抖阴社区

Part 24

569 38 0
                                    

EP:24

{ត្រលប់ក្រោយកាលពីមួយសប្តាហ៍មុន}

«ចៅហ្វាយខ្ញុំសូមអនុញ្ញាតសំរាកមួយសប្តាហ៍» អ្នកកំលោះស្នើរសុំការអនុញ្ញាតពីអ្នកដែលរវល់តែផឹកស្រាមិនខ្វល់ពីអ្វីទាំងអស់

«ឯងចង់ទៅណាក៏ទៅៗ កុំមករំខានយើង» ត្បិតសំដីគេស្តាប់ទៅប្រៀបបាននឹងការដេញ តែបើស្តាប់អោយច្បាស់គឺបានន័យថាគេយល់ព្រមដោយមិនត្រូវការសួរមូលហេតុ

«ចៅហ្វាយថែសុខភាព ហើយផ្អាកពិសាស្រាផង» គេបារម្ភមុននឹងឱនក្បាលគោរពហើយចាកចេញទៅដោយប្រញាប់។ដេគីន បិទទ្វាបន្ទប់របស់ចៅហ្វាយនាយ ប្រុងនឹងដើរចេញទៅហើយតែសំលេងមនុស្សម្នាក់នាំអោយគេផ្អាកដំណើរ

«បងប្រុសឈប់សិន» ជុងហ្គុក ហៅគេដោយការគោរពក្នុងនាមគេមានអាយុច្រើនជាង តែបើប្រៀបឋានះខ្លួនមានឋានះខ្ពង់ខ្ពស់ស្មើនឹងចៅហ្វាយនាយរបស់គេក៏ដោយ

«អូយ...អ្នកប្រុសជុងហ្គុក មករកចៅហ្វាយខ្ញុំមែនទេទាន?»

«បាទ....តែដឹងតែគ្មានសង្ឃឹមថាបានជួបនឹងនិយាយដឹងរឿងគ្នាទេ...ខ្ញុំថាមិនបាច់ជួបល្អជាង សួរបងប្រសើរជាង?» គេធ្លាប់មកពីរបីដងហើយពេលលឺដំណឹងថាបងប្រុសខ្លួនក្លាយជាឆ្មាធ្លាក់ចូលក្រឡស្រាពេលប្រពន្ធរត់ចោល តែម្តងណាក៏មិនបានជួបអោយត្រឹមត្រូវដែល ព្រោះគេតែងស្រវឹងនិយាយមិនដឹងគ្នា គិតតែផឹកស្រាហៅឈ្មោះម្នាក់នោះ នាំអោយគេនឹកដល់ក្មេងដែលធ្វើការថ្មីនៅផ្ទះរបស់គេដែលមានឈ្មោះដូចគ្នា

«លោកប្រុសចង់សួររឿងអីទាន?»

«បងមានរូបថតរឺអ្វីដែលពាក់ព័ទ្ធនឹងមនុស្សដែលបង យ៉ុន ស្រលាញ់ដែលទេ...ខ្ញុំចង់ឃើញរូបគេបើមានគឺប្រសើរណាស់........... នឹងអាលជួយអោយខ្សែបណ្តាញខ្ញុំជួយសើុបរក»

«គឺដូចជា.....» ដេគីន គិតមួយសន្ទុះរួចក៏នឹកឃើញអ្វីម្យ៉ាង«អូយមែនហើយខ្ញុំមានរូបគេ» នាយដកទូរស័ព្ទចេញមកចុចរករូបដែលនាយលួចថតកាលនៅឆ្នេរសមុទ្រជាពេលដ៏ផ្អែមល្ហែមរបស់ ជីមីន និង យ៉ុនហ្គី មុននឹងឆារីណេ មកបំបែក គឺកាលដែល យ៉ុនហ្គី សុំ ជីមីន រៀបការ«នេះអ្នកប្រុស»គេអូសជាច្រើនសន្លឹកបន្ទប់មកក៏បង្ហាញអោយអ្នកនៅចំពោះមុខឃើញ

??????????????? (End ??)Where stories live. Discover now