抖阴社区

????? ?? : ????????????????

Start from the beginning
                                    

"កូនញ៊ាំដោយខ្លួនឯងបានម៉ាក់!"។ ម៉ារៀ ក៏ទាញចានបបរមកកាន់ហើយម្តាយនាងក៏ញញឹមស្រាលមុននឹងអង្អែលក្បាលកូនស្រីរបស់គាត់។

<តក់>ទឹកភ្នែកហូរខណៈមាត់លេបបបរដោយពិបាកមិនស្រណុកចិត្តព្រោះនាងមិនឃ្លានតែនាងក៏មកអាចធ្វើខ្លួនឲ្យទន់ខ្សោយបានព្រោះនាងមានមានកូនហើយគឺជាកូននាងនឹងគេរីឯចិត្តជាម្តាយដែលមើលកូនស្រីនោះក៏អាណិតកូនខ្លោចចិត្តទៅទៀតពេលឃើញនាងបែបនេះ។

"កូនកុំពិបាកចិត្តពេកអី! ប្រុស មីន គេច្បាស់ជាមិនអីទេណា! គេនឹងដឹងខ្លួន! គេនឹងសប្បាយចិត្តបលដឹងថាគេមានកូនមែនទេ? ចឹងកូនត្រូវរឹងមាំណា៎ ម៉ារៀ !"។ សម្តីរបស់នារីម្នាក់ទៀតជាម្តាយរបស់ ជីមីន គាត់មកនិយាយដោញញឹមស្រសើតែមិនប្រាកដថាគាត់មិនឈឺចាប់ទេព្រោះតែគាត់ជាម្តាយបង្កើតរបស់នាយកម្លោះតែគាត់ក៏បន្ទោសអ្នកណាមិនបានរឹតតែទៅបន្ទោស ម៉ារៀ កាន់តែមិនកើតទៀតទើបមានតែត្រូវមកលើកទឹកចិត្តនាងបែបនេះ។

"ហុឹក...កូនសុំទោសម៉ាក់! កូនសុំទោសដែកកូនធ្វើរឿងមិនគប្បីជាច្រើនដាក់ មីន កន្លងមកនេះ! អ្ហឹក...បើកូនមិនរឹងរូស...ហុឹក...បើកូនមិនប្រកែកគ្នានឹង មីន ហើយស្តាប់គេនឹងស្រលាញ់គេឲ្យច្រើនដូចគេស្រលាញ់កូននោះក៏ មីន មិនអាចមានរឿងបែបទេ...អ្ហឹក..កូនអាក្រក់ណាស់មែនទេម៉ាក់! ឲ្យកូនសុំទោសណា៎! ...ហ៊ឹក...កូនសុំទោស!"។ ម៉ារៀ ស្រាប់តែលុតជង្គង់ចុះហើយទួញសោកជាខ្លាំងមើលទៅវេទនាហលយអោនក្បាលចំពោះម្តាយ ជីមីន ហើយគាត់ក៏ស្ទុះទៅលើកនាងដោយរំជួលចិត្ត។

"កូនមិនខុសទេ ម៉ារៀ ! មិនអីទេណា៎..ហ៊ឹក... មីន គេធ្វើបានសាកសមហើយ ម៉ារៀ ! នេះជាក្តីស្រលាញ់ពិតដែលជាស្វាមីគូរមានចំពោះភរិយា! ម៉ាក់បានយល់ហើយដឹងច្បាស់ហើយថាប្រុស មីន ជាអាចក្កាយមកជាមនុស្សប្រុសល្អណាស់! គេធ្វបានល្អបែបនេះក៏ព្រោះតែជួបកូន! កូនគួរតែសប្នាយចិត្តមិនចឹងហេ៎?"។ ម្តាយ ជីមីន ក៏លើកទឹកចិត្តហើយ ម៉ារៀ ពេបមាត់ហើយក្រវីក្បាលទាំងកែវភ្នែកនាងបង្ហាញវិប្បដិសារីខ្លាំងណាស់។

