抖阴社区

                                    

«ប្រាវ......»សំលេងអំពូលធ្លាក់

«អ៎៎ូយ!ឈឺណាស់» ហ្វីមីន ស្រែកឡើងទាំងភ្លេចខ្លួនព្រោះធ្លោយជាន់ចំអំបែង

«អ្នកណា?» សំលេងស្រែកដែលបានលឺធ្វើអោយ យ៉ុនហ្គី ផ្អាកគ្រប់សកម្មភាពរបស់ខ្លួនជាមួយស្រីស្រស់ភ្លាម។ គេងាកតាមប្រភពសំលេងមុននេះក៏ឃើញ រាងតូចច្រឡឹងរបស់ក្មេងប្រុសម្នាក់ ដែលឈរនៅទីងងឹតតែគេបែរជាមើលឃើញច្បាស់

«លោក យ៉ុន គ្មានស្អីទេយើងបន្តទៀតទៅ» ឆារីណេ ស្រវ៉ាអោបគេជាប់នឹងព្យាយាមថើបដាស់អារម្មណ៍គេអោយចប់ផ្តើមម្តងទៀត តែអ្វីៗត្រូវបានបញ្ចប់ពេលគេរុញនាងចេញ ហើយស្ទុះងើបទៅរកមនុស្សដែលគេឃើញ

«គិតយ៉ាងមិច....គេឃើញហើយ.... មែនហើយត្រូវតែរត់ រត់ចេញសិនទើបបាន» ជីមីន ភ័យរហូតភ្លេចអស់នូវរបួសនៅបាតជើង គេសឹងតែរួមខ្លួនចូលជញ្ជាំងដើម្បីពួន នាយគិតក្នុងចិត្តជាស្រេចថានឹងរត់ពីទីនេះសិន តែស្រាប់តែនឹកឃើញភ្លាមថាបងស្រីខ្លួនក៏នៅទីនេះដែល« មែនហើយបងស្រី» នាយគិតអីលេងចេញបានត្រឹមអោបខ្លួនពួនក្បែរវាំងនោង

«ឆាប់ចេញមកភ្លាម» សំលេងគេដូចមច្ចុរាជ ដំណើរគេមួយជំហានៗនាំអោយរាងតូចភ័យបុកពោះជាខ្លាំង

«លោក....លោកគ្មានអីទេ...លោកមើលច្រឡំហើយយើងបន្តទៀតវិញ» មិនត្រឹមតែ ជីមីន ទេដែលភ័យ ឆារីណេ ផ្ទាល់ក៏ស្លុតដូចគ្នាបើគេចាប់បានថាក្នុងបន្ទប់នេះមិនមែនមានតែគេពីរនាក់ ហើយបើគេដឹងពួកនាងច្បាស់ជាវេទនាជាមិនខាន ទើបនាងព្យាយាមរត់ទៅអោបគេថើបគេ តែអ្វីៗនៅតែគ្មានបានផល ទោះថ្នាំដែលគិតថាបានផលមុននេះក៏លេងមានប្រសិទ្ធភាពជួយនាងបានហើយ

«ឯងឆាប់ចេញមក បើមិនចេញយើងនឹងបាញ់បំបែកក្បាលឯង»មិនត្រឹមតែគំរាមគេ កាំភ្លើងពណ៌ខ្មៅក្រិបត្រូវបានដកចេញមកអាមេគំរាមជាស្រេច

«គិតយ៉ាងមិច» ជីមីន គិតអីលេងចេញសឹងតែយំទៅហើយ

«លោក យ៉ុនហ្គី » ឆារីណេ ក៏ខ្លាចសឹងរាកនោមដូចគ្នា មិនស្មានតែគេមានរបស់ការពារខ្លួនជាប់មកជាមួយដូចនេះទេ

« បើឯងមិនចេញយើងនឹងបាញ់បំបែកក្បាលឯងហើយ ត្រឹមរាប់បីដងប៉ុនណ្ណះ....1...»

