抖阴社区

Part 9

573 37 3
                                    

EP 9

អាហារពេលព្រឹកត្រូវបានរៀបចំសំរាប់មនុស្សពីនាក់ អ្នកកំលោះយ៉ុនហ្គី មានអារម្មណ៍ល្អជាខ្លាំង ស្នាមញញឹមមួយនេះវាធ្វើអោយនាយសប្បាយចិត្ត ជាស្នាមញញឹមយ៉ាងមានក្តីសុខរបស់ប្រុសតូចរបស់គេដែលកំពុងដូសបាយញាំុយ៉ាងឆ្ងាញ់ ថ្ពាល់ប៉ោងៗដោយសារអាហារនៅពេញមាត់មើលទៅគួរអោយស្រលាញ់មែនទែន

«ញាំុមួយៗប្រលាក់មាត់អស់ហើយ» នាយលើកម្រាមដៃមកជូតបបូរមាត់ដែលប្រលាក់នោះឯង នាយចង់ប្រើមាត់ខ្លួនឯងដើម្បីសំអាតបបូរមាត់តូចនោះអោយសមនឹងចិត្តចង់ តែត្រូវប្តូរជាដៃជំនួសដើម្បីកុំអោយកំលោះតូចខ្មាស់អ្នកបំរើដែលឈរក្បែរៗនោះ

«បាទ....អរគុណ»

«អ្នកដែលអង្គុយកន្លែងនោះហើយទទួលបានការយកចិត្តទុកដាក់គួរតែជាយើងមិនមែនឯងនោះទេអាក្មេងចង្រៃ» កែវភ្នែកនិន្ទាអប់ដោយកំហឹងឫស្សាច្រណែនបានមើលរាល់ទំង្វើដែលអ្នកទាំងពីរកំពុងធ្វើ ឆារីណេ លួចមើលទិដ្ឋភាពទាំងនោះយ៉ាងក្តៅចិត្ត នាងបានត្រឹមលួចសំលឹងពួកគេពីជ្រុងម្ខាងនៃផ្ទះបាយ ក្នុងចិត្តក៏ឆាបឆេះដោយក្តីច្រណែន

«ខ្ញុំឆ្អែតហើយ....ខ្ញុំសុំជួបបងស្រីខ្ញុំបានទេ?» ជីមីន ស្នើរសុំការអនុញ្ញ

«ចាំយើងអោយគេនាំនាងមកជួបឯង»

«អរគុណច្រើន»

«យើងត្រូវមានប្រជុំសំខាន់ យើងនឹងចេញទៅក្រុមហ៊ុនបន្តិចទៀតនេះ ចំណែកឯងហាមចេញទៅណាបើគ្មានការអនុញ្ញ បើពុំនោះទេឯងនឹងដឹងថានឹងមានអ្វីកើតឡើង»គេនិយាយគំរាម

«ខ្ញុំយល់ហើយ»

«ល្អយើងទៅផ្លាស់សំលៀកបំពាក់នឹងអាលទៅក្រុមហ៊ុន ពេលយប់បន្តិចទើបយើងត្រលប់មកវិញ» មុននឹងដើរចេញ យ៉ុនហ្គី ក៏លួចក្តិចថ្ពាល់រលោងតិចៗដោយក្នាញ់ នាយចង់ថើបមែនទែនតែត្រូវទប់ចិត្តហើយដើរចេញ

   កន្លងទៅប្រហែល15នាទី យ៉ុនហ្គី ក៏ចេញ ដំណើរទៅធ្វើការដោយមាន ដេគីន ជាអ្នកបើកឡានជូនទៅ មុននឹងទៅនាយក៏លួចផ្តែផ្តាំមេកា គីម ជាស្រ្តីចំណាស់ជាងគេនៅទីនេះជួយមើលថែ ជីមីន ផងដែល។ មួយសន្ទុះមកអ្នកបំរើក៏ទៅនាំ ឆារីណេ អោយមកជួបនឹងប្អូនប្រុស

??????????????? (End ??)Where stories live. Discover now