抖阴社区

Part 10

555 41 2
                                    

  EP: 10

     «ហេតុអីផ្លូវនេះស្ងាត់ខ្លាំងម្ល៉េះ?»  ជើងដែលខំប្រឹងរត់ផងដើរផងនាំអោយកំលាំងនៃរាង កាយចុះខ្សោយ តែទោះនាយខំប្រឹងយ៉ាងដើរទៅមុខយ៉ាងណាក៏មិនឃើញមានអ្នកណាម្នាក់បើកបរឆ្លងកាត់សោះ« រឺមួយយើងវង្វេងផ្លូវទេដឹង?» នាយចោទសួរខ្លួនឯងក្នុងទីងងឹតដែលមិនសូវមានពន្លឺប្រៀបដូចជាក្នុងព្រៃយ៉ាងដូចនេះ បេះដូងតូចក៏លោតញាប់រាងកាយក៏ចាប់រងាព្រឺដល់ខ្នង

សុខៗពន្លឺភ្លើងរបស់រថយន្តមួយដែលបើកនៅក្នុងល្បឿនលឿនគួរសម ពន្លឺភ្លើងដែលបញ្ជាំងភាពងងឹតអោយមានពន្លឺរហូតអាចមើលឃើញរវង់មុខតូចស្អាតដែលឈរម្នាក់ឯងកៀនផ្លូវដែលអមដោយព្រៃទាំងសងខាង។

«ជាឡានមែនទេ? ទេវតាបានមកជួយខ្ញុំហើយ» ហេតុតែសប្បាយចិត្តពេក អ្នកកំលោះក៏លើកដៃបក់ជាសញ្ញាដើម្បីអោយរថយន្តនោះឈប់បំណងចង់សុំជំនួយ តែក្តីរីករាយត្រូវជំនួសដោយភាពភ័យខ្លាចទៅវិញពេលម្ចាស់រថយន្តបើកទ្វាបង្ហាញខ្លួននៅចំពោះមុខគេ

«គិតចង់រត់ទៅណា? ឯងខុសសន្យាហើយមានដឹងខ្លួនទេ?» កែវភ្នែកដ៏ក្រហមមួយគូនោះសម្លឹងមើលក្មេងប្រុសដែលប្រហើនហ៊ានរត់គេចពីគេ យ៉ុនហ្គី ឈានជើងដើរទៅរកគេដោយការដាក់សម្ពាធ។

  ត្រលប់ក្រោយវិញបន្តិចពេលគេទទួលដំណឹងថា ជីមីន លួចរត់គេបានអោយ ដេគីន ចេញពីឡានភ្លាមបន្ទាប់មកក៏បើកឡានចាក ចេញមកដើម្បីរកក្មេងប្រហើនដោយផ្ទាល់ ព្រោះនាយដឹងច្បាស់ថាគេច្បាស់ជារត់មិនផុតនោះទេ ព្រោះភូមិគ្រិះរបស់គេគឺធំមហិមា ជុំវិញនោះមានចំការជាច្រើននៅជុំវិញ ដែលប៉ារបស់គេជាមនុស្សចូលចិត្តធម្មជាតិហើយបានដាំកាលគាត់នៅរស់។ គេជឿរជាក់ថានាយតូចច្បាស់ជាវង្វង់ចូលក្នុងនោះជាមិនខាន

«លោក.....ខ្ញុំ» ដល់ដំណាក់កាលនេះទោះខំនិយាយអ្វីក៏គ្មានប្រយោជន៍ដែល ជំរើសដែលល្អគឺរត់អោយផុតពីគេ ជីមីន ងាកក្រោយរត់ហើយភេវនាសុំកុំអោយធ្លាក់ក្នុងកណ្តាប់ដៃគេជាលើកទីពីរ តែរត់បានត្រឹមបួនប្រាំជំហានប៉ុនណ្ណះ រាងកាយស្រាលតូចរបស់ខ្លួនក៏ត្រូវដៃក្រាស់មាំចាប់អោបជាប់ ទោះខំរើផងក្តិចផងក៏គេមិនលេង

??????????????? (End ??)Where stories live. Discover now