«គិតយ៉ាងមិច ទេវតាជួយខ្ញុំផង» នាយតូចបន់ស្រន់តែគ្មានប្រយោជន៍ទេ ព្រោះដល់លេខ2ទៅហើយ

«.2....»

«ខ្ញុំចេញហើយ» នាយស្រែកចាច រួចក៏បង្ហាញខ្លួនពីទីងងឹត

«លោក យ៉ុន ដាក់កាំភ្លើចុះសិនទៅ» ឆារីណេ ប្រមូលសំលៀកបំពាក់ដែលសល់ខ្លះៗមកពាក់បិទបាំងរាងកាយ ហើយប្រឹងនិយាយអោយគេសម្រួលអារម្មណ៍ បើមិនដូចនេះទេគ្រប់កាំភ្លើងអាចហោះមករកនាងដែលក៏ថាបាន

«ឯងឆាប់ទៅបើកភ្លើងភ្លាម ឆាប់ភ្លាម» នាយកំលោះកូនកាត់បារាំង បញ្ជាទៅ ជីមីន ព្រោះគេចង់អោយគ្រប់យ៉ាងមើលឃើញច្បាស់ជាងនេះហើយក៏ចង់ឃើញមុនអ្នកដែលហ៊ានលួចពួនលិបលោរក្នុងបន្ទប់នេះដែល

«បាទ....បាទ» ជីមីន ប្រើជើងដែលញ័រដែលអប់ដោយរបួសរបស់ខ្លួនដើរសំដៅទៅរកកុងតាក់ភ្លើង ភ្នែកក៏សំលឹងមើលបុរសដែលគ្រោះថ្នាក់ ផ្លាស់គ្នាជាមួយបងស្រី ហើយផ្តល់សញ្ញអ្វីមួយដាក់គ្នា។ ពេលដល់កុងកាត់ភ្លើងនាយក៏លូកដៃទៅជិតរួចក៏ស្រែក« បងស្រីឆាប់រត់ភ្លាមទៅ» ជីមីន មិនត្រឹមតែមិនបើកភ្លើងទេ នាយបែរជាចុចបិទភ្លើងដែលមានស្រាប់ក្នុងបន្ទប់នេះរហូតដល់ងងឹតមើលអ្វីលេងឃើញ

«ឆាប់ជៀសចេញ» ឆារីណេ ពេលបានលឺហើយក៏រត់សំដៅទៅទ្វាក្នុងទីងងឹត នាងរត់ទង្កិចជាមួយប្អូនប្រុសនាង តែនាងមិនខ្វល់គិតតែប្រឹងរត់អោយផុត ទោះច្រានអ្នកដែលខំជួយអោយដួលក៏ដោយ

«អ៎៎ូយ.....»កំលោះតូចស្រែកពេលខ្លួនត្រូវដួលផ្អិបនឹងជញ្ជាំង ឯជើងក៏ត្រូវបងគេជាន់ព្រោះមើលមិនឃើញ

«ហ៊ានលេងល្បិចផង....បាំង»សំលេងគ្រាប់កាំភ្លើងមួយគ្រាប់បានបន្ថឺឡើង សំណាងហើយ យ៉ុនហ្គី បាញ់ឡើងលើដើម្បីគំរាម
ប៉ុនណ្ណះ មុននឹងជំហានជើងវែងៗដើរសំដៅ ទៅកន្លែងកុងកាត់ភ្លើងដែលគេស្មានដឹងថានៅត្រង់ណារួចក៏ស្រវ៉ាបើកឡើង ពេលនោះបន្ទប់ទាំងមូលក៏ភ្លឺឡើង

« បងស្រី...» ពេលពន្លឺភ្លើងភ្លឺឡើង ជីមីន ដែលដួលក៏ប្រឹងងើបរត់ចេញទាំងត្រដរតាមបងស្រី តែសំណាងអាក្រក់អីត្រូវដៃ បុរសដ៏គ្រោះថ្នាក់ក្រសោបរាងកាយតូចនោះជាប់មិនអោយគេចទៅណារួច.....

??????????????? (End ??)Where stories live. Discover now