EP:15
ព្រះអាទិត្យបញ្ចេញរស្មីភ្លឺចែងចាំងយ៉ាងស្រទន់ពីទិសខាងកើតបញ្ជាក់អោយសព្វសត្វនិងមនុស្សលោកទាំងពួងភ្ញាក់ឡើងដើម្បីទទួលថ្ងៃថ្មី។ បន្ទប់ដែលមានពន្លឺចាំងចូលមកតាមបង្កួចធ្វើអោយយើងអាចមើលឃើញពីសភាពរញ៉េ រញ៉ៃនៃសំលៀកបំពាក់ដែលធ្លាក់រាយពេញបន្ទប់ ជាសំលៀកបំពាក់ដែលមានស្ថានភាពជាក្រណាត់ដាច់រហូតលែងប្រើការកើតទៅហើយ ប្រហែលបានពីស្នាដៃនៃការទាញរឺកាត់។រាងក្រាស់មាំរបស់មនុស្សប្រុសសង្ហាម្នាក់ដែលគេងលើគ្រែម្នាក់ឯងដោយអាក្រាតល្វែងលើ សុខៗភ្នែកខ្មៅដែលអបជាប់ដោយឥទ្ធិពលនៃអំណាចបានបើកសន្សឹមៗពេលទទួលបានសំលេងយំរំខានល្វើយៗក្បែរត្រចៀក
«ហឹុក......ហឹុក» ឆារីណេ គេងអោបភួយក្បែរគេជាប់ដូចខ្លាចរបូតបើកបង្ហាញរាងកាយជាស្រីរបស់ខ្លួននៅចំពោះមុខបុរស
«សំលេងអីនឹង?.....អ៎៎ូយមិចក៏ឈឺក្បាលយ៉ាងនេះ?» យ៉ុនហ្គី ច្រត់កែងដៃបំរុងនឹងងើបតែក្បាលដែលឈឺត្រូវក្រវីចុះឡើងធ្វើអោយនាយបើកភ្នែកមិនទាន់ច្បាស់ សំលេងដែលលឺមុននេះក៏គេមិនទាន់អាចកំណត់ប្រភពនឹងរូបភាពវាបាននៅឡើយ
«ហឹុក....ហឹុក» សំលេងយំនៅតែលឺរងំអបដោយដៃតូចប្រឹងស្រវ៉ាទាញភួយមកដណ្តប់រាងកាយខ្លួនបន្ថែម ដែលអាចពញាក់អារម្មណ៏អ្នកដែលនៅក្បែរត្រូវងាកមើល
«នេះជាស្អី?.....នាង.....ហេតុអីនាងគេងទីនេះ?ហើយយើងនៅបន្ទប់ណានឹង?»សំណួរជាច្រើនត្រូវចោទសួរបន្តកន្ទុយគ្នាពេលនាយមើលឃើញស្រីម្នាក់ដែលមានឋានះជាបងថ្លៃនាពេលអនាគតបែរជាមកគេងក្បែរខ្លួន គេសំលឹងឃើញខ្នងសរលោរបស់នាងមានស្នាមក្រហមពេញនឹង ភ្នែករហ័សមើលបន្តឡើងលើក៏ឃើញកញ្ចឹងក៏របស់នាងក៏មានស្នាមមិនខុសគ្នាពីខ្នងប៉ុនា្មនដែល«មិនលឺយើងសួរទេរឺ?» គេពិតជាឆ្ងល់នឹងចង់ដឹងពិតមែនថាមានរឿងអីតែ ឆារីណេ មិនឆ្លើយគិតតែពីញ័រខ្លួនយំសសឹក រហូតត្រូវនាយចាប់ទាញអោយងើបមកទាំងបង្ខំ
«ហឹុក.....ហឹុក.....យប់មិញលោករំលោភខ្ញុំ»ដូចត្រូវរន្ទះបាញ់ចាំកណ្តាលក្បាលពេលលឺបែបនេះ សំណួរជាច្រើនត្រូវបាននាយចោទ សួរខ្លួនឯងថាហេតុអ្វីនាយធ្វើរឿងបែបនេះ តាំងពីដើមមកនាយមិនដែលចាប់បង្ខំស្រីណា លើកលេងតែ ជីមីន ម្នាក់ប៉ុនណ្ណះជាករណីលើកលេងព្រោះពេលនៅជិតគេនាយទប់អារម្មណ៍ខ្លួនមិនបាន ជាពិសេសចំពោះប្រុសតូចម្នាក់នោះគេយកបេះដូងមកប្រើមិនមែនយកអារម្មណ៍មកនិយាយ
