាយដែលបានដាក់ដៃលើស្មាលួងលោមនាង។

ត្រូវហើយ! នាងក្រមុំពេលនេះក៏ទើបតែចាប់ផ្តើមពរពោះដែលធ្វើឲ្យរាងកាយនាងហាក់ទន់ខ្សោយជាងមនុស្សធម្មតាច្រើនណាស់ក៏ត្រូការសម្រាកឲ្យបានច្រើននឹងប៉ូវសុខភាពបន្ថែមតែអ្វីដែលធ្វើឲ្យនាងក្រមុំមិនព្រមសម្រាកនោះគឺដោយសារតែនយកម្លោះយើងដែលជាច្រលនថ្ងៃហើយគេមិនបានដឹងខ្លួនទាល់តែសោះដែលដងខ្កួនរបួសធ្ងន់ធ្ងរហើយគេមើលទៅគឺស្រកសាចឈាមណាស់សឹងតែនៅតែឆ្អឹងទៅហើយធ្វើឲ្យ ម៉ារៀ មិនអាចនៅសិខឡើយហើយនាងក៏រំពឹងចាំមើលគេរហូតថាពេលណាដែលគេដឹងខ្លួននាងនឹងសុំទោសគេហើយនឹងយករឿងរ៉ាវទាំងនេះប្រាប់គេហើយពេលនេះទើបនាងនឹកដល់កូនហើយក៏ងាកមករកមកតាយដែលឈរកានចានបបរនោះ។

?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)Where stories live. Discover now