抖阴社区

????? ??: ?????????????

Start from the beginning
                                    

"ជារឿងតិចតួចទេ! គ្រាន់តែនាំគេទៅផ្សងសំណាងនៅកាសុីណូតិចតួចនោះឯង! ថាមិនបានត្រូវដែរបើវាជាភាពលោលន់របស់គេទើបរលាយគ្មានសល់!"។ ជុងហ្គុក និយាយហើយជ្រែងហោប៉ៅទើប ហ្វូតាបានលឺហើយក៏ខាំមាត់ហាក់ខឹងនឹង ជុងហ្គុកមជាខ្លាំង។

"ឯងជាអ្នកកុហកយើង!!!! ឯងធ្វើឲ្យយើងបាត់បង់លុយ បាត់បង់ផ្ទះ!!! ហុឹក...ឯងដឹងទេថាយើងពិបាកបែបណាទម្រាំមានគ្រប់យ៉ាង? ហ៊ឹក...ម៉េចក៏ឯងធ្វើបែបនេះ!!"។ ហ្វូតាបា ក៏ស្រែកក្តែងៗដាក់ ជុងហ្គុក ហើយនាយក៏ញញឹមចុងមាត់ទើបនាយមិនតបហើយក៏ថយឲ្យ ជីមីន ជាអ្នកដើរចូលមកដោយគេនៅឪបក្រសោប ម៉ារៀ ដែលសម្លឹងមើលមុខហាក់មិនចង់ជឿឡើយថា ហ្វូតាបាន នាងទៅយ៉ាងចឹង។

"អូ! នេះនាងចេះឈឺចាប់នឹងអារម្មណ៍បាត់បង់គ្រប់យ៉ាងដែររឺ? នេះនាងបាត់បង់ត្រឹមលុយ របស់របរ ផ្ទះសំបែងហើយចុះយើង? យើងបានបាត់បង់ជីវិតមួយណា៎នាងមានដឹងទេ ហ្វូតាបា ! នាងគិតថាជិវិតមួយអាចនេះរកមកវិញបានដូចជារបស់ហេ៎? នេះនាងគិតថានាងឈឺចាប់ចុះយើង? របស់ដែលបាត់បង់ហើយយកមកវិញមិនបានបែបនេះនាងគិតថាវាយ៉ាងម៉េចវិញទៅ?!"។ ជីមីន ក៏ស្រែកសួរ ហ្វូតាបា ហើយនាងក៏ងើបមុខមកសម្លឹងគេ។

"យើងមិនដឹងហើយក៏មិនបានដឹងឡើយថានាងនេះវាមានកូន! បើវាមានកូនមិនចេះថែរក្សជារឿងវាជាកំហុសវា! ដើរទៅមកមិនចេះមើលខ្លួនថាមានកូនក៏មកពីវាតើ! វាជាមនុស្សដែលបង្កតែរឿង! កុំមកបន្ទោសយើង! យើងមិនដឹងអីទេ! យើងមិនខុស! ពួក៉ងទេតែដែរខុស!"។ ហ្វូតាបា នៅតែចចេសហើយស្រែកជេរ ម៉ារៀ ទើប ជីមីន ខឹងហើយក្តាបដៃយ៉ាងណែនបម្រុងចូលទៅដាក់នាងលែងគិតថាជាស្រីទៅហើយតែពេលនេះ ម៉ារៀ ក៏ឃាត់ហើយក៏ដើរទៅរកនាងជំនួសវិញ។

<ផាច់>"ឯងល្មមឈប់ហើយ ហ្វូតាបា ! ឯងភ្ញាក់ខ្លួនឡើង! ឯងខុសហើយមិនព្រមទទួលខុស!យើងទ្រាំក៏មានដែនកំណត់របស់យើងដូចគ្នា! ដែលយើងគិតថាលើកលែង មិនប្រកាន់ មិនរករឿងឯងព្រោះយើងនៅគោរពឯងមនុស្សដែលធ្លាប់រាប់អានពីមុនមក! យើងរាប់អានឯងហើយស្រលាញ់ឯងចេញពីចិត្ត! យើងដឹង! ដឹងថាឯងវិញមិនបានរាប់អានយើងចេញពីចិត្តទេតែយើងមិនខ្វល់! យើងគិតថាបើយើងល្អដាក់ឯងនឹងឃើញយើងតែឯងអត់ទេ! ឯងបានធ្វើឲ្យមនុស្សជុំវិញខ្លួនយើងស្អប់យើង! ឯងកីធ្លាប់ផ្សព្វផ្សាយរឿងរូបរាងរបស់យើងដែលបានមកមណ្ឌលកែសម្រស់មួយហើយប្រាប់គេជុំវិញខ្កួនយើងឲ្យដឹងថាយើងជាមនុស្សកែមុខកែមាត់! ឯងក៏ជាមនុស្សដែលធ្លាប់ជាប់ពាក់ព័ន្ធ ខេវេន កាលពីមុនដែរហើយជាឯងក៏ជនឧក្រិដ្ធចូលដៃរកស៊ីជួយដូរគ្រឿងញៀនជាមួយ ខេវេន ដែរ ហ្វូតាបា ! គ្រប់យ៉ាងដែលឯងមានគឺបានមកពីការរកស៊ីខុសច្បាប់ជាមួយ ខេវេន ហើឯងតែម្នាក់គត់ដែលព្យាយាមតាមឆាឆៅក្តីសុខរបស់យើងកន្លងមក! មិនថាពេលយើងមានស្នេហារឺក៏យើងមានស្វាមីឯងគិតចង់យកគ្រប់យ៉ាងរបស់យើងតើហេតុអីទៅ ហ្វូតាបា ! ហេតុអីក៏ឯងមិនអាចខុសហើយមិនខ្វល់ខ្វាយពីយើងបានហា៎?"។ ម៉ារៀ ទ្រាំមិនវានក៏ទះនាងមួយកំផ្លៀងហើយនិយាយសម្តីចេញពីចិត្តទាំងអស់នេះហើយ ហ្វូតាបា ក៏សម្លឹងមុខនាងទើបញោចស្នាមញញឹមចុងមាត់។

