抖阴社区

????? ?? : ???????????????????????

Start from the beginning
                                    

<ក្រាក>" មីន បងកំពុង- មីន បងធ្វើអីនឹង?"។ ម៉ារៀ ក៏សួរនាយកម្លោះដែលរត់មកលើតែពេលនេះនាងតែត្រូវភ្ញាក់ផ្អើលជាងខ្លាំងពេលឃើញនាយកម្លោះទាញវ៉ាលីមករៀបខោអាវហើយគេក៏ងាកមកសម្លឹងនាងដោយមុខធុញថប់ដដែល។

"មិនចេះមើលទេហេ៎ថាខ្ញុំកំពុងអី? ចង់នៅណាស់មែនទេ? នៅតែឯងទៅចឹង!"។ ជីមីន ក៏ងាកមកឌឺដងដាក់នាងហើយ ម៉ារៀ ក៏បោះជំហានហើយលីចូលទៅក្បែរគេ។

"បងចង់ទៅណា? នេះហេតុអីក៏បងរៀបចំឥវ៉ាន់?"។ ម៉ារៀ ក៏សួរហើយ ជីមីន ក៏សម្លឹងមុខនាងមុននឹងនាយកម្លោះទាញវ៉ាលីបម្រុងចាកចេញទៅតែ ម៉ារៀ ក៏ចាប់ដៃគេជាប់។

"នែ! ខ្ញុំនិយាយប្រាប់នាងប៉ុន្មានដងហើយថាខ្ញុំមិនចង់នៅក្បែរនាងទេ! លែង! ខ្ញុំទៅនៅកន្លែងខ្ញុំ!"។ ជីមីន ក៏សម្លឹងសម្លក់នាងហាក់ដូចនាងជាមនុស្សដែលគេស្អប់ណាស់ទាំងកាលពីមុនគេមិនធ្លាប់ដែលមានកាយវិការបែបនឹងដាក់នាងឡើយហើយ ម៉ារៀ ក៏ខូចចិតខ្លាំងណាស់តែនាងក៏ខំសម្រួើអារម្មណ៍ដើម្បីនិយាយជាមួយគេបន្ត។

" មីន ! អូនសុំទោសបើអូនធ្វើឲ្យបងមានអារម្មណ៍មិនល្អ! ចឹងបងប្រាប់អូនមកបងចង់ឲ្យអូនធ្វើអីខ្លះដើម្បីបងលែងមានអារម្មណ៍ថាមិនស្រួលចិត្ត? សុំតែម្យ៉ាងបងកុំចាកចេញពីអូនបានទេ?"។ ម៉ារៀ ក៏កាន់ដៃក្រាស់គេហើយអង្វរគេដោយទឹកភ្នែកតែ ជីមីន ក៏មិនបានអាណិតបែរជាចងចិញ្ចើមដាក់នាងទៅវិញ។

"ហ៊ឹម..ក្រៅហូរទឹកភ្នែកទឹកសំបោរនឹងនាងចេះអីទេ? ខ្ញុំមិនចេះនៅជាស្រីស្អីដែលមួយថ្ងៃៗគិតតែយំៗៗស្អីក៏មិនធ្វើហើយស្អីក៏មិនខ្វល់! ដើរតាមតែខ្ញុំគ្រប់ពេលបែបនេះទេ! មួយទៀតខ្ញុំស្អប់បំផុតដែលនាងសួរសំណួរដដែលៗថាខ្ញុំភ្លេចនាងហើយរឺ? នេះស្តាប់ឲ្យច្បាស់ណា! ខ្ញុំចង់ប្រាប់នាងថាខ្ញុំមិនចាំទេហើយខ្ញុំក៏មិនចង់ចាំអីដែរយល់ទេ? ពេលដែលនាងសួរខ្ញុំហើយនាងក៏ឲហយខ្ញុំគិតនោះក្បាលខ្ញុំឈឺសឹងស្លាប់ទៅហើយ! រឺនាងគិតថាឲ្យខ្ញុំដើរ ដេក អង្គុយ ឈរ ឈឺក្បាលបែបនេះរហូតហា៎? នេះខ្ញុំវិលវល់អស់ទៅហើយចំពោះរឿងគ្រប់យ៉ាងពេលនេះនាងដឹងទេ? ហើយម៉ាក់សុខៗក៏មកប្រាប់ខ្ញុំថានាងជាប្រពន្ធខ្ញុំ! ងើបឡើងមកគេប្រាប់ថាខ្ញុំបាត់ការចងចាំ? នេះខ្ញុំមិនយល់ទេ! តែអ្វីដែលខ្ញុំដឹងពេលនេះគឺមិនចង់នៅជិតនាងទេព្រោះតែនាងធ្វើឲ្យខ្ញុំឈឺ!"។ ជីមីន ក៏ថាឲ្យនាងបែបនេះដោយមុខមាំមិនលេងសើចហើយ ម៉ារៀ ក៏ទ្រឹងស្ងៀមនឹងសម្តីដែលនាងបានលឺពីមាត់គេធ្វឲ្យបេះដូងនាងស្រក់ឈាមទៅហើយទើបនាងខំខាំម៊បបបូរមាត់ទើបចិត្តកុំឲ្យរំជើបរំជួល។

