抖阴社区

????? ?? : ??????????????????????????????

Start from the beginning
                                    

"បងកក់ហាងជាពិសេសសម្រាប់អូនហើយបង! ចឹងគ្មានអ្នកដទៃទេ!"។ ជីមីន ក៏ទាញកៅអីខ្លួនឯងមកអង្គុយវិញមុននឹងគេក៏សម្លឹង ម៉ារៀ ហើយនាងក្រមុំក៏ញញឹមដោយក្តីរំភើប។

"ម៉ារៀ អូនដឹងទេថាយើងនៅជាមួយគ្នាបានរយះពេលជិតប៉ុន្មានហើយ?។ ពេលនេះ ជីមីន ក៏ចាប់បផ្តើមសួរនាំនាងក្រមុំហើយ ម៉ារៀ ក៏ចាប់ផ្តើមគិតទើបនាងក៏ភ្ញាក់ផ្អើលហើយញញឹម។

"1 ឆ្នាំហើយ! អូ!!! ពិតជាលឿនខ្លាំងណាស់ មីន ! តែមួយភ្លែតសោះក៏ជិតមួយឆ្នាំទៅហើយ! រឿងរ៉ាវដែលយើងបានឆ្លងកាត់ជាច្រើនក៏កើតឡើងមកច្រើនណាស់ក្នុងអំឡុងពេលមេះ! គិតៗទៅបង ម៉ាទ្រីស ក៏រៀបការហើយនៅខែក្រោយ! គាត់រកបានក្តីសុខជាមួយបង អូលីវៀរ ហើយ! ទាំងពីរនាក់គាត់ក៏មានតែរឿងប្រសើរឡើងហើយ! អូននឹកស្មានមិនដល់ទេថាមានរឿងជាច្រើនកើតឡើងចឹងសោះ មីន !"។ ម៉ារៀ ក៏និយាយសម្តីដែលរៀបរាប់រឿងរ៉ាវជាច្រើនមកឲ្យគេស្តាប់ហើយ ជីមីន ក៏សម្លឹងមើលនាងដោយមុខស្មើ។

"អូននៅចាំពីរឿងពួកយើងដែរទេ? កិច្ចសន្យាស្នេហានោះ?!"។ ជីមីន ក៏និយាយស្របនឹង ម៉ារៀ កែវស្រាដែលនាងលើកមកក្រេបក៏ត្រូវដាក់ចុះវិញ។

"កិច្ចសន្យា? មួយឆ្នាំក្រោយចុះអេតាសុីវិលពេលដែលពួកយើងទួលបានការគ្រប់គ្រងក្រុមហ៊ុនរៀងខ្លួនហើយក៏-!"។ នាងកករមុំក៏រឹងអណ្តាតរលាស់លែងចេញព្រោះតែសម្តីបន្ទាប់គឺជាអ្វីដែលធ្វើឲ្យនាងរំជួលចិត្ត។

"ម៉េចក៏បងលើករឿងនេះមកនិយាយ?"។ ម៉ារៀ ក៏សួរហើយ ជីមីន ក៏អោនមុខចុះ។

"ហេតុអីទៅ? នេះបងគិតថាអូនក៏ប្រហែលជាអាចកំពុងតែរងចាំវាដែរមែនទេ? បងយល់ថាអូនអាចចងខ្លួនឯងឲ្យនៅក្បែរបងដោយសារតែកិច្ចសន្យាមិនទាន់ផ្តាច់មែនទេ? ពេលផុតយប់នេះគឺជាពេលចុងក្រោយដែលបងមាននាមជាស្វាមីជួលសម្រាប់អូនសម្រាប់អូន! ចំណែករឿងបន្ទាប់គឺជាការសម្រេចចិត្តរបស់អូនផ្ទាល់! បងលែងមានសិទិ្ធឃាត់អូនហើយ ម៉ារៀ !"។ ជីមីន ក៏និយាយដោយមិនស្រពោនខណៈ ម៉ារៀ ស្តាប់ដោយបេះដូងលោតខ្លាំងហលយនាងក៏ញញឹមចុងមាត់។

"បងចង់បានន័យថាបងចង់លែងលះជាមួយអូនមែនទេ ជីមីន ?'។ នាងក្រមុំតបមកវិញដោយមុខមាំតែក្និងចិត្តកំពុងតែយំរីឯ ជីមីន ក៏សម្លឹងមើលនាងវិញ។

"អត់ទេ! បងមិនដែនគិតបែបនឹង! បងដឹងថាបើបងនិយាយចេញមកគឺបងអត្មានិយម! តែបងពិតជាស្រលាញ់អូនណាស់! បងស្រលាញ់អូនពិតមែន ម៉ារៀ ! បងពិតជាស្រលាញ់អូន! ស្រលាញ់ណាស់! តែបងគិតថាអូនរីករាយរឺក៏មានក្តីសុចរឺអត់ពេលនៅក្បែរបង! បងខ្លាច! ខ្លាចថានៅជាមួយបងគឺអូនមិនរីករាយ! ខ្លាចថាអូនបង្ខំខ្លួនឯងឲ្យទទួលបង! បងពិតជាង-!"។<ផាច់>ដៃស្តើងរបស់នាងក្រមុំក៏វាត់មកលើមុខសង្ហារបស់ ជីមីន ដែលកំពុងរៀបរាប់នោះហើយនាងក៏ច្រត់ដៃលើតុហើយក៏ទាញកាបូរចេញមកហើយលូកដៃយករបស់ម្យ៉ាងចេញមក

"បើអូនមិនរីករាយនឹងនៅជាមួយបងតើអូនទុកគេធ្វើអីទៅ ជីមីន ខាវេនណូ !!!"។ របស់មួយបានធ្កាប់មកនៅចុងជើងរបស់ ជីមីន នោះក៏ជាប្រដាប់ពិនិត្យទឹកនោមរបស់មនុស្សស្រីដែលមានលោតកាំពីរឆ្នូតយ៉ាងច្បាស់ធ្វើឲ្យ ជីមីន បើកភ្នែកធំៗហើយគេក៏សម្លឹងមើលនាងក្រមុំដែលឪបខ្លួនយំយែកនៅពេលនេះតែម្តង។

?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)Where stories live. Discover now