"មើលអី? ដើរមក! ក្រែងចងើស្គាល់ថាខ្ញុំគេងជាន់ណាហី?"។ ជីមីន ក៏ងាកមកថាឲ្យនាងហើយ ម៉ារៀ ក៏ ញញឹមមុននឹងនឹងដើរតាមគេ។
"ទីនេះហើយបន្ទប់ខ្ញុំ! ហើយនាងគេងនៅបន្ទប់ក្បែរនេះបាន! ខ្ញុំដាក់វ៉ាលីចូលក្នុងឲ្យនាងចុះ!"។ ជីមីន ក៏អូសវ៉ាលីមកដាក់នៅម្ខាង ម៉ារៀ ហើយគេក៏ដើរចេញតែនាងក្រមុំក៏ស្រវាចាប់ដៃគេទើបគេត្រូវនៅស្ងៀមងាកមើលនាងដផយងឿងឆ្ងល់។
"អឹស...អឹម..សុំទោស!"។ ម៉ារៀ ដែលមិញរកកលចង់ដួលទើបចាប់អាវគេក៏ប្រញាប់តាំងស្មារតីហើយលែងដៃចេញតែ ជីមីន ក៏មិនលែងមានតែស្រវាចាប់ស្មានាងហើយសម្លឹងមើលមុខនាងទៅវិញ។
"នាងកើតអីនឹង? មិនស្រួលខ្លួនហេ៎?"។ ជីមីន សួរនាំហើយ ម៉ារៀ ក៏ក៏ក្រវីក្បាលលើកដៃមករុញរាងកាយ ជីមីន ចេញតិចៗ។
"មិនអីទេ! គ្រាន់តែគេងមិនសូវគ្រប់គ្រាន់ប៉ុន្នឹងឯង! បងទៅសម្រាកចុះចឹង! អរគុណហើយ!"។ ម៉រៀ គិក៏ញញឹមដាក់គេហើយ ជីមីន ក៏ងក់ក្បាលតិចៗទើបចេញទៅហើយសម្កឹងមើល ម៉ារៀ ដែលមួលគន្លឹះបិទទ្វារដោយមុខស្មើ។
នៅក្នុងបន្ទប់ដែលនាងបានចូលមកនេះគឺមានភាពធំល្វឹងល្វើយណាស់ហើយនាងក៏រៀបចំឥវ៉ាន់់ខណះមានរូបថតមួយដែលជារូបថតនាងកាលពីជំនាន់នាងនៅរៀនទាំងមិនទាន់កែរូបរាងនោះហើយក៏មានរូបមួយសន្លឹកទៀតដែលជារូបរបស់ ជីមីន កាលនៅជំនាន់ជាមួយគ្នាដែរនោះធ្វើឲ្យនាងនៅដល់រឿងកាលពីមុនខ្លះៗ។
បុរសម្នាក់ដែលជាមនុស្សប្រុសដែលសំបូរស្នេហ៏តាំងពីវ័យជំទង់ហើយមានសុទ្ធតែនារីស្អាតនៅជុំវិញខ្លួនរបស់គេគ្រប់ពេលមើលទៅគេក៏ជាមនុស្សខិលខូចខ្លាំងហើយមានអំណួតណាស់ហើយលើរូបរាងរបស់គេបែរមិនចេះខ្វល់ពីនរណាទេតែអ្នកណាទៅដឹងថាគេធ្លាប់ជាមនុស្សតែម្នាក់ដែលជួយនាងហើយក៏ជាមនុស្សម្នាក់ដែលការពារនាងដោយមិនចេញមុខហើយក៏ជាគេតែម្នាក់ដែលយកខ្លួនការពារនាងលែងគិតពីគ្រោះថ្នាក់តែនាងមិនដែលសមក្លឹងគេឲ្យចំហើយដាក់ចិត្តប្រាកដជាមួយគេដូចដែរគេធ្វើចំពោះនាងទេ។
"អឹក..អ៊ួកៗ!"។ ពេលនេះសុខៗនាងក្រមុំក៏កើតអាការះចាញ់គក៌ទប់មិនជាប់ក៏រត់ទៅក្អួតចង្អោរអស់ពីខ្លួនថ្នាក់នាងក៏ហត់នឿយព្រោះបាយក៏មិនសូវញ៊ាំហើយសម្រាន្តក៏មិនគ្រប់គ្រាន់ទើបនាងបែបនេះហើយនាងក៏លើកដៃវាសទឹកភ្នែកចេញ។

YOU ARE READING
?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)
Romance??????????? 5 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ??????????????
Start from the beginning