"អូនសុំបងម្យ៉ាងបានទេ? បងមិនអាចចាកចេញពីអូនពិតមែនពេលនេះ មីន ! គ្រប់យ៉ាងមកពីអូន! មិនថាបងស្អប់អូនរឺមិនត្រូវការអូនបែបណាតែអូនត្រូវការនៅក្បែរបង! អូនសន្យាឈប់បង្ខំបងឲ្យគិតទៀតហើយ! រឿងអូនបងមិនចាំក៏មិនបាច់រកនឹកទេ! រឿងណាធ្វើឲ្យបងមិនស្រួលបងកុំខ្វល់អី! សុំត្រឹមម៉្យាងឲ្យអូនបាននៅក្បែរមើលថែបងផងបានទេ?"។ សម្តី ម៉ារៀ ក៏ស្រាលហើយស្រទន់ធ្វើឲ្យ ជីមីន ស្តាប់ហើយក៏សម្លឹងនាងដោយស្ងៀមស្ងាត់មុននឹងលើដៃអេះក្បាលមានអារម្មណ៍ថានាងរំខានគេខ្លាំងណាស់តែឡេក៏មិនចង់គ្មានមេត្តាពេកឡើយដាក់នាងទើបគេក៏ដកដង្ហើមធំហើយរលាស់ដៃចេញពីនាង។

"ចឹងនាងត្រូវតែមក អូសាកា តាមខ្ញុំ! ខ្ញុំមិនចង់នៅទីនេះជាមួយម៉ាក់ប៉ាទេ! ខ្ញុំមាន ផេនហោសន៍ នៅ អូសាកា ! ទៅកើតទេ? បើថាមិនកើតក៏នៅ-"។ ជីមីន ក៏និយាយដោយរឹកពារប្រងើយតែ ម៉ារៀ ក៏ញញឹមដាក់គេហាក់រីរាយខ្លាំងណាស់ចឹង។

"អូនព្រម! អូនទៅ! អូននឹងទៅរៀបចំឥវ៉ាន់! អរគុណបងខ្លាំងណាស់ មីន !"។ ម៉ារៀ រីករាយញញឹមដាក់គេដោយមានលាយលំទឹកភ្នែកធ្វើឲ្យ ជីមីន សម្លឹងនាងដោយស្ងៀមស្ងាត់ហើយងឿងឆ្ងល់ថាហេតុអីនាងសប្បាយចិត្តបានយ៉ាងនេះហើយពេលនោះ ម៉ារៀ ក៏ងាកមកសម្លឹងគេទើបនាយងាកមុខចេញ។

"ខ្ញុំទៅស្អែកនេះហលយ! ងើបមិនទានខ្ញុំទៅចោលហើយ! នាងគេងទៅ! ខ្ញុំទៅសម្រាកបន្ទប់ខ្ញុំធ្វើការ! ក្បែរនេះទេ!"។ ជីមីន ក៏ទាញវ៉ាលីចេញទៅហើយបន្ទប់ជាប់មុននឹងទាញទ្វារបិទហើយ ម៉ារៀ ក៏សម្លឹងគេដផយទឹកមុខញញឹមមកជាសករពោនមុននាងលើកដៃខ្ទប់មាត់ហើយខ្សឹបខ្សួល។

"ទោះបីបងមិនត្រូវការអូនរឺក៏ស្អប់អូនក៏អូនសន្យាហើយថាអូននឹងនៅក្បែរបង! អូននិងការពារបងហើយមើលថែបងដូចដែលបងធ្លាប់ការពារអូនកន្លងមកនេះ!"។<តក់> តំណក់ទឹកភ្នែកក៏ស្រក់ហូរមកស្របនឹងនាយកម្លោះដែលកំពុងតែនៅបន្ទប់ម្ខាងទៀតកំពុងតែផ្អែកខ្លួននឹងទ្វារសម្លឹងទៅត្រង់ដោយទឹកមុខស្មើ។

"បើនាងជាមនុស្សសំខាន់សម្រាកខ្ញុំមែនហេតុអីខ្ញុំមិនដែលស្គាល់ឈ្មោះនាង? ខ្ញុំម៉េចក៏មិនចង់ចាំនាង? ខ្ញុំអាក្រក់ដាក់នាងដោយគ្មានហេតុផលតែហេតុអីនាងមិនខឹង? តើខ្ញុំធ្លាប់ធ្វើចឹងដាក់នាងទេកាលពីមុន? ហេតុអីក៏មាមអារម្មណ៍ថាមិនស្រណុកចិត្តបែបនេះ? ហេតុអីក៏ខ្ញុំមានអារម្មណ៍ថា-អាក៎ ស៊ត! ឈឺទៀហើយ! ហេតុអី?"។ ជីមីន ឈរខ្ទប់ក្បាលខ្លួនឯងពេលដែលគេព្យាយាមរកនឹកពីនាងតែគេក៏មិនដែលបានជោគជ័យឡើយព្រោះតែការឈឺចាប់គឺខ្លាំងជាងតែងរារាំងគេមិនឲ្យនឹកអ្វីពីនាងសោះ។

?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)Where stories live. Discover now