"អូ! តាមពិតនាងឯងក៏ដឹងគ្រប់យ៉ាងតើ! ស្មានតែភ្លើ 10 គត់តើ! ហឹស..មែន!!! យើងចង់ឆាឆៅឯងមិនឲ្យឯងមានក្តីសុខទេ! ព្រោះតែយើងស្អប់ឯង! យើងច្រណែនឯង! ច្រណែនថាហេតុអីឯងមានមនុស្សដែលចាំស្រកាញើនឹងការពារឯងច្រើនម្លេះ! ហេតុអីក៏ជីវិតឯងត្រូវល្អជាងយើង? ឯងគ្រាន់តែជាស្រីដែលកើតមកមានជម្ងឺបាក់ទឹកចិត្តតិចតួចមានអីគួរឲ្យអាណិតអាសូរជាងយើងទៅ? យើងកើតមកជាក្មេងកំព្រា! គ្មានកុយកាក់ចាយវាយស្រាបដូចឯងទេហើយយើងត្រូវចេញធ្វើការតាំងតែពីក្មេងហើយពេញវ័យក៏មកធ្វើជាស្រីក្នុងបារទម្រាំមានមុខមាត់ដូចសព្វថ្ងៃនេះមិនមែមមាមអ្នកជួយដូចជាឯងទេ! យើងដឹងថាឯងជាក្មេងស្រីដែលកើតក្នុងត្រកូលអ្នកមាន! ឯងដឹងស្អី? ឯងមានលុយកប់ជះលើរឿងសម្រស់អស់ទាំងនេះ! តែមនុស្សផ្សេងរកតែបាយសុីមិនបានផង! ហើយឯងបែរជាទទួលបានការអាណិតស្រលាញ់ហើយចុះយើង? ម៉េចក៏គ្រប់ពេលយើងត្រូវរឹងមាំដោយខ្លួនឯងគ្មានអ្នកជួយចឹង! យើងស្អប់នាងឯង! ស្អប់ដែលយើងរាប់អាននាងឯងព្រោះយើងស្អប់ឯង!"។ ហ្វូតាបា និយាយដោយទឹកភ្នែកតែមហិច្ឆតានឹងចិត្តឬស្សាមួយពេលធ្វើឲ្យនាងក្លាយជាបែបនេះហលយ ម៉ារៀ ក៏ស្លុតចិត្ពេលលឺគ្រប់យ៉ាងហើយនាងក៏ស្រក់ទឹកភ្នែកមុននឹងក្រវីក្បាល។

"ឯងគួរតែកែខ្លួនហើយភ្ញាក់ខ្លួនឡើង ហ្វូតាបា ! មនុស្សមានវាសនារបស់ខ្លួនឯង! មិនមែនយើងទៅបំពានវាសនាអ្នកដទៃទើបហៅក្តីសុខនោះ ហ្វូតាបា ! ឯងដើរផ្លូវខុសកាន់តែខ្លាំងនោះជីវិតឯងគ្មានក្តីសុខឡើយ! ពួកយើងក៏មិនអាចដូចដើមឡើយព្រោះរឿងដែលឯងធ្វើដាក់យើងពេលនេះគឺយើងលើកលែងឲ្យឯងមិនបានទេ! ចាត់ទុកថាយើងមិនដែលស្គាល់គ្នាទៅចុះ!"។ ម៉ារៀ និយាយដោយចិត្តដាច់ណាត់ហើយបែរខ្នងមកឪប ជីមីន ហើយនាងក៏ខ្សឹបខ្សួលជាខ្លាំងទើប ជីមីន ក៏ឪបនាងយ៉ាងណែនហើយ ហ្វូតាបា ពេលនេះបានត្រឹមតែនៅស្ងៀមហើយអោនមុខចុះ។

"បានស្តាប់ហើយបក៏យកទៅគិតផង! ហ្វេម ចាត់ចែងទៅ! ខ្ញុំក៏សុំលាបង មីន នឹងអ្នកនាង ម៉ារៀ ទៅវិញដែរ ! មានឪកាសយើងជួបគ្នាទៀតណា៎!"។ ជុងហ្គុក ដែលមកជួយដោះស្រាយបញ្ហាក៏លាពួកគេពេលចប់ភារកិច្ចហើយ ជីមីន ក៏ទះស្មាគេការអរគុណដែលនាយបានជួយទើបគេក៏សម្កឹងមើល ហ្វូតាបា ដែលត្រូវបានបញូនចេញទៅហើយនាំទៅកាត់ទោសនឹងសាងសំណុំរឿងក្តីជាច្រើននោះឯងហើយនាយក៏ងាកមកមើល ម៉ារៀ មុននឹងគេក៏ថើបថ្ងាសនាងមួយខ្សឺតក្រោយរឿងអាកករក់ជាច្រើនបានហោះចេញរសាត់ពីពួកគេទៅហើយ។

?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)Where stories live. Discover now