抖阴社区

Part 18

467 24 0
                                    

EP:18

  យ៉ុនហ្គី ដើរចាកចេញដោយមិនបានងាកក្រោយមើលអ្នកដែលអង្គុយយំកណ្តាលសមុទ្រខ្សាច់ នាយតូចងើបខ្លួនដើរទាំងគ្មានវិញ្ញាណទៅរកចិញ្ចៀនដែលធ្លាក់មុននេះ នាយរើសវាមកកាន់ដែលយំចេញដោយក្តីឈឺចាប់រាប់លាន ទង្វីនឹងពាក្យសន្យាមុននេះវាប្រៀបបាននឹងសុបិន្តដ៏រីករាយតែពេលភ្ញាក់ដឹងខ្លួនគ្រប់យ៉ាងក៏ប្រែជាខ្មៅងងឹតដូចផ្ទៃមេឃដែលគ្របដណ្តប់រាត្រីកាលនាយប់នេះអញ្ចឹង

«នេះរឺពាក្យសន្យាថានឹងមិនធ្វើអោយខ្ញុំខូចចិត្ត?» ហ្វីមីន ដួលទៅលើខ្សាច់ម្តងទៀតហើយ ដៃកាន់ចិញ្ចៀនបញ្ជាំស្នេហ៍នោះមិនលេង

«អ្នកប្រុស.....ឈប់យំឆាប់ត្រលប់ទៅវិញទៅ អ្វីៗនឹងប្រសើរឡើងវិញ» ដេគីន មិនអាចធ្វើអ្វីបានរឿងរ៉ាវដែលគេបានត្រឹមឃើញ តែមិនអាចជួយដោះស្រាយបានវាពិបាកណាស់ ប្រសិនបើមិនបានឃើញវាប្រសើរជាង

«គេមិនជឿរខ្ញុំទេ» ជីមីន នៅតែយំសំលឹងមើលសមុទ្រដែលស្ងប់ស្ងាត់លេងមានរលោក

«តែខ្ញុំជឿរអ្នកប្រុស»

«អរគុណហើយ តែអ្វីៗរលោយអស់ហើយព្រោះមនុស្សដែលគួរតែជឿរនៅអ្វីដែលខ្ញុំនិយាយគេបែរជា គិតថាខ្ញុំកុហក»

«កុំគិតច្រើន...តោះទៅបន្ទប់វិញទៅអ្នកប្រុស...ចៅហ្វាយប្រាកដជាបារម្ភហើយ»

«គេបារម្ភពីបងស្រីខ្ញុំទៅវិញទេ បងប្រុសក៏ឃើញថាគេសុខចិត្តចាកចេញទៅដោយទុកអោយខ្ញុំនៅទីនេះ» វាឈឺណាស់ពេលនឹកដល់ទិដ្ឋភាពមុននេះ ទិដ្ឋភាពដែលគេចាកចេញ

«តោះអ្នកប្រុស»

«ខ្ញុំមិនទាន់ចង់ទៅទេ» ទឹកភ្នែកដែលហូរមកវាច្រើនហួសពេករហូតរឹងស្ងួតលេងមានអ្វីហូរមកទៀត

«ល្អចាំខ្ញុំកំដរអ្នកប្រុស អង្គុយទីនេះ» ដេគីន មិនបានធ្វើអ្វីបានគឺមានតែបណ្តោយតាមចិត្តគេសិន ចាំអោយគេមានអារម្មណ៍ថាប្រសើរចាំជូនទៅវិញ

ឆារីណេ ត្រូវបាន យ៉ុនហ្គី បីមកដល់បន្ទប់ហើយគេក៏ដាក់រាងកាយដែលសន្លប់នោះចុះ បន្ទាប់មកបំរុងថានឹងដើរទៅរកបុគ្គលិកស្រីណាម្នាក់អោយមកមើលថែនាង នឹងអាលខ្លួនបានទៅមើលក្មេងតូចដែលត្រូវខ្លួនជ្រុលដៃច្រានមុនេះ ទឹកភ្នែកគេធ្វើអោយចិត្តនាយរសាប់រសល់ជាខ្លាំង តែសុខៗឆារីណេ ក៏បើកភ្នែកដឹងខ្លួនភ្លាមរួចក៏ចាប់ដៃនាយដែលប្រុងនឹងដើរចេញ

«លោកចង់ទៅណា?»

«នាងដឹងខ្លួនល្អហើយ យើងនឹងទៅរកគេអោយមកមើលថែនាង គេងសិនទៅ» ត្បិតសំដីគេទន់ភ្លន់តែអារម្មណ៍គេមិនបានដក់លើនាងអ្វីបន្តិច គេធ្វើដើម្បីកូនប៉ុនណ្ណះ

«កុំអី.....នៅទីនេះជាមួយខ្ញុំបានទេ...ខ្ញុំខ្លាចជីមីន មករករឿងខ្ញុំណាស់» នាងធ្វើជារួញខ្លួនខ្លាចហើយងើបមកនៅក្បែរគេ

«ជីមីន មិនមែនជាមនុស្សបែបនោះ»

«លោកមិចនឹងដឹងជាងខ្ញុំដែលជាបងស្រីនោះ គេគឺតែងតែបែបនេះហើយ ណាមួយគេមុខតែគិតថាខ្ញុំដណ្តើមលោកពីគេ គេអាចមករករឿងខ្ញុំទៀតក៏មិនដឹង.....កុំទៅអីនៅជាមួយខ្ញុំនឹងកូននៅទីនេះហើយ» នាងស្រវ៉ាអោបគេជាប់មិនលេង នៅប្រើពាក្យថាកូនចងជើងគេមិនអោយដើរចេញបានយ៉ាងជោគជ័យ

«បានហើយគេងទៅ មុននេះនាងសន្លប់អាចមកពីខ្សោយ ចាំយើងនៅទីនេះកំដរនាង ហើយស្អែកនេះត្រលប់ទៅវិញមុនកំណត់ ហើយយើងនឹងនាំនាងទៅពេទ្យ»

«ទៅពេទ្យរឺ?» ពាក្យថាពេទ្យនាំអោយនាងបុកពោះ បើពិនិត្យដឹងថានាងមានផ្ទៃពោះមួយខែកន្លះហើយតើគិតយ៉ាងមិច បើផែនការដែលនាងរៀបចំថាបានគេងជាមួយគេទើបតែបានពីរសប្តាហ៍នឹង

«មែនហើយទៅពិនិត្យ»

«លោកមិនជឿរខ្ញុំទេរឺ?»

«ស៊ីសងលើការពិនិត្យទេ.....នាងសំរាកបានហើយ» គេនឹងលេងមានការសង្ស័យបើពិនិត្យថានាងមានកូនពិតមែន

«ច៎៎ាស» ឆារីណេ ដាក់ខ្លួនគេងដោយខួរក្បាលគិតរកវិធីទប់ទល់សំរាប់ថ្ងៃស្អែកនាងបារម្ភ តែដល់ដំណាក់កាលនេះហើយនាងនឹងដើរអោយដល់ទីបញ្ចប់ ព្រោះនាងបានឃើញផ្លូវបំបែករវាងប្អូនប្រុសសម្អប់នឹងបុរសដែលនាងចង់បានជិតឈានដល់ពេលបញ្ចប់បណ្តើរៗហើយ....

??????????????? (End ??)Where stories live. Discover now