" មីន !!! ម៉េចក៏បងធ្វើបែបនេះ? បងនាំស្រីមកគេងហើយចង់ឲ្យខ្ញុំមិនខ្វល់យ៉ាងម៉េច? ថាជាស្រីផ្សេងមិននិយាយទេតែម៉េចក៏ជាគេ? ហេតុអីបងធ្វើបែបនេះដាក់អូន មីន ? ហេតុអីក៏ឯងនៅតែព្យាយាមទាកទង មីន ?"។ ម៉ារៀ ក៏ស្រែកដោយការគក់ដើមទ្រូងហើយ ជីមីន ក៏នៅតែមិនខណៈ ហ្វូតាបា ក៏ដើរទៅក្បែរ ជីមីន មុននឹងទាញគេមកជិតហើយថើបថ្ពាល់គេចំពោះមុខ ម៉ារៀ ដោយមិនក្រែងចិត្តគេអីសោះ។
"នេះអូនសុំទៅវិញហើយណា៎! គិតទៅបងមានក៏មានបញ្ហាត្រូវដោះស្រាយហើយណ៎! ចាំជួបគ្នាពេលក្រោយណា៎!"។ ហ្វូតាបា ក៏ខ្សឹបដាក់គេមុននឹងនាងក៏ទាញសម្លៀកមកពាក់វិញហើយក៏ដើរកាតើ ម៉ារៀ ដែលសម្លឹងនាងទើបនាងញោចស្នាមញញឹមឌឺបញ្ឈឺហើយមិនភ្លេចមកខ្សឹបដាក់ ម៉ារៀ ដែរ។
"យើងដឹងថាពេលនេះឯងមិនមែនជាមនុស្សសំខាន់របស់ មីន ទៀតទេ! គេគ្មានការចងចាំពីឯងទេព្រោះពេលនេះឯងគ្រាន់តែជាសម្រាមក្នុងភ្នែកគេ! រីករាយណាស់ដែលបានជួបឯងម្តងទៀត ម៉ារៀ ! រាត្រីសួស្តីណា៎!"។ ហ្វូតាបា ក៏ឆ្លៀតឌឺដងនាងធ្វើឲ្យ ម៉ារៀ ស្តាប់ហើយក៏ក្តៅចិត្តជាខ្លាំងស្មានមិនដល់ថា ហ្វូតាបា ក៏សាហាវថ្នាក់នេះ។
"ហ៊ើយ! រំខាន!!!"។ ពេលដែលនារីកំដរគេទៅបាត់នោះនាយកម្លោះក៏រអ៊ូដាក់នាងទើប ម៉ារៀ ត្រូវងាកមកសម្លឹងគេដែលតម្រង់ទៅកាន់គ្រែដោយភាពស្រវឹងហើយពេលនេះ ម៉ារៀ ក៏សម្លឹងគេដោយការហួសចិត្តថាហេតុអីរឿងរ៉ាវទៅក្លាយជាបែបនេះ។
"មីន ...បងបានធ្វើអីខ្លះទៅ? បងមិនគិតថាបងធ្វើនេះវាហួសព្រំដែនពេកទេរឺ?"។ ម៉ារៀ ក៏សួរគេហើយ ជីមីន ក៏សម្លឹងនាងដោយចងចិញ្ចើម។
"ហួសព្រំដែន? ចុះនាងវិញ? អ្នកដែលហួសព្រំដែនជានាងនោះទេ! ដឹងហើយថាខ្ញុំកំពុងតែធ្វើស្អី? នាងចូលមកបន្ទប់ដោយគ្មានការនេះនាងស្គាល់សុជីវធម៌ទេ?"។ ជីមីន ក៏តមាត់នឹងនាងហើយ ម៉ារៀ ក៏ក្តាប់ដៃរួចដើរទៅជិតគេមុនទាញគេឲ្យក្រោកឡើង។
<ផាច់>"អូយ! នាងឆ្កួតមែនទេនៀកបានជាទះកំផ្លៀងខ្ញុំ-អូយ!"។បាតដៃស្រឡូនក៏វាត់ទៅលើផ្ទៃមិខរបស់ ជីមីន មួយទំហឹងធ្វើឲ្យ ជីមីន ក៏ឈឺជាខ្លាំងមុនគេក៏សម្លក់នាងងាកមកប្រិុងស្តីឲ្យតែ ម៉ារៀ បែរជាស្ទុះចូលមកច្រានគេទៅពូកហើយក៏ទ្រោបពីលើរាងកាយទៅវិញ។
"ហេតុអីក៏បងទៅជាអាក្រក់បែបនេះ...អ្ហឹក...ប្រាប់អូនថាម៉េចក៏បងធ្វើបែបនេះ? ..ហ៊ឹក..បងដឹងហើយថាយើងជាអ្វីនឹងគ្នា! បងគិតថាគេគ្រាន់តែជាស្រីធម្មតាមែនទេ?"។ តំណក់ទឹកភ្នែកជាច្រលនបានហូរចេញពីប្រឡង់ភ្នែកស្អាតដែលសម្លឹងនាយហើយចិត្តដែលខឹងរបស់ ជីមីន មុននេះក៏រលាយអស់ប្តូរមកជាការភ្ញាក់ផ្អើលពេលដែលគេមិនស្មានដល់ថារឿងមួយដែលធម្មតាសម្រាប់គេបែរជាធ្វើឲ្យនាងឈឺចាប់ដល់ម្លឹង។

YOU ARE READING
?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)
Romance??????????? 5 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ????????????????????????
Start from the beginning