EP:13
មួយសប្តាហ៍កន្លងផុតទៅជីវិតរបស់ ជីមីន នៅក្នុងភូមិគ្រិះនេះពិតជារីករាយជាខ្លាំង នាយទទួលបានការយកចិត្តទុកដាក់ជាពិសេសពីបុរសដែលកំណាចកាលពីជួបលើកដំបូង តែកាន់តែនៅជិតគេកាន់តែផ្អែមល្ហែមហើយប្រែជាបុរសដ៏កក់ក្តៅបំផុតដែលមិននឹកស្មានដល់។ មួយសប្តាហ៍មកនេះ ជីមីន សង្កេត ឃើញថាគេបារម្មណ៍ពីខ្លួននាយណាស់ តែថ្វីត្បិតតែគេប្រែជាបុរសដ៏គួរអោយកក់ក្តៅកម្រិតណាតែពេលយប់មកដល់ប្រុសដ៏កក់ក្តៅម្នាក់នេះក៏កាន់តែក្តៅលើសដើម
«បងស្រីមិចក៏លើកធ្ងន់យ៉ាងនេះ?» ប្អូនប្រុសរត់ទៅទាញយកឥវ៉ាន់ច្រើនថង់ត្រូវបានកាន់ដោយបងស្រីដែលកំពុងមានពោះមានពង់ខ្ចីខែរបស់ខ្លួន នាយតូចពិតជាបារម្ភទាំងម្តាយនឹងកូនទើបរហ័សរត់មកជួយ នាយមិនគិតចង់បានផលតបស្នង តែនាងក៏មិនប្រកាន់នឹងតបស្នងមកវិញ តែតបស្នងដោយសំដីគ្រកគ្រៀត
«ហឺស...អ្វីៗមកពីឯងនឹងហើយ...ឯងរស់នៅសុខស្រួលហើយទទួលបានការមើលថែ ចំណែកយើងវិញបែរជាមកទ្រាំធ្វើអ្នកបំរើទៅវិញ...ឯងដណ្តើមគ្រប់យ៉ាងពីយើង...បានហើយកុំមកធ្វើជាល្អជាមួយយើង» នាងវាសដៃប្អូនចេញ ហើយស្រែកថាដាក់មុខស្រទន់ដែលបង្ហាញពីការព្រួយបារម្ភនោះ នាងមិនខ្វល់ថាសំដីនាងប៉ះពាល់អារម្មណ៍គេរឺអត់សំខាន់ពេលឃើញមុខដែលពពេញដោយសេចក្តីសុខគេម្តងៗនាងពិតជាខឹងស្អប់ជាខ្លាំង
«បងស្រីមិចក៏បងនិយាយបែបនេះ....ខ្ញុំមិនដែលគិតចង់ដណ្តើមអ្វីពីបងនោះទេ»
«មិនដណ្តើមរឺ?......ចុះរវាងឯងនឹងលោក យ៉ុន វាជាស្អី?» នាងធ្វើមុខឈឺសដាក់ហើយបន្ត«កុំប្រាប់ថាអ្នកទាំងពីរត្រឹមមិត្តរួមគ្រែ»នាងសង្កេតហើយក៏ដឹងថាពួកគេគឺមានចំណងផ្លូវកាយរួចទៅហើយ ពេលនឹកដល់រឿងនឹងម្តងៗនាងក៏សឹងក្អួតឈាម មិនស្មាន ថាពួកគេអាចទៅរួចតែអ្វីៗគឺបានក្លាយជាការពិតរួចទៅហើយ នាងចាញ់ក្មេងដែលនាងស្អប់ទៀតហើយ។ នាងតែងស្រម៉ៃថាគ្រែធំទូលាយដែលនាងចូលទៅសំអាតរាល់ថ្ងៃដែលមានសភាពទក់ទីង សំលៀកបំពាក់ធ្លាក់ពេញបន្ទប់នាងឃើញក៏ដឹងភ្លាមថាមកពីអ្វី អ្នកដែលនៅក្នុងបន្ទប់នោះនឹងទទួលបានការថ្នាក់ថ្នមនឹងភាពកក្តៅគគុករាល់យប់គួរតែជានាង តែចុងក្រោយគេមិនរើសយកនាងសូម្បីតែមើលនាងម្តងក៏មិនដែលផង នាងចាញ់ក្មេងដែលនាងស្អប់ទោះជានាងមនុស្សស្រីក៏ដោយ