នាងមិនដឹងទេថា ជីមីន ស្រលាញ់នាងខ្លាំងដល់ថ្នាក់ជីវិតរបស់គេក៏យកមកប្តូរជំនួសនាងដល់ពេលវេលាចុងក្រោយបង្អស់ដែរគេមានដោយមិនស្ទាក់ស្ទើរហើយនាងក៏មិនដែលដឹងថាគេរងការឈឺចាប់ច្រើនហើយរបួសបេះដូងច្រើនជាងនាងនោះទេកន្លងមកហើយនាងរឹតតែមិនដឹងទេថាភាពមិនច្បាស់លាស់របស់នាងធ្វើឲ្យគេត្រូវខូចចិត្តថ្នាក់សឹងតែឆ្កួតតែ ជីមីន ក៏មិនដែលខឹងនឹងប្រកាន់ជាមួយនាងសូម្បីម្តងក៏មិនប្រកាន់ទាំងគេធ្លាប់ដឹងថានាងនៅមានចិត្តឲ្យ ខេវេន ។

" មីន ..ហុឹក...បងឆាប់ដឹងខ្លួនមកណា៎! អូនចង់..អូនចង់..អ្ហឹក..និយាយប្រាប់ថា...អូនច្បាស់លាស់ហើយ...អូនស្រលាញ់បង!...អូនលែងមាននរណាហើយ...អ្ហឹក...បងបានស្តាប់លឺទេ...ហុឹក...ងើបឡើងហើយនិយាយថាបងស្តាប់លឺអូននិយាយហើយបានទេ...ហុឹក...ក្រែងបងចង់លឺអូននិយាតថាអូនស្រលាញ់បងមែនទេ មីន ...បងក្រោកឡើងមកបានទេ?! អ្ហឹក...ហុឹក... មីន !"។ ម៉ារៀ ក៏ស្រវាទៅកាន់ដៃគេហើយនិយាយដោយទឹកភ្នែកជោកមុខទៅកាន់មនុស្សដែលគ្មាមស្មារតីធ្វើឲ្យគ្រប់គ្នានៅទីនេះក៏អាណិតនាងហើយក៏រំជួលចិត្តយំដូចគ្នាសូម្បីតែ ជុងហ្គុក ដែលមកមើល ជីមីន ថ្ងៃនេះកំពុងឈរនៅខាងក្រៅក៏អាសូរដូចគ្នា។

"ពូអរគុណក្មួយ ជុង ខ្លាំង!"។ និយាយពីមនុស្សនៅខាងក្រៅក៏ឃើញថា ជុងហ្គុក មានទឹកមុខស្រពោនជានិច្ចហើយគេក៏ក្រវីកបាលហើយសម្លឹងទៅបុរសចំណាស់ដែលជាឪពុករបស ជីមីន វិញ។

"ទេលោកពូ! ខ្ញុំក៏សុំទោសដែលរៀបចំរឿងរ៉ាវមិនទាន់ស្ថានការបែបនេះ! បើខ្ញុំពិតជាមានប្រយោជន៍មែននោះមិនមែនខ្ញុំធ្វើឲ្យបង មីន ត្រូវធ្លាក់ដល់ដំណាក់កាលនេះទេ! ខ្ញុំសុំទោសដែលជួយបង មីន មិនទាន់ពេល! ខ្ញុំសុំទោស!"។ ជុងហ្គុក ក៏អោនក្បាលដាក់បុរសចំណាស់នោះដោយការរអៀសចិត្តដែលគេធ្វើឲ្យ ជីមីន ត្រូវជួបរឿងអាក្រក់ដល់ម្លឹង។

" ប្រុស មីន!! ម៉ារៀ !!! ប្រុស មីន ដឹងខ្លួនហើយ! មីន កូន!"។ ខណៈដែល ម៉ារៀ អោនមុខខ្ទប់នឹងជិតដើមដៃរបស់ ជីមីន នោះនាងមិនបានដឹងថានាងកម្លោះចាប់ផ្តើមកម្រើកម្រាមដៃទេហើយអ្នកដែលឃើញក៏ជាម្តាយរបស់ពួកគេទើបគាត់ភ្ញាក់ផ្អើលដោយរំភើបហៅគេឯងហើយ ម៉ារៀ ក៏ងើបមុខសម្លឹងគេដោយហូរទឹកទាំងរំភើបរកអ្វីមកនិយាយមិនចេញទេពេលនេះ។

?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)Where stories live. Discover now